ថាមពលពីទឹកផ្លែឈើមួយកែវ

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:

  • ថាមពលពីទឹកផ្លែឈើមួយកែវ
           ផ្លែឈើត្រូវបានគេចាត់បញ្ចូលជាអាហារមួយប្រភេទដែលផ្តល់ វីតាមីននិង ធាតុរ៉ែច្រើនបំផុត ។ 
           ចំណីមួយប្រភេទនេះផ្តល់សារជាតិសរសៃដែលមានប្រយោជន៍
    ជួយធ្វើឲ្យរាងកាយបន្ទោបង់បានស្រួល។ អ្នកដែលមានបញ្ហាកាកសំណល់់បានល្អជាងមុន។
           ក្រុមអ្នកឯកទេលផ្នែកសុខភាពនៃចំណីអាហារបានធ្វើការណែនាំឲ្យទទួលទានផ្លែ ឈើក្រោយពីទទួលទានអាហាររួចជំនួសបង្អែមជាការមួយល្អបំផុត ព្រោះក្រៅពីទ្រទ្រង់រាង កាយ ផ្លែឈើនៅបានផ្តល់ថាមពលប្រយោជន៍ដូចគ្នាដែរ។ ប៉ុន្តែក្រុមអនាម័យបានណែនាំថា ទិញផ្លែលើមកទទួលទាន គួរលាងជម្រះឲ្យបានស្អាត ព្រោះដោយសារបច្ចុប្បន្នអ្នកលក់បាន ប្រើប្រាស់​ សារជាតិគីមីច្រើនក្នុងការដាំដុះនិង រក្សាផ្លែឈើទុកឲបានយូរ មុននាំយកមកដាក់ លក់លើទីផ្សារ។
          យើងសូមណែនាំឲអស់លោក អ្នកនាងស្គាល់ពីទឹកក្រូចឃ្វិចច្របាច់ ។
          +តើទទួលទានក្នុងបរិមាណប៉ុនណាផ្តល់ផលប្រយោជន៍សមរម្យដល់អ្នក ?
          -ផ្លែក្រូចឃ្វិច ៦ ផ្លែ (ផ្លែធំល្មម)
          -ស្ករស ១ ស្លាបព្រា កាហ្វេ
          -អំបិលអ៊ីយ៉ូដបន្តិចបន្តួច ។
           -យកផ្លែក្រូចឃ្វិចមកលាងទឹកឲស្អាត ហើយពុះជាចំណិតៗ បន្ទាប់មកយកទៅកិនលាយ ជាមួយស្ករ និង អំបិលទាំងនេះ ។
           ថាមពលដែលបានពីទឹកក្រូចច្របាច់ទាំងនេះ គឺមានថាមពលប្រហែល១៣៥ កាឡូរី។ ប៉ុន្តែបើផ្លែក្រូចឃ្វិច ២ផ្លែ (ផ្លែល្អ) វាផ្តល់ថាមពល ៤០កាឡូរីនិង ស្ករស១ ស្លាបព្រាផ្តល់ ថាមពលប្រមាណ ១៥ កាឡូរី ។
           ប្រសិនបើអ្នកប្រើផ្លែក្រូចឃ្វិចច្រើនជាងនេះ បរិមាណថាមពលដែលបានទទួលនឹងកើន ឡើងតាមនេះផងដែរ ។ ប្រសិនបើមិនមានការបន្ថែមស្ករ មិនចាំបាច់គិតថាមពលជាតិស្ករ បញ្ចូលអ្នកអាចគិតគណនាពីបរិមាណផ្លែក្រូចឃ្វិចតាមរយះនេះដើម្បីបំប៉នសុខភាពរបស់អ្នក។
           គួរចងចាំការទទួលទានមិនត្រូវឲច្រើនពេកឬ តិចពេកទេ ត្រូវឲល្មមសមរម្យទៅតាម បរិមាណរបស់រាងកាយត្រូវការ។ ទោះបីយ៉ាងណាការទទួលទានផ្លែឈើគួររកប្រភេទស្រស់ៗ ប្រសើរជាងផ្លែឈើដែលគេបានច្នៃរួចស្រេចបាច់ដែលអាចមានសារជាតិគីមីផ្សេងៗលាយឡំ៕
                ទស្សនាវដ្តី ប្រជាប្រិយ
                ឆ្នាំទី ១២ លេខ ៣៦៥ ១-១០ ខែ វិច្ឆិកា ឆ្នាំ ២០០៦



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.