៩យ៉ាង ជួយសម្រកទម្ងន់បានដូចបំណង

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:
  • ៩យ៉ាង ជួយសម្រកទម្ងន់បានដូចបំណង
      “វិធីនៃការសម្រកទម្ងន់របស់ស្រ្តីនាពេលបច្ចុប្បន្នបានគិតដល់មុន គេបង្អស់គឺការបង្អត់អាហារខ្លួនឯង ឬ ការគ្រប់គ្រងទម្ងន់ខ្លួនឯង ទោះ បីជាវាអាចជួយសម្រកទម្ងន់បានក៏ពិតមែន ប៉ុន្តែ
    មិនយូរទេ​ វានឹងធ្វើឲ្យឡើងទម្ងន់វិញ។ អ្នកជំនាញខាងផ្នែកអាហារ និង ការថែទាំ រាងកាយបានបង្ហាញវិធីសាមញ្ញៗ ដែលនឹងជួយឲ្យទម្ងន់លើសនោះថយចុះទៅវិញ ដោយគ្រាន់តែកែប្រែវិធីនៃការទទួលទានអាហារ ហើយអ្នកមិនចាំបាច់ទ្រាំបង្អត់ អាហារតទៅទៀតទេ..”។
      ១- កុំទទួលទានភេសជ្ជៈដែលមានជាតិហ្គាស

      ភេសជ្ជៈដែលមានជាតិហ្គាសពោពេញទៅដោយថាមពលរាប់គីឡូស៊ូល និង ស្ករ (ប្រហែលជា ៧ ស្លាបព្រាកាហ្វេក្នុងមួយកំប៉ុង) ដែលលទ្ធផលនៃការវិភាគបានរកឃើញ ថាភេសជ្ជៈមានហ្គាសជាសារធាតុធ្វើឲ្យទម្ងន់កើនឡើង ព្រោះប្រភេទស្ករនៅក្នុងភេសជ្ជៈ មានជាតិហ្គាសផ្ទុកទៅដោយអ័រម៉ូនដែលធ្វើឲ្យស្រេកឃ្លានភេសជ្ជៈហើយធ្វើឲ្យយើងចង់ ទទួលវាកាន់តែច្រើនឡើង។
      ២- នៅឆ្ងាយពីឧបករណ៏បញ្ជា

     អ្នកដែលចូលចិត្តកាន់ឧបករណ៏បញ្ជា ហើយចូលចិត្តប្តូរប៉ុស្តិ៏ទូរទស្សន៏ញឹកញាប់ ចូរ សាកល្បងប្តូរការចុចឧបករណ៏បញ្ជាប្រមាណ ៣០ ដងនៅពេលល្ងាចទៅជាការដើរទៅ ចុចទូរទស្សន៏ផ្ទាល់ វានឹងធ្វើឲ្យអ្នកបានប្រសើរឡើង។ បើសិនជាអ្នកធ្វើតាមរបៀបនេះ
    បានរយៈ ពេល ២ ឆ្នាំកន្លះ ទម្ងន់របស់អ្នកនឹងស្រកចុះប្រមាណ៥ គីឡូក្រាមហើយ សំខាន់ជាងនេះនឹងធ្វើឲ្យសាច់ដុំជើង និងកំប៉េះគូទរបស់អ្នកតឹងណែនល្អផងដែរ។
      ៣- ហាត់ធ្វើការងារផ្ទះ

     ការជូតផ្ទះ ការបឺតធូលីប្រមាណ ៣ ម៉ោងក្នុងមួយសប្តាហ៏ អាចដុតបំផ្លាញថាមពល ដល់ទៅ ៣.០០០ គីឡូស៊ូល នឹងធ្វើឲ្យទម្ងន់ស្រកចុះ ៥ គីឡូក្រាម ក្នុងរយៈពេល ១១ ខែ។រីឯការចម្អិនអាហារដុតបំផ្លាញថាមពលបានប្រមាណ ៥០០ គីឡូស៊ូលក្នុងរយៈកន្លះ ម៉ោង។ ដូចនេះបើអ្នកចម្អិនពេលល្ងាចរៀងរាល់ពេល ទម្ងន់របស់អ្នកនឹងស្រកចុះ ៥គីឡូក្រាមនៅក្នុងរយៈពេល ១០ ខែ។
     ៤- ទទួលទានផ្លែក្រូចថ្លុងឲ្យបានច្រើន

