គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ត្រូវ​បាន​លើក​មក​បូក​សរុប​​

Posted on
  • Thursday, January 12, 2012
  • by
  • angco.co
  • in
  • Labels:

  • Highslide JSខេត្ដកំពង់ស្ពឺ​ ៖​ លោក​នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​ ប្រធាន​ក្រុមការងារ​ទី​១០​ ក្នុង​ការ​ចាត់​ តាំង​អនុវត្ដ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជួយ​ខេត្ដកំពង់ស្ពឺ​  និង​ខេត្ដ​កោះ​ កុង​អមដំណើរ​ដោយ​សមាជិក​ក្រុម​ការ​ងារ​និង​មានការ​ចូលរួម​ពី​លោក​ យឹ​ម​ សុខុម​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ដ​  លោក​ កង​ ហ៊ា​ង​ អភិបាល​នៃ​គណៈ​អភិបាលខេត្ដ​ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ដ​ ។​ កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​នេះ​   ប្រព្រឹត្ដ​ទៅ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២​ខែមករា​ឆ្នាំ​ ២០១២​ នៅ​សាលាខេត្ដ​កំពង់ស្ពឺ​ ។​
    ​លោក​ កង​ ហ៊ា​ង​ អភិបាល​នៃ​គណៈ​អភិបាលខេត្ដ​ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ ឯកភាព​ខេត្ដ​បាន​សម្ដែង​នូវ​ការ​កោត​ សរសើរ​ចូលរួម​សហការ​នៅ​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​និង​មានការ​ចូលរួម​យ៉ាង​ សកម្ម​ពី​ប្រជាពលរដ្ឋ​ក្នុង​ការ​យាមកាម​ ការពារ​ទ្រព្យសម្បត្ដិ​សាធារណៈ​និង​ទ្រព្យសម្បត្ដិ​របស់​ប្រជាពលរដ្ឋ​បាន​ធ្វើ​ឱ្យ​ការ​អនុវត្ដ​គោលនយោបាយ​ភូមិ​ឃុំ​មាន​ សុវត្ថិភាព​រក្សា​បាន​ស្ថិរភាព​ខាង​ន​យោ​ បាយ​សន្ដិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ និង​មានការ​ថយ​ចុះ​រាល់​បទល្មើស​ផ្សេងៗ​ ក្នុង​ចំណុច​ទាំង​៥​យ៉ាង​នៃលក្ខណៈ​សម្បត្ដិ​ ភូមិ​ឃុំ​មាន​សុវត្ថិភាព​ ។​
    ​តាម​របាយការណ៍​បូក​សរុប​សភាព​ ការណ៍​របស់​លោក​ឧត្ដម​សេនី​ត្រី​យ៍​ កែវ​  ពិសី​ស្នងការ​នគរបាល​ខេត្ដ​បានឱ្យ​ដឹង​ ថា​ ផ្អែក​លើ​លក្ខណៈសម្បត្ដិ​៥​យ៉ាង​ ក្រោយ​ ការ​អនុវត្ដន៍​ផែនការ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ក្នុង​រយៈពេល​១​ឆ្នាំ​ពិនិត្យ​ឃើញ​  បទល្មើស​ព្រហ្មទណ្ឌ​កើត​មាន​៨៧​លើក​ លើ​៩៥​លើក​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១០​ ថយ​ចុះ​៨​លើក​ ។​ ក្នុង​នោះ​បទឧក្រិដ្ឋ​កើត​ មាន​១៩​លើក​លើ​១៩​លើក​ ។​ បទ​ម​ជ្ឈឹ​ម​ កើត​មាន​៦៨​លើក​លើ​៧៦​លើក​ ក្រៅពី​ នេះ​បទល្មើស​អាណា​ចារ​ជួញដូរ​ស្ដ្រី​ និង​ កុមារ​ គ្រឿងញៀន​ល្បែងស៊ីសង​និង​ប្រើ​ ប្រាស់​អាវុធ​ខុសច្បាប់​ពុំ​មាន​សកម្មភាព​កើតឡើង​ ។​
