តៃប៉ិ៖ តាមសារព័ត៌មាន Channel News Asia បានឲ្យដឹងនៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១២ ថាទំនាក់ទំនងដ៏កក់ក្តៅ រវាងកោះតៃវ៉ាន់ និងប្រទេសចិន ដែលធ្លាប់មានកន្លងមក អាចធ្លាក់ចុះវិញ ឬជាប់គាំងតែម្តង ប្រសិនបើប្រធានាធិបតី ម៉ា យីងជឺ (Ma Yingjeou) ចាញ់ឆ្នោតនៅអាណត្តិក្រោយនេះ។
លោក ម៉ា ដែលបានឈ្នះឆ្នោត យ៉ាងលើសលប់កាលពីឆ្នាំ២០០៨កន្លងមក បានសន្យាថា នឹងធ្វើឲ្យសេដ្ឋកិច្ចល្អប្រសើរ តាមការរក្សាទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធ ជាមួយប្រទេសចិន។ នៅក្នុងកំឡុងពេលអាណត្តិដំបូងរបស់លោក ម៉ា រដ្ឋាភិបាលទីក្រុងតៃប៉ិ និងទីក្រុប៉េកាំង បានពង្រឹងទំនាក់ទំនង ពាណិជ្ជកម្មបានល្អប្រសើរ ហើយទំនាក់ទំនងនេះ នឹងល្អប្រសើរប្រសិនបើអ្នកបោះឆ្នោតមិនផ្លាស់ប្តូរ អ្នកដឹកនាំថ្មី។
ឥឡូវគូប្រជែងរបស់លោក ម៉ា គឺលោក សៃ អ៊ិងវេន(Tsai Ing-wen) មកពីគណបក្ស Democratic Progressive Party។ លោក លី ប៉េង អ្នកជំនាញជនជាតិតៃវ៉ាន់ មកពីសកលវិទ្យាល័យ សៀង មេន នៅប្រទេសចិនបានព្រមានថា សមិទ្ធផលនៃការអភិវឌ្ឍប្រកបដោយ សន្តិភាពនឹងបាត់ទៅវិញប្រសិនបើលោកសៃឈ្នះឆ្នោត។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.