ខេត្ដកណ្ដាល ៖ នៅស្រុកល្វាឯម ខេត្ដ កណ្ដាលកាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១២មានរៀបចំពិធីប្រគល់និងចែកអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនដល់ ប្រជាពលរដ្ឋចំនួន១៣៩៣នាក់ ។ ពិធី នេះមានការចូលរួមពីលោក ឆាយ លាង ឈាន អភិបាលរងស្រុក លោកវរសេនីយ៍ត្រី យ៉ង់ សុខេម នាយការិយាល័យអត្ដសញ្ញាណ ប័ណ្ណ និងស្ថិតិតំណាងឱ្យលោកឧត្ដមសេនីយ៍ ត្រីអ៊ាវ ចំរើន ស្នងការនគរបាលខេត្ដ លោកអធិការអធិការរងនគរបាលស្រុកនិងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត ។
លោក ជា ថុល អធិការនគរបាល ស្រុកល្វាឯមបានលើកឡើងថា ស្រុកល្វា ឯមមាន ១៥ឃុំនិង ៤៣ភូមិ មានប្រជា ពលរដ្ឋចំនួន១៦។៩៤៣គ្រួសារស្មើនឹងប្រជាពលរដ្ឋសរុបចំនួន៧៦៩០៩នាក់ក្នុងនោះមានប្រុសចំនួន៣៦។៩៦៣នាក់ ។ លោក អធិការបានលើកឡើងទៀតថា ការងារ គ្រប់គ្រងសៀវភៅស្នាក់នៅបញ្ជីក១ ក២ចំនួន១២១៤២គ្រួសារ នៅសល់ ៤៨០១គ្រួសារនិងបានចុះបញ្ជីគ្រួសារ ចំនួន១៦។៩៨៦គ្រួសារព្រមទាំងបានផ្ដល់សៀវភៅគ្រួសារជូនដល់ប្រជាពលរដ្ឋ ប្រើប្រាស់ចំនួន១៣។៦០៨គ្រួសារនៅ សល់ចំនួន៣៣៧២គ្រួសារទៀត។ប្រជាពលរដ្ឋដែលនៅពុំទាន់បានសៀវភៅគ្រួសារប្រើប្រាស់យើងនឹងជម្រុញឱ្យធ្វើសៀវ ភៅគ្រួសារចប់មុនឆ្នាំ២០១៣ ។
លោកអធិការបានលើកឡើងបន្ដទៀតថា ចំពោះការងារផ្ដល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមន្ដ្រីការិយាល័យជំនាញខេត្ដ មន្ដ្រីនគរបាលស្រុក និងអាជ្ញាធរឃុំ ស្រុកបានចុះធ្វើអត្ដសញ្ញាណបណ្ណជូន ប្រជាពលរដ្ឋទាំង១៥ឃុំ ក្នុងជំហានទី៧ គិតចាប់ពីថ្ងៃទី២២ ខែមីនា មកដល់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១០ បានបំពេញ សំណុំបែបបទចំនួន៩៦៣៧នាក់ ។ នៅ ឆ្នាំ២០១០បានធ្វើការប្រគល់ជូនប្រជា ពលរដ្ឋចំនួន១។៥៤៨នាក់ ហើយអត្ដ សញ្ញាណបណ្ណដែលត្រូវចែកជូនប្រជា ពលរដ្ឋនៅព្រឹកនេះមានចំនួន១។៣៩៣ នាក់ដល់ប្រជាពលរដ្ឋចំនួន៧ឃុំ ។
នាឱកាសនោះដែរលោកវរសេនីយ៍ត្រី យ៉ង់ សុខេម បានមានមតិផ្ដាំផ្ញើដល់បង ប្អូនប្រជាពលរដ្ឋថា ក្រោយពីទទួលយក អត្ដសញ្ញាណប័ណនេះរួចក៏ដូចជាប្រជាពលរដ្ឋដែលទទួលបានកាលពីលើកមុនៗក្ដីត្រូវថែរក្សាទុកកុំឱ្យបាត់បង់ពោះអត្ដសញ្ញាណប័ណសញ្ជាតិខ្មែរនេះមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពល រដ្ឋខ្មែរគ្រប់ៗរូប ។ ហើយប្រសិនបើអត្ដ សញ្ញាណប័ណនេះខូចខាតឬជ្រុះបាត់បង់បងប្អូនត្រូដាក់ពាក្យប្ដឹងមកអាជ្ញាធរ មានសមត្ថកិច្ចជាបន្ទានជៀសវាងមានជនខិលខូចយកទៅប្រើប្រាស់បណ្ដាលឱ្យមានគ្រោះថ្នាក់ ៕
http://nokorwatnews.com

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.