វ៉ាស៊ីនតោនៈ យោងតាមគេហទំព័រ សិង្ហបុរី “Channel News Asia” ចុះផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០១២ ថា សហរដ្ឋអាមេរិក បានបង្កើតក្រុមត្រួតពិនិត្យទំនិញ ដែលបាននាំចូលដោយប្រទេសចិន ។
សារព័ត៌មាន “the Wall Street Journal” បានចុះផ្សាយកាលពីថ្ងៃអង្គារ ម្សិលមិញនេះថា លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក មានចេតនាបង្កើតក្រុមត្រួតពិនិត្យ លើការធ្វើចរាចរទំនិញ ដែលនាំមកពីប្រទេសចិនចូលមកសហរដ្ឋអាមេរិក ។
សារព័ត៌មានខាងលើបានចុះផ្សាយថា នេះជា “ការបង្កើនការត្រួតពិនិត្យ” បើទោះបីជាទំនិញទាំងឡាយនោះមាន ស្លាកយីហោត្រឹមត្រូវ និងនាំពីចិនក៏ដោយ ។
ក្នុងការត្រួតពិនិត្យនេះដែរ គេបានឃើញក្រុមត្រួតពិនិត្យមកពីរតនាគារ ក្រសួងពាណិជ្ជកម្ម និងថាមពលផងដែរ ។
ចំពោះការត្រួតពិនិត្យនេះដែរ សេតវិមានមិនមានការបញ្ជាក់លើហេតុផលទាំងនោះទេ ប៉ុន្ដែលោក ជេ ខានី “Jay Carney” អ្នកនាំពាក្យរបស់លោក បារ៉ាក់ អូបាម៉ា បានលើកឡើងថា វាជាកិច្ចការមួយដែលត្រូវបន្ដមើលការខុស ត្រូវលើការនាំចូលទំនិញមកពីប្រទេសចិន ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា “ដូចដែលអស់លោក-អ្នកបានជ្រាបស្រាប់មកហើយ ខណៈដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកបានថ្លែងបញ្ជាក់ កិច្ចការទាំងអស់នេះ នៅពេលដែលលោកបានអញ្ជើញទៅបំពេញ ទស្សនកិច្ចនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងអំឡុងពេលថ្មីៗកន្លងមកនេះ” ។
សារព័ត៌មានដដែលនេះបានបញ្ជាក់ថា លោក អូបាម៉ា បានថ្លែងថានឹងប្រកាសលើការពង្រឹងកិច្ចការត្រួតពិនិត្យនេះ ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.