១២ វិធីធ្វើឲ្យខួរក្បាលចងចាំល្អ

Posted on
  • Monday, January 9, 2012
  • by
  • angco.co
  • in
  • Labels: ,

  •  អ្នកណាក៏ប្រាថ្នាមានសមត្ថភាពចងចាំបានល្អដែរ ពីព្រោះបើខួរក្បាល យើងអាចគិតអ្វីៗ រឺក៏ដោះស្រាយបញ្ហាបានដោយជោគជ័យ ក៏ប៉ន្តែផ្ទុយទៅវិញ បើខួរក្បាលរបស់អ្នកមានបញ្ហានោះ អ្នកពិតជាទទួលបរាជ័យពុំខាន។ ដូចនេះ ដើម្បីទទួលបានការចងចាំល្អ ខួរក្បាលស្រស់ស្រាយ នោះអ្នកគូរអនុវត្តនូវកម្មវិធីខាងក្រោម
    1.  ទទួលទានទឹកឲ្យបានច្រើន អ្នកគួរផឹកទឹកឲ្យបានច្រើន ពីព្រោះខួរក្បាលរបស់យើងពោពេញដោយសារធាតុទឹក ៨៥%។ ដូច្នេះប្រសិនបើរាងកាយខ្វះជាតិទឹក នោះខួរក្បាលនឹងធ្វើការយឺតដែលជាមូលហេតុធ្វើឲ្យយើង គិតយឺត រឺក៏គិតអ្វីៗមិនសូវចេញ និងពុំសូវប្រសើរឡើយ។ 

    2.  ការទទួលទានអាហារ អ្នកគួរទទួលទានអាហារប្រភេទខ្លាញ់ត្រីអូមេកា៣ អាហារដែលសម្បូរដោយវីតាមីនស៊ី (Vitamin C) ជាដើម។ 3.  សើចនិងញញឹមឲ្យបានច្រើន ការសើច និងញញឹមជាញឹកញាប់អាចធ្វើឲ្យខួរក្បាលទទួលទានភាពស្រស់ស្រាយ ដោយសារតែឥទ្ធិ ពលសាធាតុម្យ៉ាង ចូលទៅជួយរំញោចដល់ប្រព័ន្ធខួរក្បាលឲ្យមានដំណើរការដែលគេហៅថា អង់ឌូហ្វិន។ 

    4.  ដាក់កំរិតលើខួរក្បាល ការដាក់កម្រិតលើខួរក្បាល មានន័យថា ការតាំងចិត្តដ៏មុតមាំ មិនកុហកខ្លួន និងចេះផ្លាស់ប្តូរឥរិយាបថ ស្របតាមកាលទេសជាដើម។ 

    5.  ដកដង្ហើមវែង ការដកដង្ហើមៗបែបនេះ ជាការបញ្ចូនថាមពលដល់ខួរក្បាល តែប្រសិនយើងអង្អុយដកដង្ហើមវិញអ្នក គួរអង្គុយខ្លួនអង្អុយខ្លួន ពីព្រោះងាយស្រួលស្រូបយកខ្យល់អុកស៊ីសែន ចូលរាងកាយបានកាន់តែច្រើន តែបើអ្នកអង្គុយយូរនោះ គួរតែប្តូរឥរិយាបទឲ្យបានញឹកញាប់។ 

    6.  ហាត់ប្រាណ ការហាត់ប្រាណញឹកញាប់ រឺ ទៀងទាត់ពេលវេលាអាចជួយសម្រួល ដល់ដំណើរការរបស់ខួរក្បាលជា ពិសេសប្រព័ន្ធសាច់ដុំ របស់ខួរក្បាល។ 

    7.  កក់ត្រារឿងល្អៗ អ្នកគួរតែកត់ត្រារឿងរ៉ាវល្អៗពីខ្លួនឯង ពីព្រោះជួយឲ្យយើងគិតអ្វីដែលវិជ្ជមាន ជាពិសេសអាចឲ្យ យើងគេងលក់ស្រួល និងសុបិនល្អទៀតផង។ 

    8.  សមាធិ ការតាំងសមាធិ គឺមានសមត្ថភាពជួយធ្វើឲ្យអារម្មណ៍ស្ងប់ស្ងាត់នឹងន ជាពិសេសជួយធ្វើឲ្យយើងគិត បានរហ័ស ហើយមានគំនិតច្នៃប្រឌិត និងអភិវឌ្ឍន៍ខ្លួនឯង។ 9.  រកអ្វីថ្មីៗដាក់ក្នុងជីវិត ការរកអ្វីថ្មីៗដាក់ក្នុងជីវិត ដូចជាការស្គាល់មនុស្សថ្មី អានសៀវភៅថ្មីៗ បើកឡានលើផ្លូវថ្មីៗ ផ្លាស់ប្តូរ គំនិតថ្មីល្អៗជាមួយអ្នកស្គាល់ រឺក៏មិត្តភក្តិល្អៗ ពិសេសចៀសវាងធ្វើអ្វីៗដែលមិនល្អ។ 

    10.    ចេះអភ័យទោសនិងកាត់បន្ថយការខឹង អាការខាងលើនេះ គឺជួយកាត់បន្ថយការប្រើប្រាស់ថាមពលរបស់ខួរក្បាលក្នុងការដោះស្រាយបញ្ហា ផ្សេងៗ បានទាន់ពេលវេលា និងអាចបត់បែនទាន់ហេតុការណ៍ដែលបានកើតឡើងជាក់ស្តែង។ 

    11.    និយាយរឿងល្អៗដាក់ខ្លួន ក្នុង ១ថ្ងៃ យកល្អអ្នកគួនិយាយរឿងល្អៗជាមួយនឹងខ្លួនឯង យ៉ាងហោចណាស់ ឲ្យលើសពី ១០០ដង យ៉ាងតិច នេះជាវិធីសាស្រ្តល្អណាស់សំរាប់អ្នក។ 

    12.    គេងឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ អ្នកគួរតែសម្រាកឲ្យបាន ៦ម៉ោងយ៉ាងតិច ហើយពេលវេលាល្អ ដែលអ្នកគួរ សម្រាកនោះគឺនៅម៉ោង ៩​យប់ ដែលជាពេលវេលាល្អណាស់។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.