ចំពោះបុរសបញ្ហាដែលតែងប្រឈមជារឿយៗគឺ “ឆាប់ដល់ចំណុចកំពូល” ជាពិសេសបុរសដែលទើបនឹងមានគូស្រករ ឬមានភេទសម្ព័ន្ធ។ ដើម្បីដោះស្រាយបញ្ហានេះបុរសតែងស្វែងរកវិធីខុសៗគ្នាក្នុងការគ្រប់គ្រងអារម្មណ៍ ឬពន្យារពេល “អាការៈឆាប់ដល់ចំណុចកំពូល”។ នៅក្នុងរូបភាពនេះអ្នកខ្លះក៏រកបានដំណោះស្រាយយ៉ាងសមស្រប ខណៈដែលអ្នកខ្លះក៏ងាកទៅរកការប្រើប្រាស់ថ្នាំដែលមានផលប៉ះពាល់ដល់សុខភាព និងបង្កអោយមានវិបត្តិកាន់តែធ្ងន់ធ្ងរនៅក្នុងជីវិតភេទសម្ព័ន្ធ។
នៅក្នុងទំព័រនេះ Sabay បានដកស្រង់គន្លឹះខ្លះៗតាមបែបធម្មជាតិដើម្បីគ្រប់គ្រងអារម្មណ៍មកចែករំលែកដល់មិត្តអ្នកអានដើម្បីជាកូនសោស្រោចស្រង់វិបត្តិជីវិតភេទសម្ព័ន្ធ។
១. គ្រប់គ្រងដង្ហើម
ប្រសិនបើអ្នកអាចពន្យារការដកដង្ហើម អ្នកក៏អាចពន្យារចំណុចកំពូលនៃតម្រេករបស់អ្នកបានដែរ។ អ្នកកាន់តែមានអារម្មណ៍សោយសុខ អ្នកដកដង្ហើមកាន់តែញាប់ ហើយចង្វាក់បេះដូងរបស់អ្នកលោតចន្លោះពី៣៥ទៅ៤៥ក្នុងមួយនាទី។ នៅពេលដែលចង្វាក់បេះដូងរបស់អ្នកលោតរហូតដៃគូអ្នកស្ដាប់សំឡេងលឺ មានន័យថាអ្នកជិតដល់ចំណុចកំពូលហើយ។ ត្រូវដកដង្ហើមមួយៗកនយើងនេះមិនមែនជាការប្រណាំងប្រជែងទេ។

នៅពេលទើបតែបើកឆាកបបោសអង្អែល ខណៈដែលអារម្មណ៍របស់អ្នកនៅជាប់ខ្លួននៅឡើយត្រូវខំដកដង្ហើមអោយវែង។ រក្សាចង្វាក់ដង្ហើមអោយធម្មតា មិនត្រូវដង្ហក់ឬញ័រទេ ចង្វាក់ដង្ហើម និងជម្រៅដង្ហើមគឺជាកូនសោ។ ត្រូវស្រូបខ្យល់តាមច្រមុះហើយបន្ធូរមកវិញយឺតៗ។ នៅក្នុងសង្វៀននេះ មិនថាអ្នកកំពុងធ្វើអ្វីទេ អ្នកត្រូវបញ្ឆោតខ្លួនឯងអោយជឿថា អ្នកនៅសល់ផ្លូវវែងឆ្ងាយទៀតដែលត្រូវទៅទើបដល់ចំណុចកំពូល។
២. ដកថយសិន
ក្រៅពីការគ្រប់គ្រងចង្វាក់ដង្ហើមទៅអ្នកក៏អាចប្រើ “ដកចេញ” នៅពេលដែលអ្នកមានអារម្មណ៍ថា អ្នកជិតឈានដល់ចំណុចកំពូលហើយ។ នៅចំណុចនេះអ្នកត្រូវគិតដល់ដៃគូរបស់អ្នក ព្រោះស្ត្រីមិនត្រូវការអោយខ្យល់មកអោយក្រសោបកាយនាងទេខណៈដែលនាងកំពុងប្រលោមនឹងល្បែងនេះ ដូច្នេះអ្នកត្រូវនែបនិត្យជាមួយនាងដោយក្រាបពីលើ ថើប និងបបោសអង្អែល រហូតដល់អ្នកអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានហើយសឹមបន្តសកម្មភាពទៀត។

៣ សម្រេចកាម
វិធីនេះត្រូវបានបុរសជាច្រើនយកទៅប្រើប្រាស់បើយោងតាមការស្រាវជ្រាវ ដោយពួកគេមិនចង់មានសំពាធនៅពេលកំពុងមានសកម្មភាព។ វិធីនេះគឺបុរសត្រូវសម្រេចកាមដោយខ្លួនឯងជាមុនសិន មុននឹងមានភេទសម្ព័ន្ធជាមួយដៃគូរបស់ខ្លួន ធ្វើបែបនេះអ្នកនឹងអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងពីតម្រេកបាន២០%លើស ការដែលអ្នកមានភេទសម្ព័ន្ធដោយមិនបានសម្រេចកាមដោយខ្លួនឯងជាមុន៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.