ចិន​ព្រមាន​អា​មេ​រិ​ក​មិន​ត្រូវ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​

Posted on
  • Thursday, January 12, 2012
  • by
  • angco.co
  • in
  • Labels:

  • Highslide JS​កាលពី​ថ្ងៃ​ទី​១១​ មក​រា​ ចិន​បាន​ព្រមាន​អា​មេ​រិ​កថា​ មិន​ត្រូវ​ប្រើប្រាស់​សាសនា​ធ្វើ​ជា​លេស​ដើម្បី​ជ្រៀត​ជ្រែកចូល​កិច្ចការ​ ផ្ទៃក្នុង​របស់​ចិន​នោះ​ឡើយ​។​ ហេតុការណ៍​ កើតឡើង​ក្រោយ​ពេល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ បង្ហាញ​ការ​ព្រួយបារម្ភ​ពី​ការ​ធ្វើ​អត្ដឃាត​ដុត​ខ្លួនឯង​របស់​ជនជាតិ​ទី​បេ​ កាន់តែ​កើនឡើង​ខ្ពស់​រយៈពេល​កន្លង​មក​ ។​
    ​យ៉ាង​ហោច​ណាស់​ក៏​មាន​បព្វជិត​ និង​ដូនជី​ ១៥​នាក់​បាន​ធ្វើ​អត្ដឃាត​ដុត​ខ្លួនឯង​នៅ​ឆ្នាំ​២០១១​ ក្នុង​តំបន់​ទី​បេ​ ។​ ក្រសួងការបរទេស​អា​មេ​រិ​កបាន​បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ព័ត៌មាន​ពី​ការ​ដុត​សម្លាប់​ខ្លួន​របស់​បព្វជិត​និង​ ដូនជី​ទាំងនោះ​។​ តាម​អ្នកនាំពាក្យ​ក្រសួង​ ការ​បរទេស​អា​មេ​រិ​ក​លោកស្រី​វី​ក​ថឺ​រៀ​ ណូ​ឡែ​ន​ បាន​បញ្ជាក់​ថា​ ការ​ធ្វើ​អត្ដ​ ឃាត​របស់​បព្វជិត​ទី​បេ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ខឹងសម្បា​ខកចិត្ដ​ទៅ​លើ​ រដ្ឋាភិបាល​ចិន​ដែល​កាត់​បន្ថយ​សិទ្ធិ​សេរី​ ភាព​សាសនា​និង​សិទ្ធិ​មនុស្ស​នៅ​ទីនោះ​ ។​
    ​ប្រតិកម្ម​ចំពោះ​សកម្មភាព​ខាងលើ​របស់​អា​មេ​រិ​ក​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ លោក​លីវ​ វី​មីន​ បញ្ជាក់​ថា​ រដ្ឋាភិបាល​ចិន​ “​គោរព​ និង​ការពារ​រាល់​ផលប្រយោជន៍​ និង​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ជនជាតិ​ ក្នុង​នោះ​មាន​ទាំង​សិទ្ធិ​ជំនឿ​សាសនា​ទៀត​ផង​”​ ។​ លោក​លីវ​ បន្ដ​ទៀត​ថា​ យើង​ប្រឆាំង​យ៉ាង​ដាច់អហង្កា​រាល់​ការ​ប្រើប្រាស់​ជំនឿ​សាសនា​ក្នុង​គោលដៅ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ ផ្ទៃក្នុង​របស់​ចិន​នោះ​ ។​
    ​លោក​លីវ​ វី​មីន​ បញ្ជាក់​ទៀត​ថា​ ការ​ធ្វើ​អត្ដឃាត​ដុត​សម្លាប់​ខ្លួន​នា​ពេល​កន្លង​មក​បាន​បង្ហាញ​ពី​គោលបំណង​របស់​ពលរដ្ឋ​ទី​បេ​ ដែល​ចង់​មានជីវិត​រស់នៅ​ដោយ​សន្ដិភាព​ ។​

    ​ចិន​បាន​ចោទប្រកាន់​ដល់​អ្នក​ដែល​គាំទ្រ​មេដឹកនាំ​ស្មារតី​របស់​ទី​បេ​ គឺ​សម្ដេច​សង្ឃ​ដា​ឡៃ​ឡា​ម៉ា​ ដែល​បាន​ជម្រុញ​ឱ្យ​មានការ​ធ្វើ​អត្ដឃាត​ដុត​ខ្លួន​ខាងលើ​ ។​

