ដាម៉ាស់ៈ កាលពីថ្ងៃអង្គារ ប្រធានាធិបតីស៊ីរី លោក បាសា អាល់ អាសាដ បានស្តីបន្ទោស អ្នករៀបគម្រោងក្បត់ជា ជនបរទេស ប្រឆាំងនឹងរបបគ្រប់គ្រងរបស់លោក រយៈពេល ១០ខែមកហើយ ដោយសន្យាថា នឹងកម្ចាត់ភេរវកម្មទាំងនោះ ដោយកណ្តាប់ដៃដែក។
យោងតាមគេហទំព័រ Channel News Asia ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១២ បានឱ្យដឹងថា ក្នុងសុន្ទរកថាដ៏កម្រ តាមទូរទស្សន៍ប៉ុន្មានម៉ោង មុនក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដល់ពេលត្រូវពិភាក្សា ពីការបង្ហូរឈាមគ្នានេះ លោក អាសាដ បែរជាបដិសេធ ទទួលយកកងកម្លាំង អង្គការសហប្រជាជាតិ និងបានបញ្ជា ឱ្យយោធា បើកការវាយប្រហារ លើបាតុករ ជាជនស៊ីវិល គ្មានអាវុធក្នុងដៃទៅវិញ។
លោក អាសាដ បាននិយាយថា ការស្តារសន្តិសុខឡើងវិញ «ជាកត្តាអាទិភាព ត្រូវតែធ្វើឱ្យខាងតែបាន ជូនដល់ប្រទេសស៊ីរី និងសន្យា ចំពោះរដ្ឋាភិបាល របស់លោក ថានឹងផ្តួលរំលំភេរវកម្ម ដោយប្រើកណ្តាប់ដៃដែក បន្ទាប់ពី ករណីអត្តឃាតដោយ គ្រាប់បែកនៅទីក្រុងដាម៉ាស់។ លោកអាសាដ បានបញ្ជាក់ថា «អាចនឹងមានការរា រាំងភេរវកម្មបាន ដោយកណ្តាប់ដៃដែក»។
លោកបានប្រាប់ ប្រជាពលរដ្ឋរបស់ខ្លួនថា ការធ្វើសង្រ្គាមតស៊ូ ជាមួយភេរវកម្ម ជាការតស៊ូ សម្រាប់អ្នករាល់គ្នា សម្រាប់ជាតិ មិនមែនជាសង្រ្គាម ដើម្បីរដ្ឋាភិបាលតែ ម្យ៉ាងនោះទេ។ លោកថា យើងត្រូវដោះស្រាយ បញ្ហាភេរវកម្មដោយវិធីសាស្ត្រស្របច្បាប់ បើគេវាយប្រហារជន ស្លូតត្រង់ មានន័យថា ពួកគេសម្លាប់ជនជាតិ ស៊ីរីខ្លួនឯងហើយ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.