ក្រុមអ្នកវិទ្យាសាស្រ្ដនិយាយការធ្វើតេស្ដិ៍បានបង្ហាញឱ្យដឹងថា បុរសដែលទទួលទានស្រាបៀរអាកាត់បន្ថយឱកាសកើតជំងឺមហារីក តម្រងម៉ូត្រ។
| |
ការពិសោធន៍បានបង្ហាញថាសារធាតុ Xanthohumol ជាសមាសធាតុដែលទទួលបាន ពីប្រភេទរក្ខជាតិ hop ដែលគេប្រើដើម្បីផលិតស្រាបៀរនោះអាចទប់ស្កាត់ប្រតិកម្មគីមី ដែលអ្នកបណ្ដាលឱ្យកើតជំងឺមហារីក។
តាមធម្មតាជំងឺនេះ ត្រូវបានព្យាបាលដោយប្រើថ្នាំដែលមានប្រតិកម្មក្នុងរបៀរដូចគ្នា នេះ។ វេជ្ជបណ្ឌិតក្លារីសសា ហ្គឺអូសា អ្នកដឹកនាំការសិក្សានេះមជ្ឈមណ្ឌលស្រាវជ្រាវជំងឺ មហារីកអាល្លឺម៉ង់នៅ ក្រុង Heidelberg បាននិយាយថា �យើងសង្ឈឹមថាថ្ងៃណាមួយយើង នឹងអាចបង្ហាញថា សាមាសធាតុ Xanthohumol ទប់ស្កាត់ការកើតជំងឺមហារីកតម្រងម៉ូត្រ ជាដំបូងទៅលើគំរូសត្វ ហើយបន្ទាប់មកលើមនុស្ស ប៉ុន្តែយើងទើបតែនៅក្នុងចំណុចចាប់ ផ្ដើមនៅឡើយ� ។ សមាសធាតុ Xanthohumol គឺជាសារធាតុប្រឆាំងអុកស៊ីដកម្មដែលមានកំម្លាងខ្លាំង ដែលគេស្គាល់ថា មានគុណភាពទប់ស្កាត់ជំងឺមហារីក។ សារធាតុទាំងនេះក៏ត្រូវបានរក ឃើញនៅក្នុងផ្លែឈើនិងគ្រឿងទេសផងដែរ។ ពីមុនគេបានលើកឡើងថាសាមាសធាតុនេះ អាចកាត់បន្ថយឱកាសកើតជំងឺមហារីក ដោះរបស់ស្រ្ដី ។ ឥឡូវនេះក្រុមអ្នកវិទ្យាសាស្ត្រជឿថា ប្រតិកម្មស្រដៀងគ្នានេះអាចមាន ប្រសិទ្ធភាពលើបុរសដែរ។ ការស្រាវជ្រាវបន្ថែមទៀតពាក់ព័ន្ធផលលើសត្វកណ្ដុរបង្ហាញថាសារធាតុ Xanthohumol បានកាត់បន្ថយឥទ្ធិពលរបស់អ័រម៉ូនដែលផ្ដល់សញ្ញានៅលើជាលិកាតម្រងម៉ូត្រ៕ ដកស្រង់ពីកាសែត រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៥០៧០ ថ្ងៃ សុក្រ ទី ១១ ខែ ធ្នូ ឆ្នាំ ២០០៩ |
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.