កាលពីថ្ងៃទី១២ ខែមករា បណ្ដាមេ បញ្ជាការកងទ័ពប៉ាគីស្ថានបានជួបប្រជុំ គ្នាជាបន្ទាន់តាមការបញ្ជារបស់អគ្គ មេបញ្ជាការលោកអាហ្វាក ភឺវ៉ាយកា យ៉ានី ។
ហេតុការណ៍កោះប្រជុំមន្ដ្រីយោធា ជាន់ខ្ពស់ខុសប្រក្រតីនេះកើតឡើងក្រោយ ពេលនាយករដ្ឋមន្ដ្រីប៉ាគីស្ថានលោកយូ សាហ្វ រាហ្សាហ្គីឡានី ដកហូតតំណែង រដ្ឋមន្ដ្រីក្រសួងការពារជាតិលោកខាលីត លោហ៊ី ដោយមូលហេតុអសមត្ថភាព ក្នុងការដឹកនាំកងទ័ព បង្កឱ្យមានវិវាទ ក្នុងថ្នាក់ដឹកនាំ ។
ករណីនេះកើតឡើងក្រោយពេលអ្នកជំនួញដ៏ល្បីល្បាញមួយរូបឈ្មោះមែន សួអាចា ឱ្យដឹងថា រដ្ឋទូតប៉ាគីស្ថាននៅ អាមេរិកបានប្រកាសថា ប្រធានាធិបតី ប៉ាគីស្ថានបានផ្ញើលិខិតទៅកាន់ក្រសួង ការពារជាតិអាមេរិកស្នើឱ្យជួយអន្ដរា គមន៍ ដោយព្រួយបារម្ភពីកម្លាំងទាហាន នៅក្នុងប្រទេសនេះកំពុងត្រៀមលក្ខណៈ ធ្វើរដ្ឋប្រហារយោធា ។ ក្រោយមកតុលា ការកំពូលរបស់ប៉ាគីស្ថានបានបើកការ ស្រាវជ្រាវ ។
អគ្គមេបញ្ជាការកងទ័ពប៉ាគីស្ថាន លោកកាយ៉ានី និងប្រធានក្រុមចារ កម្មលោកអាម៉េតប៉ាចាស៊ូចា បានផ្ញើ លិខិតទៅកាន់តុលាការកំពូលដោយបាន បញ្ជាក់ថា ទាំងនោះជាគម្រោងបំផ្លាញ ដល់កម្លាំងទាហាន ។ នាយករដ្ឋមន្ដ្រីហ្គី ឡានី បានចោទប្រកាន់ថា ពួកគេបាន បំពានរដ្ឋធម្មនុញ្ញ ពីព្រោះពេលធ្វើអ្វីមួយពួកគេធ្វើដោយឯកឯងមិនឆ្លងកាត់រដ្ឋាភិបាលទេ ។
កាលពីថ្ងៃទី១១ មករា អ្នកនាំពាក្យ ក្រសួងការពារជាតិអាមេរិកបានប្រកាស ថា អាមេរិកមិនហ៊ានធានាថាទាហាន ប៉ាគីស្ថាននឹងមិនធ្វើរដ្ឋប្រហារនោះ ឡើយ ។ ក្រសួងការបរទេសអាមេរិកក៏ បានឱ្យដឹងផងដែរថា អាមេរិកបានរក្សា គោលជំហរជាកណ្ដាលដើម្បីឱ្យភាគី ដែលមានវិវាទនៅប៉ាគីស្ថានដោះស្រាយគ្នាដោយសន្ដិវិធី ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ មករា មន្ដ្រីយោធាប៉ាគីស្ថាន បានប្រកាសថា ស្ថានការណ៍នឹងកាន់តែអាក្រក់ទៅប្រសិនបើទំនាក់ទំនងរវាងយោធានឹងរដ្ឋាភិបាលប្រឈមមុខតានតឹងដាក់គ្នានោះ ពិសេសនៅពេលដែលនាយករដ្ឋមន្ដ្រីរាហ្សា ហ្គីលឡានី ដកហូតតំណែងមន្ដ្រីជាន់ខ្ពស់ក្នុងក្រសួងការពារជាតិ ធ្វើឱ្យមានភាពតានតឹងក្នុងថ្នាក់ដឹកនាំកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
ការិយាល័យនាយករដ្ឋមន្ដ្រីហ្គីលឡានី បានឱ្យដឹងថា រដ្ឋមន្ដ្រីក្រសួងការពារជាតិ លោកខាលីត ឡូហ៊ី ត្រូវបានដកហូតតំណែង ដោយសារតែលោកគ្រប់គ្រងមិនបានល្អ និងប្រព្រឹត្ដល្មើសច្បាប់បង្កឱ្យមានការយល់ច្រឡំគ្នាក្នុងស្ថាប័នរដ្ឋាភិបាល។
តាមមន្ដ្រីជាន់ខ្ពស់ប៉ាគីស្ថាន បានបញ្ជាក់ថា មូលហេតុដែលលោកឡូហ៊ី ត្រូវដកហូតតំណែងគឺដោយសារជាប់ពាក់ព័ន្ធនឹងរបាយការណ៍ប្រធានក្រុមចារកម្មប្រទេសនេះដែលផ្ញើលិខិតទៅកាន់តុលាការកំពូលស្ដីពីការប្រព្រឹត្ដមិនប្រក្រតី ។
សារព័ត៌មានរ៉យទ័រ បានផ្សព្វផ្សាយថា អ្នកដែលឡើងជំនួសតំណែងរបស់លោកឡូហ៊ី ជាអគ្គលេខាធិការគណៈរដ្ឋមន្ដ្រី លោកណាជីស ស៊ីធី ជាបុគ្គលមានភាពជិតស្និទ្ធបំផុតជាមួយរដ្ឋាភិបាលលោកហ្គីលឡានី ។
នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀតទាហានប៉ាគីស្ថាន បានព្រមានដល់ការរិះគន់របស់នាយករដ្ឋមន្ដ្រីហ្គីលឡានី ទៅលើកម្លាំងទាហានដែលបានផ្សព្វផ្សាយនៅលើគេហទំព័រប្រទេសចិន ។ ក្នុងនោះអ្នកនាំពាក្យលោកហ្គីលឡានី បានបង្កឱ្យមានការបែងចែកប្រឈមមុខដាក់គ្នាអាចបង្កឱ្យមានលទ្ធផលអាក្រក់ដល់ប៉ាគីស្ថានទាំងមូល ៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.