អាថ៌​កំបាំង​បំបាត់​ស្នាម​ជ្រួញ

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels:

  • បើ​​អ្នក​ចង់​បំបាត់​ស្នាម​ជ្រាវ​ជ្រួញ​លើ​ស្បែក​ ជា​ពិ​សេស​ស្បែក​មុខ​ តាម​វិធី​ធម្ម​ជាតិ​ Sabay សូម​ណែ​នាំ​វិធី​​ងាយ​ស្រួល​មួយ​ ដែល​មាន​ការ​និយម​យ៉ាង​ខ្លាំង​នៅ​អឺរ៉ុប ព្រោះ​សន្សំ​សំចៃ​ថវិកា​ និង​បាន​ផល​ល្អ។

    វិធី​នេះ​ជា​បឋម​អ្នក​ត្រូវ​យក​ផ្លែ​ប៉ោម​១ផ្លែ​ និង​ទឹក​ក្រូច​ឆ្មារ​១ស្លាប​ព្រា​កាហ្វេ​ រួច​យក​ផ្លែ​ប៉ោម​មក​លាង​ទឹក​អោយ​ស្អាត​ មិន​បាច់​ចិត​សំបក​ចេញ​ទេ​ គ្រាន់​តែ​ចិត​ជា​ចំនិត​តូច​ៗ បន្ទាប់​មក​ដាក់​កិន​ក្នុង​ប្រដាប់​ក្រឡុក​ផ្លែ​ឈើ​អោយ​មត់​។​នៅ​ពេល​ផ្លែ​ប៉ោម​ត្រូវ​បាន​កិន​ម៉ត់​ហើយ​ ទើប​ច្របាច់​ក្រូច​ឆ្មារ​ដាក់​១ស្លាប់​ព្រា​កាហ្វេ​ កូរ​អោយសព្វ​​ចូល​គ្នា រួច​យក​មក​លាប​បំពោក​អោយ​សព្វ​ផ្ទៃ​មុខ​ (លើក​លែង​តែ​បរិវេណ​ជុំ​​វិញភ្នែក​ និង​បបូរមាត់)​។​ទុក​ចោល​ ១០នាទី​ ទើប​លាង​ទឹក​ចេញ​អោយ​ស្អាត។
    ធ្វើ​បែប​នេះ​រាល់​សប្តាហ៍​ មុខ​របស់​អ្នក​នឹង​រលោង​ តឹង​ស្រស់​ថ្លា​ បំបាត់​ស្នាម​ជ្រួញ និង​ភាព​ខ្មៅ​ស្រអាប់​លើ​ស្បែក​មុខ​បាន​យ៉ាង​សក្តិសិទ្ធិ។

    តែ​កុំ​ធ្វើ​មុខ​ជូរ​ ជ្រួញ​ចិញ្ចើម​ញឹក​ញាប់​ ព្រោះ​នឹង​ធ្វើ​អោយ​ស្បែក​មុខ​ឆាប់​ចាស់​ ឆាប់​ជ្រួញ​មុខ​វ័យ។
    ផ្ទុយ​ទៅ​វិញ​ ប្រសិន​បើ​អ្នក​ញញឹម​ឬ​សើច​ជា​ប្រចាំ​ នឹង​ធ្វើ​អោយ​ស្បែក​ស្រស់​ថ្លា​គ្មាន​ស្នាម​ជួ្រញ។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.