ផឹកទឹកដោះការពារក្រួស

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:
  • ផឹកទឹកដោះការពារក្រួស
          ការទទួលទឹកដោះជាប្រចាមិនត្រឹមតែធ្វើឲ្យរាងកាយរឹងមាំ ប៉ុណ្ណោះទេស ថែមទាំងជួយការពារមិនឲ្យកើតគ្រាប់គ្រួសក្នុង ក្រលៀននិងតម្រងនោមទៀតផង។ តាមលទ្ធផលសិក្សា
    ស្រាវជ្រាវបង្ហាញថាស្រ្តីដែលទទួលទានទឹកដោះគោជាប្រចាំ នឹងទទួលបានកាល់ស្យូម យ៉ាងគ្រប់គ្រាន់ហើយមិនសូវមានអត្រាកើតគ្រាប់ក្រួសទេ។ ប៉ុន្តែការទៅទទួលទានកាល់ ស្យូមបំប៉នដែលពុំមែនជាកាល់ស្យូមបានពី ទឹកដោះគោដោយផ្ទាល់បែរជាបង្កើនអត្រា ប្រឈមមុខ នឹងជំងឺគ្រាប់ក្រួសទៅវិញ។  អាហារ​ ៧យ៉ាង មិនគួរទទួលទានពេលពោះទំនេរ
     ១- ស្រា-ខ្ទឹមស អាហារទាំងពីរប្រភេទនេះទៅរំញោចសាច់ភ្នាសក្រពះយ៉ាងខ្លាំងក្លា ហើយជះផលឲ្យកើតជំងឺរលាកក្រពះ និងដំបៅក្រពះ។
     ២- ស្ករ-អាហារផ្អែម ដូចជាទឹកក្រូច ស្ករគ្រាប់ សូកូឡា នេះមិនគួរពិសារពេលពោះ ទំនេរពុំមានអ្វីទ្រាប់ទេ ព្រោះវាធ្វើឲ្យប្រូតេអ៊ីនប្រមូលផ្តុំជាមួយស្ករ បណ្តាលឲ្យប៉ះពាល់ដល់ ការបឺតយកប្រូតេអ៊ីនគ្រប់ប្រភេទ និងកាត់បន្ថយសមត្ថភាពការងារ ប្រព័ន្ធចរាចរណ៏ឈាម ព្រមទាំងក្រលៀន។
     ៣- ឆុងតែចាស់ ធ្វើឲ្យអាស៊ីដអំបិលនៃទឹករំលាយក្នុងក្រពះបាត់បង់កំហាប់(ចុះខ្សោយ) និងបណ្តាលឲ្យញ័រដើមទ្រូង វិលមុខ​ ទន់ដៃជើង ល្ហិតល្ហៃ។
     ៤- ផ្លែទន្លាប់ គឺជាបច្ច័យដាស់ភ្ញោចឲ្យក្រពះបង្ហូរអាស៊ីដអំបិលចេញមកបណ្តាលឲ្យឈឺ
    ដើមទ្រូង រមូរ ចង្អោរ និងដំបៅក្រពះ។
     ៥- ចេក ការបរិភោគចេកក្នុងពោះទទេរ ជាការបង្កើនម៉ាញេស្យូមឲ្យឡើងខ្ពស់បណ្តាល ឲ្យបាត់បង់តុល្យភាព នៃកាល់ស្យូម និងម៉ាញេស្យូម ហើយវាទៅរារាំងការធ្វើការរបស់ សរសៃឈាមបេះដូង ដែលមានគ្រោះថ្នាក់បំផុតចំពោះសុខភាព។
     ៦- បន្លែ ជាអាហារមានប្រយោជន៏ ក៏ពិតមែនតែបើបរិភោគក្នុងពេលពោះទំនេរ នឹងធ្វើ ឲ្យហើមពោះ។
     ៧- ទឹកដោះ និង សណ្តែកសៀង ថ្វីបើសម្បូរទៅដោយប្រូតេអ៊ីនតែប្រសិទ្ធភាពនៃការ រំលាយ និងការបឺតស្រូបយកមកប្រើជាប្រយោជន៏ចំពោះរាងកាយ អាចប្រព្រិត្តទៅបាន លុះត្រាតែនៅក្នុងក្រពះមានជាតិម្សៅផងដែរ។ ដូច្នេះគួរបរិភោគនំបុ័ង ឬបាយរួច ចាំពិសារ ទឹកដោះ ឬទឹកសណ្តែកតាមក្រោយ៕
           ទស្សនាវដ្តីខេមរា ឆ្នាំទី០២​ លេខ ១៨
           ខែ វិច្ឆិកា ឆ្នាំ២០០៨



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.