    ​រាល់​បទល្មើស​ទាំងនេះ​   ដោយ​មាន​ កិច្ចសហការ​ល្អ​ពី​ក្រុមការងារ​គ្រប់​ថ្នាក់​   និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​បង្ក្រាប​ជាក់ស្ដែង​បាន​៣៦​ករណី​ឃាត់ខ្លួន​ជន​ ល្មើស​៤៤​នាក់​ក្នុង​នោះ​មាន​បទឧក្រិដ្ឋ​ បង្ក្រាប​បាន​៦​ករណី​ឃាត់ខ្លួន​ជនល្មើស​ ៦​នាក់​ ។​ បទមជ្ឈិម​បង្ក្រាប​បាន​៥៧​ ករណី​ ឃាត់ខ្លួន​ជនល្មើស​៦៧​នាក់​ ។​    បង្ក្រាប​ដោយ​ស៊ើបអង្កេត​បាន​៣៦​ករណី​ ឃាត់ខ្លួន​ជនល្មើស​បាន​៣១​នាក់​ ។​  ដក​ ហូត​វត្ថុ​តាង​បាន​អាវុធ​អាកា​១​ដើម​ បង់​២​ គ្រាប់​ចំនួន​៧​ កាំបិត​២​ ដំបង​៥​ កំណាត់​ពូថៅ​១​ ទូរស័ព្ទ​ដៃ​៥​គ្រឿង​  វិទ្យុ​ ទាក់ទង​១១​គ្រឿង​ ។​ កង់​១​ម៉ូតូ​១៩​គ្រឿង​ ដាវ​១​ គោ​១​ក្បាល​និង​សម្ភារ​មួយ​ចំនួន​ បាន​បញ្ជូន​ទៅ​ព្រះរាជអាជ្ញា​អម​សាលា​ ដំបូង​ខេត្ដកំពង់ស្ពឺ​ចាត់ការ​តាម​នី​តី​វិធី​ ។​
    ​កិច្ចប្រជុំ​បាន​ចូលរួម​ពិភាក្សា​ពី​លោក​អភិបាលក្រុង​ស្រុក​បាន​ផ្ដោត​សំខាន់​ស៊ី​ ជម្រៅ​លើ​ខ្លឹមសារ​៥​យ៉ាងរ​បស់គោល​ នយោបាយ​ ភូមិ​ឃុំ​ មាន​សុវត្ថិភាព​ និង​រក​ វិធាន​បង្ការ​ទប់​មុន​ពេល​កើត​បទល្មើស​ ។​
    ​លោក​ នុ​ត​ សា​អាន​ បាន​ផ្ដាំផ្ញើ​ដល់​ អង្គប្រជុំ​ត្រូវ​លើកកំពស់​តួនាទី​ដឹកនាំ​ របស់​គណៈ​បញ្ជាការ​ឯកភាព​គ្រប់​ថ្នាក់​  ធ្វើ​យ៉ាងណា​ត្រូវ​ចេះ​ប្រើប្រាស់​កំលាំង​ សរុប​មធ្យោបាយ​សរុប​និង​វិធានការ​សរុប​ រួម​សហការ​ល្អ​ចុះ​ស៊ើបអង្កេត​មុខសញ្ញា​រាល់​បទល្មើស​ដែល​កើត​មាននៅ​ក្នុង​ មូលដ្ឋាន​និង​សមាសភាព​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ការ​ប្រព្រឹត្ដ​អំពើ​ អនាចារ​ក្មេង​ទំនើង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​មុខសញ្ញា​លេងល្បែង​ស៊ីសង​និង​ប្រើ​ ប្រាស់​អាវុធ​ខុសច្បាប់​ ។​
    ​ទន្ទឹម​នេះ​ក្រុមការងារ​និង​អភិបាលក្រុង​ស្រុក​ត្រូវ​យកចិត្ដទុកដាក់​ពង្រឹង​ដល់​ឃុំ​ សង្កាត់​បន្ដ​ធ្វើ​កិច្ចសន្យា​ជាមួយ​ឪពុក​ម្ដាយ​ឬ​អាណាព្យាបាល​ចំពោះ​ក្មេង​ទំនើង​  ដើម្បី​ កែប្រែ​និង​កំណត់​មុខសញ្ញា​ជនល្មើស​តាម​ចាប់​មុខសញ្ញា​មេខ្លោង​កសាង​សំណុំរឿង​ នឹង​បញ្ជូន​ទៅ​ព្រះរាជអាជ្ញា​អម​សាលា​ ដំបូង​ខេត្ដ​ចាត់ការ​តាម​នីតិវិធី​ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.