    ​បញ្ហា​ទី​បេ​ ជា​ចំណុច​សំខាន់​មួយ​បង្ក​ឱ្យ​មាន​វិវាទ​តានតឹង​រវាង​អា​មេ​រិ​ក​ នឹង​ចិន​ ។​ ទីក្រុង​ប៉េ​កាំ​ង​បង្ហាញ​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង​នា​ពេល​កន្លង​មក​ពេល​ដែល​អា​មេ​រិ​ក​ស្វាគមន៍​សម្ដេច​សង្ឃ​ដា​ឡៃ​ឡា​ម៉ា​យ៉ាង​កក់ក្ដៅ​នោះ​ ។​
    ​កន្លង​មក​ ចិន​បង្ហាញ​ការ​ខឹងសម្បា​ យ៉ាង​ខ្លាំង​ ពេល​ដែល​ប្រធានាធិបតី​ អា​មេ​រិ​ក​ អនុញ្ញាត​ឱ្យ​សម្ដេច​សង្ឃ​ ដា​ឡៃ​ ឡា​ម៉ា​ ចូល​ជួប​ ។​
    ​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី​បាន​ផ្សព្វផ្សាយ​ ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ថា​ ប្រ​ធា​ នា​ធិ​បតី​អា​មេ​រិ​ក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​មាន​ គម្រោង​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​ ចិត្ដសាស្ដ្រ​ដែល​មាន​ឥទ្ធិពល​បំផុត​របស់​ ជនជាតិ​ទី​បេ​ គឺ​សម្ដេច​សង្ឃ​ដា​ឡៃ​ឡា​ ម៉ា​នៅ​ថ្ងៃ​ទី​១៦​ កក្កដា​ ។​ ចិន​បង្ហាញ​ការ​ ខឹងសម្បា​យ៉ាង​ខ្លាំង​ ហើយ​ប្រឆាំង​យ៉ាង​ ដាច់អហង្ការ​នូវ​ជំនួប​ទាំងនោះ​ ។​ ទីក្រុង​ ប៉េ​កាំ​ង​អំពាវនាវ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ឱ្យ​ លុប​ចោល​ជា​បន្ទាន់​នូវ​ជំនួប​ពិភាក្សា​ នោះ​ ដោយ​ទីក្រុង​ប៉េ​កាំ​ង​ព្រមាន​ថា​ ជំនួប​នោះ​នឹង​បំផ្លាញ​ដល់​ទំនាក់ទំនង​ដ៏​ល្អ​ ប្រសើរ​រវាង​អា​មេ​រិ​ក​និង​ចិន​ ។​

    ​កន្លង​មក​ នៅ​ថ្ងៃ​ទី​១៥​ កក្កដា​ សេត​ វិមាន​បាន​ប្រកាស​ថា​ ប្រធានាធិបតី​ បា​រ៉ា​ក់​ អូ​បា​ម៉ា​នឹង​ជួប​ពិភាក្សា​ជាមួយ​ សម្ដេច​សង្ឃ​ដា​ឡៃ​ឡា​ម៉ា​នៅ​ថ្ងៃ​ទី​១៦​ កក្កដា​ ។​ នេះ​ជា​ជំនួប​ដំបូង​គេ​បង្អស់​រវាង​ ប្រធានាធិបតី​អូ​បា​ម៉ា​ជាមួយ​មេដឹកនាំ​ ចិត្ដសាស្ដ្រ​របស់​ជនជាតិ​ទី​បេ​ក្នុង​រយៈ​ ពេល​ជាង​មួយ​ឆ្នាំ​កន្លង​មកនេះ​ ។​
    ​សេចក្ដី​ប្រកាស​ព័ត៌មាន​ខាងលើ​ធ្វើ​ឱ្យ​ ចិន​ខឹងសម្បា​យ៉ាង​ខ្លាំង​ ។​ អ្នកនាំពាក្យ​ ក្រសួងការបរទេស​ចិន​ លោក​ហុង​ លី​ បាន​ប្រកាស​ថា​ “​យើងខ្ញុំ​ប្រឆាំង​យ៉ាង​ ដាច់អហង្ការ​រាល់​ជំនួប​ពិភាក្សា​ណាមួយ​ រវាង​មន្ដ្រីជាន់ខ្ពស់​នៅ​បរទេស​ជាមួយ​ សម្ដេច​សង្ឃ​ដា​ឡៃ​ឡា​ម៉ា​”​ ។​ អ្នក​នាំ​ ពាក្យ​រូប​នោះ​បន្ដ​ទៀត​ថា​ ចិន​អំពាវនាវ​ អា​មេ​រិ​ក​ឱ្យ​លុប​ចោល​គម្រោង​ជួប​ ពិភាក្សា​រវាង​អូ​បា​ម៉ា​និង​ដា​ឡៃ​ឡា​ម៉ា​ កាន់តែ​ឆាប់​កាន់តែ​ល្អ​ ហើយ​អា​មេ​រិ​ក​ នឹង​មិន​ធ្វើ​អ្វី​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃ​ ក្នុង​រវាង​ចិន​និង​ទី​បេ​ អាច​បង្ក​ផល​ប៉ះ​ ពាល់​យ៉ាង​ខ្លាំង​ដល់​ទំនាក់ទំនង​ទ្វេភាគី​ អា​មេ​រិ​ក​-​ចិន​ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.