ទឹកដោះគោជូរបំបាត់ក្លិនមាត់

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:

  • ទឹកដោះគោជូរបំបាត់ក្លិនមាត់
           ក្លិនមាត់ស្អុយគឺជាបញ្ហាមួយដែលលោកអ្នកគួរយកចិត្តទុកដាក់ ព្រោះថាទោះបីជាលោកអ្នកមានរូរាងស្រស់សង្ហាដូចជា ស៊ុក សុភា តារាវីដេអូខ្មែរក៏ដោយ ក៏គ្មាននារីណាមកបេតីដែរប្រសិនបើលោកអ្នក
    មានក្លិនមាត់អាក្រក់ ។
           ការសិក្សាមួយនៅឆ្នាំ២០០៥ បានរកឃើញថាមានបុរស និងនារីពី ២៥ ទៅ៣០% ហើយដែលមានក្លិនមាត់ស្អុយ។ ពួកគេបានធ្វើការសិក្សាទៅលើជាតិស្ពាន់ធ័រដែលមាននៅ ក្នុងខ្យល់ដង្ហើមដែលដកចេញមកខាងក្រៅ ដោយប្រើប្រាស់ឧបករណ៍ម្យ៉ាងដែលមានឈ្មោះ ថា Halimeter សម្រាប់វាស់ស្ទង់ជាតិស្ពាន់ធ័រនោះ ។ ក្លិនមាត់ស្អុយជាទូទៅកើតមានចំពោះ អ្នកដែលមានជាតិស្ពាន់ធ័រនៅក្នុងខ្យល់ដកដង្ហើមរបស់ពួកគេ ហើយមានមនុស្សចំនួនតែ៦% ប៉ុណ្ណោះ ក្នុងចំណោមអ្នកទាំងអស់នោះដែលមិនដឹងខ្លួនថា ពួកគេមានបញ្ហានេះ ។
           ការសិក្សាមួយរបស់ជនជាតិជប៉ុនបានរកឃើញថា ការផឹកទឹកដោះគោជូរបានកាត់ បន្ថយនូវជាតិស្បាន់ធ័រដែលមាននៅក្នុងខ្យល់ដង្ហើមដែលបញ្ចេញមកក្រៅនោះបានរហូតដល់ ទៅ៥០%។ លើសពីនេះទៅទៀត ទឹកដោះគោជូរមានផ្ទុកនូវបាក់តេរីពីរប្រភេទដែលអាចកាត់ បន្ថយនូវកម្រិតបាក់តេរីដេលបង្កឲមានក្លិនស្អុយនោលើអណ្តាត ។ បាក់តេរីទាំងពីប្រភេទ ដែលមាននៅក្នុងទឹកដោះគោជូរអាចជួយបំបាត់ ឬ កាត់បន្ថយក្លិនស្អុយក្នុងមាត់តាមរបៀប ពីរយ៉ាង។ ទី ១ វាប្រឆាំងមិនឲបាក់តេរីដែលបង្កក្លិនស្អុយកើតមាននៅលើអណ្តាត និងទី២ វាអាចបង្កនូវបរិយាកាសមិនល្អសម្រាប់សរីរៈបង្កក្លិនស្អុយនោះមិនឲកកើតបាន ។
           ដូច្នេះប្រសិនបើលោកអ្នកចង់ ឬក៏កំពុងតែព្យាយាមកុំឲ្យមានក្លិនមាត់ស្អុយ លោកអ្នក គួរតែទិញនូវទឹកដោះគោជូរសម្រាប់ទទួលទាន ៕
                ទស្សនាវដ្តី ប្រជាប្រិយ
                ឆ្នាំទី ១២ លេខ ៣៤១ ១-១០ ខែ មីនា ឆ្នាំ ២០០៦



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.