ត្រី​ធូណាព្រុយ​ខៀវ​ដែល​ថ្លៃ​បំផុត​ក្នុង​លោក​

Posted on
  • Friday, January 13, 2012
  • by
  • angco.co
  • in
  • Labels:

  • 120112_20a
    ក្រុង​តូក្យូ : អ្នក​ណា​ក៏​ដឹង​ដែរ​ថា​ ជប៉ុន​ចូល​ចិត្ត​ញ៉ាំ​ត្រី និង​គ្រឿង​សមុទ្រ​ឆៅ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​​ត្រី​ធូណា​ព្រុយ​ខៀវ​ដែល​ទើប​ចាប់​បាន​នៅ​ភាគ​ខាង​ជើង​ប្រទេស​ជប៉ុន ត្រូវ​បាន​ក្លាយ​ជា​សាច់​សម្រាប់​បរិភោគ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត ក្នុង​លោក។
    ត្រី​ធូណា​ទម្ងន់​២៧០​គីឡូក្រាម​ត្រូវ​បាន​ដេញ​នៅ​ឯ​ទីក្រុង​តូក្យូ ក្នុង​តម្លៃ​ជិត​៧៤​ម៉ឺន​ដុល្លារ​ ជា​តម្លៃ​ដែល​ខ្ពស់​ជាង​ឆ្នាំ​មុន​ដល់​ទៅ​ទ្វេ​ដង។ បើ​គិត​ទៅ ក្នុង​មួយ​គីឡូក្រាម ត្រី​ធូណា​ព្រុយ​ខៀវ​ដ៏​កម្រ​នេះ​មាន​តម្លៃ​ប្រមាណ​ជា ២៥០០​ដុល្លារ។
    លោក គីយ៉ូស៊ី គីមូរ៉ា (Kiyoshi Kimura) ប្រធាន​ភោជនីយដ្ឋាន​យីហោ ស៊ូស៊ី ហ្សានម៉ាយ (Sushi Zanmai) ទាំង​៤៦​សាខា បាន​ដេញ​ថ្លៃ​ទិញ​ត្រី​ធូណា​នេះ​កាល​ពី​ចុង​សប្ដាហ៍​មុន។
    លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​សុខចិត្ត​ចាយ​ប្រាក់​ទិញ​វា ជាជាង​បណ្ដោយ​ឲ្យ​វា​នាំ​ចេញ​ទៅ​បរទេស។ ខ្ញុំ​ធ្វើ​នេះ​ដើម្បី​ជំរុញ​ឲ្យ​ប្រជាជន​ជប៉ុន​រីករាយ​នឹង​ញ៉ាំ​សាច់​ត្រី​ ធូណា​ព្រុយ​ខៀវ​ដ៏​អស្ចារ្យ​ បើ​ទោះ​ជា​ពួក​គេ​ស្ថិត​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ដ៏​តាន​តឹង​ក្រោយ​វិបត្តិ ​​គ្រោះ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ​ក្ដី»៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.