កូន​ខ្មែរ​ដំឡើង​ម៉ាស៊ីន​ច្រូត​លើក​ទី​៤

Posted on
  • Friday, January 13, 2012
  • by
  • angco.co
  • in
  • Labels:

  • ខេត្ដបន្ទាយមានជ័យ​ ៖​ នេះ​គឺជា​ ស្នាដៃ​ទី​៤​ហើយ​ដែល​លោក​ឈួ​ន​ សុ​ផា​ន់​ រស់នៅ​ខេត្ដបន្ទាយមានជ័យ​បាន​ដំឡើង​ម៉ាស៊ីន​ច្រូត​និង​បោក​ស្រូវ​ខ្នាត​ធំ​ ដែល​ មាន​តែ​បរទេស​ទេ​ទើប​ធ្វើ​បាន​ ហើយ​ កន្លង​មក​ពុំដែល​មាន​ខ្មែរ​ណា​ម្នាក់​អាច​ ធ្វើ​បាន​នៅឡើយ​ ។​ បន្ទាប់​ពី​កូន​ខ្មែរ​ម្នាក់​ នេះ​ឆ្លងកាត់​ការ​សិក្សា​ស្រាវជ្រាវ​និង​ មានបទពិសោធន៍​លើ​ការ​បង្កើត​នេះ​ អស់​រយៈពេល​ជាង​១០​នាំ​មក​ហើយ​ ។​
    ​លោក​ ឈួ​ន​ សុ​ផា​ន់​ ជា​អ្នក​ដំឡើង​ ម៉ាស៊ីន​ច្រូត​និង​បោក​ស្រូវ​បានឱ្យ​ដឹង​ថា​ ម៉ាស៊ីន​ច្រូត​ដែល​លោក​ដំឡើង​លើក​ទី​៤​ នេះ​ គឺជា​ម៉ាស៊ីន​ច្រូត​ខ្នាត​មធ្យម​ បើ​ ប្រៀបធៀប​ទៅ​នឹង​ម៉ាស៊ីន​ច្រូត​ដែល​ លោក​ដំឡើង​លើក​ទី​៣​កាលពី​ឆ្នាំ​២០០៩​ ហើយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​នៅ​ ទូ​ទាំង​ប្រទេស​ក្នុង​កម្មវិធី​តាំងពិព័រណ៍​ គ្រឿងចក្រ​កសិកម្ម​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​កាលពី​ខែមេសា​ឆ្នាំ​២០១០​ និង​ទទួល​បាន​រង្វាន់​ពី​សម្ដេច​អគ្គ​មហា​ សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ។​
    ​មេជាង​ដំឡើង​ម៉ាស៊ីន​ច្រូត​រូប​នេះ​ បានឱ្យ​ដឹង​ទៀត​ថា​ ម៉ាស៊ីន​ច្រូត​ខ្នាត​ មធ្យម​ដែល​លោក​ដំឡើង​នេះ​ គឺ​ដំឡើង​ តាម​ការ​កុម្ម៉ង់​ទិញ​ពី​អតិថិជន​ខ្មែរ​ម្នាក់​ នៅ​ខេត្ដបាត់ដំបង​ ក្នុង​តម្លៃ​៣​ម៉ឺន​ដុល្លារ​ ដែល​មុខ​កន្ដ្រៃ​ច្រូត​ប្រវែង​២,៥០​ម៉ែត្រ​ និង​តៅ​ខាងលើ​អាច​ផ្ទុក​គ្រាប់ស្រូវ​បាន​ ទម្ងន់​២​តោន​ ។​
    ​ឆ្លងកាត់​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ​ មក​ លោក​បាន​បន្ដ​ការ​រក​ឃើញ​នូវ​ បច្ចេកទេស​ថ្មីៗ​បន្ថែម​ទៀត​ ដើម្បី​ធ្វើ​ ឱ្យ​សមិទ្ធផល​របស់​លោក​កាន់តែ​មាន​ គុណភាព​និង​ប្រសិទ្ធភាព​។​ ជាមួយនឹង​ការ​ ទទួល​បាន​នូវ​ទីផ្សារ​ដំឡើង​ម៉ាស៊ីន​ច្រូត​ យ៉ាង​សន្សឹមៗ​នោះ​ មេជាង​រូប​នេះ​បាន​ អះអាង​ថា​ ម៉ាស៊ីន​ច្រូត​ខ្នាត​មធ្យម​នេះ​ គឺ​លោក​ដំឡើង​តាម​លំនាំ​ម៉ាស៊ីន​ច្រូត​ លើក​ទី​៣​ដដែល​ តែ​គ្រាន់តែ​តូច​ជាង​មុន​ ប៉ុន្ដែ​បើ​និយាយ​ពី​គុណភាព​និង​ល្បឿន​ ច្រូត​ គឺ​មិន​ចាញ់​ម៉ាស៊ីន​មុនៗ​ទេ​ ហើយ​ប្រេង​ក៏​ស៊ី​តិច​ជាង​ម៉ាស៊ីន​ច្រូត​ មុន​ដែរ​ គឺ​១​ហិតា​ចំនួន​១៥​លី​ត្រ​សម្រាប់​ ស្រូវ​ស្រួល​ច្រូត​ ចំណែក​ស្រូវ​ពិបាក​ ច្រូត​វិញ​ អាច​ឈាន​ទៅ​ដល់​១៨​ឬ​២០​ លី​ត្រ​អស់ហើយ​ បើ​ប្រៀបធៀប​ទៅ​ ម៉ាស៊ីន​មុន​ពី​២០​លី​ត្រ​ទៅ​ដល់​៣០​លី​ត្រ​ឯណោះ​នេះ​ សម្រាប់​ស្រូវ​ពិបាក​ច្រូត​ ។​ លោក​ក៏​បាន​ប្រាប់​ទៀត​ថា​ ម៉ាស៊ីន​ដែល​ លោក​ដំឡើង​លើក​នេះ​ បើ​និយាយ​ពី​ គ្រឿងបន្លាស់​វិញ​ គឺ​មាន​លក់​នៅ​គ្រប់​ ទីផ្សា​ក្នុង​ប្រទេស​យើង​ ព្រោះថា​លោក​ ធ្វើ​នេះ​តម្រូវ​ស្រុក​យើង​ទាំង​ស្រូវ​និង​គ្រឿង​ បន្លាស់​ ។​ មេជាង​រូប​នេះ​បាន​បញ្ជាក់​ថា​ រាល់​អតិថិជន​ដែល​បាន​ទិញ​ម៉ាស៊ីន​ច្រូត​ពី​លោក​គឺ​ធានា​ការ​ជួសជុល​ពេញ​១​ឆ្នាំ​ ជូន​ ។​
    ​លោក​ក៏​បាន​លើក​ឡើង​ដែរ​ថា​ ជា​ មួយ​នឹង​ស្នាដៃ​ដែល​បាន​ដំ​ឡើងជា​បន្ដ​ បន្ទាប់​រហូត​មានឈ្មោះ​ជា​កសិករ​គំរូ​ ប្រចាំ​នៅ​ខេត្ដបន្ទាយមានជ័យ​ ហើយ​ នៅ​ឆ្នាំ​២០១០​កន្លង​ទៅ​នេះ​ ក៏​ធ្លាប់​ ទទួល​បាន​រង្វាន់​លើកទឹកចិត្ដ​ពី​សម្ដេច​ តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ខណៈ​ ដែល​សម្ដេច​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​តាំង​ពិ​ព​រ័​ណ៍​ផលិតផល​កសិកម្ម​ខេត្ដ​មួយ​ផលិតផល​មួយ​នៅ​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង​ ។​ មេជាង​ ដែល​ក្រសួងកសិកម្ម​ប្រសិទ្ធ​នាម​ឱ្យ​ថា​ ជា​កសិករ​គំរូ​ប្រចាំ​ខេត្ដបន្ទាយមានជ័យ​រូប​នេះ​បានឱ្យ​ដឹង​បន្ដ​ថា​ បន្ទាប់​ពី​សម្ដេច​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួលស្គាល់​ស្នាដៃ​ដំឡើង​ម៉ាស៊ីន​ច្រូត​ របស់​លោក​និង​បាន​ប្រគល់​រង្វាន់​ លើកទឹកចិត្ដ​ជា​គោ​យន្ដ​មួយ​គ្រឿង​រួម​ និង​ថវិកា​ផ្ទាល់​របស់​សម្ដេច​មួយ​ចំនួន​ ទៀត​ដែល​មាននៅ​ក្នុង​ហោប៉ៅ​ ។​
