កូរ៉េ​ខាង​ជើង​អះ​អាងថា ​អាមេរិកព្រម​​ផ្តល់​ជំនួយ​​ស្បៀងដើម្បីលុបបំ​បាត់នុយក្លេអ៊ែរ

Posted on
  • Friday, January 13, 2012
  • by
  • angco.co
  • in
  • Labels:

  • NKOREA_B
    ក្រុង​សេអ៊ូល:​កូរ៉េ​ខាង​ជើង​បាន​ អះ​អាង​ពី​ថ្ងៃ​ពុធថា អាមេរិក​បាន​ព្រម​​ផ្អាក​ទណ្ឌ​កម្ម​ ហើយ​បន្ត​​ផ្ដល់​ជំនួយ​ស្បៀង​ដែល​បាន​ផ្អាក់​យូរ​មក​ហើយ​ដល់​ប្រទេ​ស​កុម្មុយ​និស្ត​នេះ បើ​សិនក្រុង​ព្យុង​យ៉ាង​បញ្ឈប់​ការ​ចម្រាញ់​ជាតិ​អ៊ុយ​រ៉ាញ៉ូម​ និង​​បោះ​ជំហាន​ទៅ​រក​ការ​លុប​បំបាត់​​អាវុធ​នុយក្លេអ៊ែរ។
    ​អាមេរិក​​ បាន​ដាក់​​​ទណ្ឌ​កម្ម​លើ​កូរ៉េ​ខាង​ជើង​ផ្ដោតជា​សំខាន់​ទៅ​កម្ម​វិធី​អាវុធ​នុយ​ក្លេអ៊ែរ​ និង​សកម្ម​ភាព​រីក​សាយ​ភាយ​អាវុធ​។ ដោយ​ឡែក​អ.ស.ប.​បាន​ដាក់​ទណ្ឌ​កម្ម​លើ​ប្រទេស​កុម្មុយ​និស្ត​នេះ​ជុំ​វិញ​ការ​សាក​ល្បង​អាវុធ​នុយ​ក្លេអ៊ែរ​និង​មីស៊ីល​របស់​ខ្លួន។
    ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ជើង​បាន​​ថ្លែង​​ថា សំណើ​អាមេរិកដែល​​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពេល​កិច្ច​ប្រជុំ​ថ្នាក់​ខ្ពស់​ជា​មួយ​កូរ៉េ​ខាង​ជើង​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន​គឺ​ បាន​ដាក់​លក្ខ​ខណ្ឌ​ឲ្យ​កូរ៉េ​ខាង​ជើង ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​កម្ម​វិធី​ិ​អ៊ុយ​រ៉ា​ញ៉ូម​របស់​ខ្លួន​។
    សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំ​ពាក្យ​រូបនេះ បាន​ស្នើ​យោបល់ថា  កិច្ច​ព្រម​ព្រៀង​នោះ​ នឹង​កើត​មាន​ ឡើង​ បើ​សិន​ជា​អាមេរិក​​បាន​បង្កើន ចំនួនស្បៀង​​អាហារ ដែល​ខ្លួន​មាន ចេតនា​ផ្តល់​ឲ្យ។
    សេចក្តី​ថ្លែង​ការណ៍នោះ បាន​និ​យាយថា៖ «យើង ​នឹង​តាម​ដាន ក្រែង​អាមេរិក​ចង់​សាង​ទំនុក​ចិត្ត​ពិត​ប្រាកដ»។
    សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.