ក្រុមអ្នកវិទ្យាសាស្រ្ដអះអាងថា ការទទួលទានទឹកទំពាំងបាយជូរ ពណ៌ស្វាយអាចកាត់បន្ថយ ឬថែមទាំងកែប្រែការបាត់បង់ការចងចាំ ផងដែរ។
| |
នៅក្នុងការសិក្សាមួយបានឱ្យដឹងថា អ្នកដែលទទួលទានទឹកផ្លែទំពាំងបាយជូរសុទ្ធក្នុង រយៈ១២សប្ដាហ៍ឃើញថា មានការប្រសើរឡើងនៅក្នុងការអនុវត្តន៍តេស្ដិ៍ល្បងប្រាជ្ញាមួយ ចំនួន។
ក្រុមអ្នកជំនាញជឿថា សារធាតុប្រឆាំងអុកស៊ីដកម្មនៅលើសម្បកនិងទឹករបស់ផ្លែឈើ ប្រភេទនេះគឺស្ថិតនៅពីក្រោយលទ្ធផលទាំងនេះ។ ក្រុមអ្នកវិទ្យាសាស្រ្ដមកពីនាយកដ្ឋានវេជ្ជសាស្រ្ដខាងវិកលចរិតនៃសកលវិទ្យាល័យ Cincinnate បានធ្វើការសិក្សាមួយទៅលើមនុស្ស១២ នាក់ដែលមានការបាត់បង់ការចងចាំ មុនអាយុ។ ពួកគេបានបែងចែកមនុស្សទាំងនេះជាពីរក្រុម ដោយក្រុមទី១ ទទួលទានទឹកផ្លែឈឺ Concord100 ភាភរយដែលផលលិតពីផ្លែទំពាំងបាយជូរដែលដាំនៅក្នុងតំបន់ Concord នៅ រដ្ឋ Massachusetts ហើយក្រុមមួយទទួលទានទឹកទំពាំងបាយជូរបញ្ជោត(ក្លែងក្លាយ)។ ក្រុមទាំងពីនេះត្រូវបានធ្វើតេស្ដិ៍លើការចងចាំជាប្រចាំអស់រយៈពេលជាបីខែ។ ការធ្វើតេស្ដិ៍នេះតម្រូវឱ្យពួកគេសិក្សាលើតារាងនិងចងចាំទំនិញដែលគែដាក់តាមលំដាប់ លំដោយ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញលទ្ធផលនៃអ្នកដែលទទួលទានទឹកទំពាំងបាយជូរបាន បង្ហាញនូវការរីកចម្រើននៅពេលការសាកល្បងបន្តធ្វើកាត់តែយូរទៅ។ វេជ្ជបណ្ឌិត រូបឺត គ្រីកូរៀនដែលធ្វើការសិក្សានេះបានបង្ហាញលទ្ធផលនៅឯសន្និសីទ អន្តរជាតិស្ដីពីសុខភាព និងសារធាតុ Polyphenols នៅ Harrogate។ លោកបាននិយាយថា បន្ទាប់ពីការធ្វើតេស្ដិ៍នេះអ្នកដែលទទួលទានទឹកទំពាំងបាយជូរ Concord បង្ហាញនូវការប្រសើរឡើងគួរឱ្យកត់សម្គាប់នៅក្នុងការសិក្សាមុនទំនិញក្នុងបញ្ជី នោះ។ ការសិក្សានេះបានបន្ថែមទម្ងន់ទៅលើទ្រីស្ដីដែលថា អាហានិងភេសជ្ជៈដែលសម្បូរ ដោយសារធាតុប្រឆាំងអុកស៊ិដកម្មអាចជួយថែរក្សាមុខងាររបស់ខួរក្បាលនិងការចុះខ្សោយ ឬទប់ស្ដាត់ការបាត់បង់ការចងចាំ៕ ដកស្រង់ពីកាសែត រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៥០៧០ ថ្ងៃ សុក្រ ទី ១១ ខែ ធ្នូ ឆ្នាំ ២០០៩ |
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.