    ភ្លាមៗ​ នោះ​ក្រោយ​ពី​វិល​ទៅ​ផ្ទះ​វិញ​ លោក​ក៏​ ត្រូវ​បាន​អតិថិជន​កុំម៉ង់​ធ្វើ​ម៉ាស៊ីន​ជា​បន្ដបន្ទាប់​ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​ គឺ​ រូប​លោក​ផ្ទាល់​ក៏​ត្រូវ​បាន​អង្គការ​ក្រៅ​ រដ្ឋាភិបាល​អ៊ែ​រី​ ផ្ដល់​ឱ្យទៅ​រៀន​ផ្នែក​ខាង​ កសិកម្ម​នៅ​ក្រុងព្រះសីហនុ​និង​កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១១​កន្លង​មកនេះ​ ក៏​ ត្រូវ​បាន​រដ្ឋាភិបាល​និង​អង្គការ​អ៊ែ​រី​ ប​ញ្ជួ​ន​ឱ្យទៅ​រៀន​នៅ​ប្រទេស​វៀតណាម​ រយៈពេល​កន្លះ​ខែ​ ដើម្បី​ប្ដូរ​ចំណេះដឹង​គ្នា​ ជាមួយ​បច្ចេកវិទ្យា​ពី​វៀតណាម​ ដែល​ ជា​ប្រទេស​ល្បី​ខាង​កសិកម្ម​ស្រាប់​ ។​
    ​លោក​ឈួ​ន​ សុ​ផា​ន់​ បញ្ជាក់​ថា​ អ្វី​ជា​មោទនភាព​បំផុត​ខណៈ​ដែលរ​ដ្ឋា​ភិ​ បាល​បញ្ជូន​ទៅ​រៀន​នៅ​ប្រទេស​វៀតណាម​ នោះ​ គឺ​នៅ​វៀតណាម​គេ​ក៏​ទទួលស្គាល់​ ស្នាដៃ​របស់​លោក​ដែរ​ ហើយ​មិន​ត្រឹម​ តែ​ប៉ុណ្ណោះ​ ខាង​ក្រសួងកសិកម្ម​នៃ​ប្រទេស​ វៀតណាម​គេ​ក៏​ឱ្យ​ផ្នែក​កសិកម្ម​គ្រឿង​ យន្ដ​យក​តាម​គំរូ​ម៉ាស៊ីន​របស់​លោក​ ទៀត​ផង​ ព្រោះថា​ម៉ាស៊ីន​បោក​របស់​ វៀតណាម​គេ​ផលិត​មិន​ទាន់​មាន​តៅ​ សម្រាប់​ស្ដុក​ស្រូវ​ទុក​គេ​ច្រូត​បណ្ដើរ​ ច្រក​ស្រូវ​ចូល​ការុង​បណ្ដើរ​ហើយ​ទម្លាក់​ទុក​នៅ​ក្នុង​ស្រែ​នោះ​ ។​ 
    ​កន្លង​មក​តាម​រយៈ​គំនិត​ច្នៃប្រឌិត​ដ៏​ប៉ិន​ប្រសប់​របស់​កុលបុត្រ​ខ្មែរ​ឆ្នើម​មួយ​ចំនួន​ធ្លាប់​ទទួល​បានការ​កោតសរសើរ​ ពី​វេទិកា​ជាតិ​និង​អន្ដរជាតិ​ បន្ទាប់​ពី​ពួក​ គេ​បាន​បង្កើត​ឧបករណ៍​សម្ភារ​ថ្មីៗ​ដែល​ជា​គំនិត​ច្នៃប្រឌិត​ដោយ​កម្រ​ដូច​ជា​ការ​បង្កើត​រថយន្ដ​អង្គរ​ជាដើម​ដែល​ទទួល​ បានការ​វិនិយោគ​ផលិត​ពី​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​ ។​
    ​ទោះបីជា​យ៉ាងណា​ក្ដី​ក៏​ផលិតករ​ រូប​នេះ​ រង់ចាំ​ស្វាគមន៍​សហការ​ពង្រីក​ និង​អភិវឌ្ឍន៍​ឱ្យ​ការ​ផលិត​កាន់តែ​មាន​ ចំនួន​ច្រើន​ស្រប​តាម​តម្រូវការ​ទីផ្សារ​ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.