     លទ្ធផលនៃការសាកល្បងនៅសហរដ្ឋអាមេរិចរយៈពេល ៣ ខែ បង្ហាញឲ្យឃើញ
    ថា អ្នកទទួលទានផ្លែក្រូចថ្លុងកន្លះផ្លែ និងទទួលទានទឹកក្រូចថ្លុង ៣ ដងក្នុងមួយថ្ងៃ អាចសម្រកទម្ងន់បានជាមធ្យមពី ១ ទៅ ២ គីឡូក្រាម ហើយមានអ្នកខ្លះអាចសម្រក បាន ៥ គីឡូក្រាមតែម្តង។ ដូច្នេះហើយបានជាក្រូចថ្លុងត្រូវបានចាត់បញ្ជូលទៅក្នុង ផែនការគ្រប់គ្រងទម្ងន់ ព្រោះវាធ្វើឲ្យយើងមានអារម្មណ៏ថាឆ្អែតបានយូរ។
     ៥- ប្រើខ្ទះថេហ្វឡន ខ្ទះចៀនដោយមិនចាំបាច់ប្រើខ្លាញ់ ហើយកាត់បន្ថយថាមពលបានច្រើនគីឡូស៊ូល ព្រោះតាមធម្មតាខ្លាញ់មួយស្លាបព្រាបាយផ្ទុកទៅដោយថាពល ៤២០ គីឡូស៊ូល។ បើអ្នកប្រើខ្ទះថេហ្វឡននេះចៀនអាហាររាល់ថ្ងៃកំលុងពេល ១ ឆ្នាំអ្នកក៏អាចសម្រក ទម្ងន់បានផងដែរ។
     ៦- ធ្វើការងារពេលទំនេរ

     នៅពេលអ្នកកំពុងមើលទូរទស្សន៏ អ្នកអាចចាក់អាវ ឬ​ ប៉ាក់ក្រណាត់សរសេរសៀវភៅ ឬ គូរូបទៅជាមួយផង ព្រោះវានឹងធ្វើឲ្យអ្នកមិនចាំបាច់ទទួលទានអាហារសម្រន់ហើយ អាចជួយដុតបំផ្លាញថាមពលច្រើនទៀតផង។ ការប្រើដៃធ្វើការតាមរបៀបនេះប្រហែល ៣ ម៉ោងក្នុងមួយថ្ងៃ អាចដុតបំផ្លាញថាមពលបានច្រើន ហើយក្នុងកំលុងពេល ១៦ ខែ ទម្ងន់អ្នកអាចស្រកបាន ៥ គីឡូក្រាម។
     ៧- សម្រាកឲ្យបានគ្រប់គ្រាន់
     
    អ្នកដែលដេកមិនលក់ហើយធ្វើឲ្យទម្ងន់ឡើងបាន។ លទ្ធផលនៃការស្រាវជ្រាវបានរក ឃើញ អ្នកដេកមិនគ្រប់គ្រាន់និងបង្កើនការទទួលអាហារ។ដូចនេះការដេកឲ្យបាន ៨ ម៉ោងនៅក្នុងមួយយប់ នឹងជួយឲ្យអ្នកសម្រកទម្ងន់បាន ៥ គីឡូក្រាមក្នុងរយៈពេល ៤ ខែ។  ៨- ទទួលទានអាហារឲ្យតិចជាងមុន
      បើសិនជាអ្នកត្រូវការសម្រកទម្ងន់ឲ្យបាន ៥ គីឡូក្រាមក្នុងរយៈពេល ១ ឆ្នាំ អ្នកត្រូវ
    កាត់បន្ថយបរិមាណនៃការទទួលទានអាហារតាមពេលឲ្យបាន ២ ស្លាបព្រាបាយ នំបុ័ងអាំង១ដុំជាមួយនឹងការរលាយប៊័រណាដែលមានជាតិខ្លាញ់ទាបប៊័រដុំប៉ុនប្រអប់ ឈើគូស ១ ដុំ និង ដុំសូកូឡា ២ ដុំ។
     ៩- មានទំនាក់ទំនងផ្លូវភេទឲ្យបានរាល់ថ្ងៃ

     បើសិនជាអ្នកធ្វើកិច្ចការនៅលើគ្រែរៀងរាល់ថ្ងៃឲ្យបាន ២០ នាទី នឹងអាចជួយដុត បំផ្លាញបានដល់ទៅ ៥៣០ គីឡូស៊ូលហើយបើអ្នកឧស្សាហ៏រួមរ័ករៀងរាល់ថ្ងៃគឺមិន ដល់៩ខែទេ ទម្ងន់របស់អ្នកអាចស្រក់បាន ៥ គីឡូក្រាមតែម្តង។  វិធីល្អៗបែបនេះមិនកំណាញ់នោះទេ ស្ត្រីទាំងឡាយដែលចង់សម្រកទម្ងន់អាច យកទៅអនុវត្តបាន ធានាថាបើអាចធ្វើបានទៅតាមអ្វីដែលបានរៀបរាប់មកនេះ អ្នកនឹងអាចសម្រកទម្ងន់បានដូចបំណងតែម្តង៕
               ទស្សនាវដ្តីប្រជាប្រិយ ឆ្នាំទី១៣ លេខ ៣៨៧
               ថ្ងៃទី១១-២០ ខែមិថុនា ឆ្នាំ២០០៧



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.