ពង្រឹងការចងចាំ ដោយផឹកកាហ្វេជាមួយស្ករ

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:
  • ពង្រឹងការចងចាំ ដោយផឹកកាហ្វេជាមួយស្ករ
    មនុស្សជាច្រើនផឹកកាហ្វេ ជារៀងរាល់ព្រឹក មុនពេល ចាប់ផ្តើម ធ្វើការ របស់គេ ប៉ុន្តែការ ស្រាវជ្រាវថ្មី មួយបានបង្ហាញថា កាហ្វេនឹង​ផ្តល់​អត្ថប្រយោជន៍ កាន់តែច្រើនថែមទៀតចំពោះខួរក្បាល
    ប្រសិនបើគេផឹកវា លាយជាមួយស្ករ ។ អ្នកវិទ្យាសាស្ត្រ នៅសាកលវិទ្យាល័យបាសេឡូណា ក្នុងប្រទេសអេស្ប៉ាញ​បានរក​ឃើញ​ថា ការផឹកកាហ្វេ និងស្ករ នៅពេលតែមួយជួយជំរុញ សមត្ថភាព របស់ខួរក្បាល ច្រើនជាង ការផឹកកាហ្វេ ឬផឹកទឹកដាច់ដោយឡែកពីគ្នា ។ ឥឡូវនេះ អ្នកស្រាវជ្រាវជឿជាក់ថា ទាំង​កាហ្វេ និងស្ករ បង្កើនប្រសិទ្ធភាព ឱ្យគ្នាទៅវិញទៅមកក្នុងការជំរុញ សមត្ថភាពខួរក្បាល ដូច​ជា ការចងចាំ និងការយកចិត្ត ទុកដាក់ ល្អជាងមុនជាដើម ។ លទ្ធផលនៃការ ស្រាវជ្រាវនេះ ទទួលបានពីការស្កេនខួរក្បាល នៃអ្នកស្ម័គ្រចិត្ត ដែលអ្នក​ស្រាវជ្រាវ បានធ្វើតេស្តិ៍ បន្ទាប់ពីពួកគេផឹកកាហ្វេ លាយជាមួយស្ករ ផឹកកាហ្វេសុទ្ធ អត់​មាន​លាយស្ករ និងហូបស្ករ ឬផឹកទឹកស្ករ ។ លទ្ធផលដែលគេ បានចុះផ្សាយ នៅក្នុងព្រឹត្តិបត្រ Human Psychophar-macology អះអាងថា កាហ្វេលាយស្ករ គឺជាវិធីដ៏ល្អបំផុត ដើម្បីត្រៀមខួរក្បាល សម្រាប់ថ្ងៃដ៏មមាញឹក នាពេលខាងមុខ ។ សម្រាប់អ្នកផឹកកាហ្វេ ដែលមិនចូលចិត្តផឹកជាមួយស្ករ ក៏ទទួលបាន អត្ថប្រយោជន៍ ដូចគ្នា​ដែរ ប្រសិនបើគេហូបអាហារ ដែលមាន សារធាតុស្ករ ពេលផឹកកាហ្វេ ។យោងតាម សមាគម​​កាហ្វេរបស់អង់គ្លេស បានឱ្យដឹងថា ប្រជាជនអង់គ្លេស ផឹកកាហ្វេ ប្រមាណ ៧០ លានពែង ក្នុងមួយថ្ងៃ ដែលអ្នកផឹកកាហ្វេ ជាងពាក់កណ្តាល តែងលាយ ជាមួយស្ករ នៅពេលផឹក ។ គេធ្លាប់បាន ដឹងថា ជាតិកាហ្វេអ៊ីន គឺជាចលករ ជំរុញសមត្ថភាព ខួរក្បាល ហើយអាចការពា រភាពងងុយដេក និង ភាពហត់នឿយ ។ ការសិក្សាមុនៗ ថែមទាំងបាន អះអាងថា ការផឹកកាហ្វេ បីពែងក្នុងមួយថ្ងៃ អាចកាត់បន្ថយ គ្រោះថ្នាក់នៃការ កើតរោគភ្លេច ការចងចាំ បានយ៉ាងច្រើន គួរឱ្យកត់សម្គាល់ ។ គេក៏ធ្លាប់បានដឹងដែរថា សារធាតុគ្លុយកូសដែលជា ស្ករមួយប្រភេទ គឺជាថាមពលចម្បង ដែលកោសិកា ខួរក្បាលត្រូវការ ដើម្បីឱ្យបំពេញ មុខងារបានល្អ ។ អ្នកវិទ្យាសាស្ត្រ បាននិយាយថា ការស្រាវជ្រាវបង្ហាញថា ខួរក្បាលបំពេញ មុខងារកាន់តែ មានប្រសិទ្ធភាពនៅពេល ជាតិកាហ្វេអ៊ីន លាយឡំជាមួយ ជាតិស្ករ ។ បណ្ឌិត ហ្សូសេប សេរ៉ា ហ្គ្រាប៊ូឡូសា ដែលជាអ្នកដឹកនាំ ការស្រាវជ្រាវបាននិយាយថា “សារធាតុ ទាំងពីរនេះ ជំរុញសមត្ថភាព ខួរក្បាល ដោយបង្កើន ប្រសិទ្ធភាពនៃ ផ្នែកចំនួនពីរ នៃខួរក្បាលដែល គ្រប់គ្រងលើ ការយកចិត្តទុកដាក់ និង ការចងចាំ” ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.