ទទួលទានត្រីជួយមនុស្សចាស់បញ្ចៀសបានជំងឺភ្លេចការចងចាំ
យោងតាមការស្រាវជ្រាវថ្មីៗនេះ ដែលដំណើរការដោយពួកអ្នកវិទ្យាសាស្រ្តអាមេរិច បានឲ្យដឹងថា មនុស្សចាស់ទទួលទានត្រីតិច
បំផុតម្តងក្នុងមួយសប្តាហ៏ និងបន្ថយបានលទ្ធភាពរីកចំរើនជំងឺ
Alzheimer ពី៣ ទៅ៥ដង ប្រៀបនឹងអ្នកមិនទទួលទានត្រីជាប្រចាំ។
ការស្រាវជ្រាវខាងលើ ត្រូវបានដំណើរការតាមរយៈ ការប្រមែប្រមូលព៌តមានពីក្រុម មនុស្ស២៦០នាក់ ដែលមានសុខភាពល្អ និងមានអាយុមធ្យម គឺ៧៥ឆ្នាំ។ រូបភាពស្គែន ខួរក្បាល បានដំណើរការក្រោយរយៈពេល១០ឆ្នាំ បង្ហាញថា តំបន់សំខាន់ៗ មួយចំនួន របស់ខួរក្បាល ពាក់ព័ន្ធដល់ការចងចាំរបស់ អ្នកមិនទទួលទានទៀងទាត់បានរួញស្វិត។
ក្នុង៥ឆ្នាំបន្ត មានដល់៣១%នៃអ្នកមិនទទួលទានត្រីជាប្រចាំ បានលេចចេញសញ្ញា របស់ជំងឺ Alzheimer និងអាការៈថមថយការយល់ដឹងស្រាល ក្នុងពេលដែលអ្នក ទទួល ទានត្រីតិចបំផុតម្តងក្នុងមួយសប្តាហ៏ អាត្រានេះគឺ៣ ទៅ៨ភាគរយ។
តាមពួកអ្នកវិទ្យាសាស្រ្ត ត្រីត្រូវច្នៃតាមវិធីយ៉ាងណា ឲ្យរក្សាបានអាស៊ីតខ្លាញ់ omega3
នេះជាសារធាតុជួយការពារខួរក្បាល។ ត្រីអាំងនឹងរក្សាបានបរិមាណ omega3 នៅកម្រិត
អតិបរមាបំផុត វានឹងឡើងតាមឈាម ទៅខួរក្បាល។ ផ្ទុយទៅវិញ ត្រីចៀន រក្សាបាននូវ
បរិមាណomega3 យ៉ាងទាប។
ការខ្វះសារធាតុអាស៊ីតខ្លាញ់ omega3 ជាមូលហេតុសំខាន់ បណ្តាលឲ្យទៅជាអាការៈ
បាត់ និងថមថយការចងចាំនៅមនុស្ស ឬនៅហៅថា អាការៈថមថយការយល់ដឹងស្រាល
(MCI)៕
រស្មីកម្ពុជា ឆ្នាំទី១៩ លេខ៥៦៩២ ថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១១
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.