វិធីងាយៗចំនួនបីដូចតទៅនេះអាចជួយធ្វើឱ្យដើមទ្រូងរបស់អ្នក ស្អាតជានិច្ច:
ផ្អាកជក់បារី : ការជក់បារីធ្វើឱ្យស្បែកដើមទ្រូងស្ងួត ក្រៅពីនេះបារីក៏បំផ្លាញទៅដល់ខូឡាចេន ដែលជួយធ្វើឱ្យស្បែកភ្លឺថ្លា។ បើជក់បារីយូរៗទៅ ស្បែកអាចជ្រីវជ្រួញ កើតមានអុជក្រហមៗដែលកើតឡើងដោយសរសៃឈាមឆ្មារៗ បែក។
ចៀសចេញពីពន្លឺថ្ងៃ : ស្បែកត្រង់បរិវេណដើមទ្រូងស្ដើងប្រហាក់ប្រហែលនឹង ស្បែកមុខ ការហាលថ្ងៃមិនចាំបាច់យូរពេកនោះទេ ពោលគឺត្រឹមតែ ១៥ នាទីជាការ ល្អ។ បើសិនជាសម្បុរស្បែករបស់អ្នកមានពណ៌ស ក៏អាចធ្វើឱ្យខូចស្បែកដែរ ដូចជាធ្វើ ឱ្យមានអុជៗ ពណ៌ត្នោត ធ្វើឱ្យស្បែកជ្រីវជ្រួញមុនវ័យនឹងគ្រោះថ្នាក់ដល់ DNA ដោយ ធ្វើឱ្យ DNA ប្រែប្រួល និង ធ្វើឱ្យកើតជំងឺមហារីកបាន។ ពេលណាក៏ដោយ នៅពេល ចេញទៅត្រូវពន្លឺថ្ងៃ អ្នកគួរការពារស្បែក ដោយការលាបក្រែមការពារស្បែកទោះបីជា អ្នកពាក់អាវយឺតពណ៍ស្រទន់ ឬ អាវកាក់ក៏ដោយ អ្នកគួរតែលាបក្រែមការពាររកម្ដៅថ្ងៃ ផងដែរព្រោះក្រណាត់ដែលយកមកធ្វើសម្លៀកបំពាក់ទាំងនេះមិនក្រាស់នោះទេ ហើយ កាំរស្មី UV ពីព្រោះអាទិត្យអាចចាំងទម្លុះចូលដល់បាន។
ធ្វើឱ្យមានសំណើម : រឿងនេះចាំបាច់ណាស់ពិសេសនៅរដូវរងារដែលសំណើម នៅក្នុងបរិយាកាសមានតិចទើប ធ្វើឱ្យស្បែកស្ងួតខុសពីប្រក្រតី។ ក្រោយពីងូតទឹក និង មុនពេលចូលដេក គួរលាបឡេសិនប្រភេទដែលគ្មានក្លិនដើម្បីថែទាំស្បែកឱ្យមានសំ ណើមជានិច្ច៕
ដកស្រង់ ទស្សនាវដ្ដី ប្រជាប្រិយ
ឆ្នាំទី ១៤ លេខ ៤០៩ ២១-៣១ មករា ២០០៨
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.