គ្រឿង អេឡិចត្រូនិច បច្ចេកវិទ្យា ចុងក្រោយ បង្ហាញខ្លួននៅ ឡាស់វេហ្គាស់

Posted on
  • Wednesday, January 11, 2012
  • by
  • angco.co
  • in
  • Labels:
  • Photo by DAP-NEWS
    ឡាស់វេហ្គាស់ៈ ការតាំងបង្ហាញ នៃក្រុមហ៊ុនផលិតផលិតផល អេឡិចត្រូនិក ទាំងឡាយនៅលើ សកលលោកបាន ចាប់ផ្តើមហើយនៅ ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១២ ជាមួយនឹងផលិត ផលទំនើបៗ ដែលជា បច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុនល្បីៗ ដូចជា កុំព្យទ័រ Laptops ដែលកម្រាស់ ស្តើងបំផុត, ទូរស័ព្ទ Smartphones ដែលមានរូបរាងស្រស់ស្អាត, ផលិត iPad, និង ទូរទស្សន៍ អេក្រង់រាបស្មើ ដែល មានបំពាក់បច្ចេកវិទ្យា 3D ផងដែរ។
    ព័ត៌មានពីគេហទំព័រ Channel News Asia បានបង្ហាញឲ្យដឹងទៀតថា ការតាំងបង្ហាញផលិត ផលអេឡិតត្រូនិកនេះ ត្រូវបានចូលរួមពីបណ្តាក្រុមហ៊ុនចំនួន ៣១០០ នៅទូទាំង សកល លោក ដែលនេះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ដែលមិនធ្លាប់មាននោះទេកន្លងមក នេះ។ ការតាំងបង្ហាញដ៏កក្រើកនេះដែរ បានធ្វើឡើង នៅទីក្រុងដ៏ល្បី និង ស៊ីវីឡៃរបស់ អាមេរិក គឺ ឡាស់វេហ្គាស់ រយៈពេល ៤ថ្ងៃ ស្ថិតនៅមជ្ឈមណ្ឌលសន្និបាទ ឡាស់វេហ្គាស់ ដែលផលិតផលទាំងអស់ បានដាក់ តាំងបង្ហាញលើផ្ទៃដីដែលមានទំហំស្មើនឹងតារាងបាល់ទាត់ ចំនួន ៣៥ដង។
    តំណាងនៃពិធីតាំងបង្ហាញដែលហៅកាត់ថា (CES) ព្រមជាមួយនឹងសមាគមនៃអ្នកប្រើប្រាស់ ផលិតផលអេឡិចត្រូនិក (CEA) បានព្យាករណ៍ថា ការចំណាយ របស់អ្នកប្រើប្រាស់ទូទាំង សកលលោក ទៅលើផលិតផល អេឡិកត្រូនិកនោះនឹង កើនឡើងដល់ ១សែនលានដុល្លារ នៅឆ្នាំ ២០១២នេះ ដោយផលិតផលពេញនិយមនឹងឈានមុខគេសម្រាប់អ្នកប្រើប្រាស់នោះ គឺ ផលិត Smartphones និង កុំព្យូទ័រស្តើងយួរដៃ។
    ប្រធានសេដ្ឋកិច្ច CEA ហ្សន ឌូប្រាវាក បានបញ្ជាក់ថា លោកមានក្តីរំពឹងចំពោះការកើតកើន ឡើងនៃផលិតផលថ្មី រហូត ២០០០០ មុខបន្ថែមទៀត ដើម្បីដាក់ បង្ហាញ ក្នុង CES ដោយរួម បញ្ចូលទាំង កុំព្យូទ័រតូចស្តើង ៥០ប្រភេទ ស្របពេលដែលអ្នកប្រកួតប្រជែងជាមួយក្រុមហ៊ុន Apple ទាំងឡាយ បានសន្យាបង្កើតផលិតផល ដែលអាចយកឈ្នះ iPad បានផងដែរ។
    គួរបញ្ជាក់ផងដែរថា ផលិតផល Smartphones ត្រូវបានគេចាត់ទុកថាជា វត្ថុដ៏សំខាន់មួយ ប្រឈមមុខនឹង ក្រុមហ៊ុនផលិតទូរស័ព្ទ Nokia របស់ប្រទេសហ្វាំងឡង់ ដែល Nokia កំពុងតែ រួមសហការណ៍ជាមួយនឹង Microsoft ដើម្បីវាយលុកទីផ្សារអាមេរិកដែលកំពុងតែគ្របដណ្តប់ ទៅដោយផលិត iPhone របស់ Apple ទៅហើយនោះ។
    ជាងនេះទៅទៀតនោះ ការតាំង បង្ហាញផលិតផលទាំងអស់ មិនមែនត្រឹមតែចង់ប្រាប់ពីផលិតទំនើបចុងក្រោយនោះទេ ប៉ុន្តែ វានឹងបង្ហាញពីគោលដៅ នៃការប្រកួត ប្រជែងគ្នា ទៅថ្ងៃអនាគតផងដែរ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.