បើអ្នកចង់បានជើងស្អាតស្រឡូន ដើម្បីឱ្យពេលស្លៀកសំពត់ខ្លី ខោខ្លី មើលទៅឃើញស្អាតសិចស៊ីជាទីគាប់ចិត្ត គួរអនុវត្តវិធីដូចខាង ក្រោម៖
ដើររីកបន្តិងកំភួនជើងការដើរជាចំណែកចលនាមួយជួយក្នុងការរឹតបន្តឹងសាច់ដុំភ្លៅ បានល្អបំផុត ព្រោះវានិងជួយធ្វើឱ្យសាច់ដុំជើងគ្រប់ផ្នែកចាប់តាំងពីភ្លៅរហូតដល់ចុង ជើងបានទទួលការជំរុញក្នុងការសម្រកសាច់ដុំមួយចំនួនដែលលើសឱ្យលេចជារូបរាង ស្រឡូន។បើអ្នកចង់បានទម្រង់ជើងសមសួនជាងនេះ ត្រូវអត់ទ្រាំរកពេលវេលាដើរធ្វើលំហាត់ ប្រាណរៀងរាល់ ថ្ងៃ ដោយក្នុងមួយថ្ងៃ ២ គីឡូម៉ែត្រ រយៈពេលមួយឆ្នាំ នឹងបានទទួល លទ្ធផលល្អជាទីគាប់ចិត្ត។
គួរបញ្ជាក់ថា ការធ្វើលំហាត់ប្រាណត្រង់ជើងមិនងាយហុចលទ្ធផលឆាប់ដូចកន្លែង ដទៃៗទេ វាត្រូវការពេលវេលា និង ភាពអត់ធន់។
ថែរក្សាស្បែកបរិវេណជើងនៅរដូវរងា
ស្ថិតក្នុងនៅរដូវរងា បើពុំបានធ្វើការថែរក្សាស្បែកបរិវេណជើងត្រឹមត្រូវ ស្បែកនឹង បែកប្រេះស្រកាដោយងាយ ហេតុដូច្នេះស្រ្ដីគួរកឡេដែលមានចំណែកលាយផ្សំដោយ វីតាមីន A មកលាបឱ្យបានជាប់ជាប្រចាំ ។ បើត្រង់កន្លែងណាប្រេះស្រកា គួរលាបឡេឱ្យបានច្រើន ដើម្បីឱ្យស្បែកមានសំណើម និង រក្សាភាពស្រស់ស្អាតបានជាប់ជានិច្ច។
សម្រកខ្លាញ់ត្រង់ជើង
ចង់ដឹងថាស្បែកបរិវេណជើងយើងមានខ្លាញ់ឬ អត់ ចូរសាកល្បងប្រើម្រាមចង្អុរដៃ និង ម្រាមមេដៃច្បិចស្បែកឡើង បើសង្កេតឃើញមានស្មាមផតស្បែកមានលក្ខណៈដូច សម្បកក្រូចពេញសព្វទាំងអស់ បញ្ជាក់ថា ស្បែកបែបនេះមានការលំបាកបំបាត់ ប៉ុន្តែ យើងនៅតែអាចដោះស្រាយបាន។ រៀងរាល់ពេលងូតទឹកគឺយកកន្សែងពោះគោសរ សៃននោង ឬ កាកកាហ្វេម៉ដ្ឋមកដុសខាត់ស្បែកស្ងួតស្បែកខ្លាញ់នឹងបាត់បន្តិចម្ដងៗ តែត្រូវប្រើរយៈពេលយូរបន្តិច។ បើអ្នកចង់បាត់លឿនត្រូវចំណាយថវិកាទិញឡេមក បំបាត់ខ្លាញ់ដោយឡេមួយបែបតម្លៃខ្ពស់បន្តិច។ វិធីជំនួយស្បែកបរិវេណជើង បើសិនមិនចូលចិត្តវិធីខាត់ស្បែកសាកល្បងប្រើវិធីបែបថ្មីនេះវិញម្ដងប្រសើរជាង ៖
១- កិនផ្លែចេកទុំពីរផ្លែឱ្យម៉ដ្ឋ។
២- លាយឡេជំនួយស្បែកមួយស្លាបព្រា។
៣- បន្ថែម «បេប៊ីអយ» ចូលមួយស្លាបព្រា
៤- ងូតទឹកឱ្យស្អាត ហើយបំពោកគ្រឿងផ្សំ ទាំងនេះលើស្បែក «ជើង» ទុកចោល ឱ្យបានប្រហែល ១០ នាទី រួចលាងសម្អាតដោយទឹកស្អាតចេញវិញ។ ការថែរក្សាស្បែក តាមវិធីនេះ ផ្ដល់ផលលឿន ហើយស្បែកជើងស្រស់ស្អាតស្រស់ស្អាតទាន់ចិត្ត៕
ដកស្រង់ ទស្សនាវដ្ដី ប្រជាប្រិយ
ឆ្នាំទី ១៤ លេខ ៤០៩ ២១-៣១ មករា ២០០៨
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.