ពិសាទឹកច្រើនពេក អាចគ្រោះថ្នាក់ដល់ស្លាប់

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:

  • ពិសាទឹកច្រើនពេក អាចគ្រោះថ្នាក់ដល់ស្លាប់
           ក្នុងរាងកាយមនុស្ស ៧០%ជាធាតុទឹក ដូច្នេះហើយប្រសិនបើមិន បានពិសាទឹកមួយថ្ងៃ អវយវៈខាងក្នុងរាងកាយ អាចធ្វើការមិនប្រក្រតី មានកង្វះជាតិទឹក ធ្វើឲ្យសន្លប់និងបាត់បង់ទៅវិញប្រសិនបើពិសាទឹក
    ច្រើនពេក តើទៅជាយ៉ាងណា?
           ជាទូទៅ យើងតែងតែទទួលបានការណែនាំឲ្យពិសាទឹកមួយថ្ងៃ ពី៧ទៅ៨កែវ ឬ១,៥ លីត្រទៅ២លីត្រដើម្បីសុខភាព។ ទឹកជួយឲ្យប្រព័ន្ធបញ្ចេញចោលធ្វើបានល្អបណ្ដេញភាព កខ្វក់ពីរាងកាយ ចិញ្ចឹមកោសិកាក្នុងរាងកាយ ជួយឲ្យសុខភាពស្បែកផូរផង់។ល។ ប៉ុន្តែការ ពិសាទឹកច្រើនពេក អាចគ្រោះថ្នាក់ដល់អាយុជីវិតបាន។មានឧទាហរណ៍ជាក់ស្ដែងមួយនៅ រដ្ឋកាលីហ្វ័រញ៉ា ដែល BBC រាយការណ៍ការប្រកួតផឹកទឹក �Hold Your Wee for Wii� នាង ចេន្នីហ្វឺរ ស្រ្តេនស៍ បានដណ្ដើមជើងឯកប៉ុន្តែក្រោយពេលបញ្ចប់ការប្រកួតនាងបានត្អូញ ត្អែរថា ឈឺក្បាលយ៉ាងខ្លាំងហើយសុំត្រឡប់ទៅផ្ទះ បន្ទាប់មក នាងក៏បាត់បង់ជីវិត។ ផ្នែក ពេទ្យកោសល្យវិច័យសាកសពបានរកឃើងថា ទឹកគឺជាដើមហេតុចម្បងដែលធ្វើឲ្យនាង ស្លាប់។
           ជាទូទៅ ពេលយើងពិសាទឹក រាងកាយនឹងបញ្ចេញតាមរន្ធញើស តាមលខ្ខណៈជាញើស ឬទឹកនោម ដើម្បីរក្សាសីតុណ្ហភាព និងលំនឹងរបស់ឈាម ព្រមទាំងអំបិលក្នុងខ្លួន ដោយ តម្រងនោម មានមុខងារត្រងច្រោះ ប៉ុន្តែករណីពិសាទឹកច្រើនៗក្នុងរយៈពេលខ្លីៗ ជាប់ៗគ្នា តម្រងនោមនឹងរងភារៈធ្ងន់ធ្ងរ ត្រងច្រោះមិនទាន់ ធ្វើឲ្យសូលុយស្យុង(កំហាប់) ឈាម និង បរិវេណអំបិល ថយចុះ ក្រោយមក ទឹកនឹងជ្រាបទៅកោសិកានិងសរីរាង្គឯទៀត ដែលមាន ទឹកតិចជាងហើយបណ្ដាលឲ្យគ្រោះថ្នាក់ បើសិនអវយវៈផ្នែកនោះហើម និងមានទឹកច្រើនពេក ដូចជា ខួរក្បាល កាលណាកោសិកាតឹងនិងប៉ោងពេញទំហឹង ប៉ុន្តែមិនអាចបញ្ចេញទឹកបាន វានឹងកើតកម្លាំងរុញច្រានសង្កត់នៅផ្នែកក្នុងលលាដ៏ក្បាល ធ្វើឲ្យឈឺក្បាល រួចវានឹងរឹតរួត ច្របាច់តាមបរិវេណដែលគ្រប់គ្រងការធ្វើការសំខាន់ របស់រាងកាយដូចជា ប្រព័ន្ធដកដង្ហើម ដែលជាហេតុនាំឲ្យមានគ្រោះថ្នាក់ដល់ស្លាប់បាននៅទីបំផុត។ អាការទាំងអស់អាចកើតឡើង យ៉ាងរហ័សក្រោយការពិសាទឹក ឬអាចកើតឡើងយ៉ាងយឺតៗ អាស្រ័យលើការជ្រាបទឹកក្នុង រាងកាយ។
           ចំពោះអ្នកដែលប្រើប្រាស់ថ្នាំអំកស្ដាស៊ី (Ecstasy) តែងតែស្លាប់ដោយអាការបែបនេះ ព្រោះថា ថ្នាំនេះធ្វើឲ្យស្រេចទឹក ហើយបន្ថយប្រសិទ្ធភាព ក្នុងការបញ្ចេញទឹករាងកាយ។ ចំណែកមនុស្សវ័យចាស់ ក៏ប្រឈមការស្លាប់ដូចគ្នាដោយសារការចុះខ្សោយរបស់តម្រង នោមដែលធ្វើការមិនត្រឹមត្រូវ។ ទោះជាយ៉ាងណាកុំអាលយល់ច្រឡំថា ការពិសាទឹកច្រើនៗ សុទ្ធតែមិនល្អ ព្រោះថា រាងកាយត្រូវការទឹកក្នុងឱកាស និងស្ថានភាពខុសៗគ្នា ដូចជា ខណៈពេលហាត់ប្រាណ ឬអាកាសធាតុក្ដៅ រាងកាយត្រូវការទឹកលើសប្រក្រតីពុំដូច្នោះទេ វាអាចកើតកង្វះជាតិទឹក ស្បែកស្ងួតបណ្ដាលឲ្យមានក្លិនមាត់ អស់កម្លាំងហែង ឬធ្វើឲ្យប្លោក នោមងាយឆ្លងមេរោគ៕
          ដកស្រង់ពី ទស្សនាវដ្ដី អង្គរធំ
          ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០០៧



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.