រដ្ឋមន្ដ្រីការបរទេសអាមេរិក លោកស្រីហ៊ីលឡារី គ្លីនតុន បានប្រឆាំងទៅនឹងសកម្មភាពគំរាមកំហែងបិទច្រកសមុទ្រ Hormuz និងការចោទប្រកាន់ជាប់ពាក់ព័ន្ធការស្លាប់របស់អ្នកវិទ្យាសាស្ដ្របរមាណូរបស់អ៊ីរ៉ង់ ។
លោកស្រីហ៊ីលឡារី គ្លីនតុន បានចាត់ទុកច្រកសមុទ្រ Hormuz ថាជា “សរសៃឈាម”បញ្ជូនប្រេកាត និងឧស្ម័នហ្គាសទៅគ្រប់ទិសទីនៅជុំវិញពិភពលោក ហើយការគំរាមបិទច្រកសមុទ្រនោះជាសកម្មភាពមិនអាចទទួលយកបាន ។
រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ បានគំរាមកំហែងជាច្រើនលើកច្រើនសាពីការបិទច្រកសមុទ្រ Hormuz ដែលជាច្រកដឹកជញ្ជូនប្រងកាត៣៥ភាគរយនៅលើពិភពលោក ក្នុងករណីលោកខាងលិចដាក់ទណ្ឌកម្មដឹកជញ្ជូនប្រេងកាតដល់អ៊ីរ៉ង់ ។
ក្រៅពីនេះអាមេរិកក៏បានច្រានចោលការចោទប្រកាន់ជាប់ពាក់ព័ន្ធនឹងការស្លាប់របស់អ្នកវិទ្យាសាស្ដ្របរមាណូអ៊ីរ៉ង់ ។ លោកស្រីហ៊ីលឡារី គ្លីនតុន បានបញ្ជាក់ថា “ខ្ញុំសូមច្រានចោលជាផ្លូវការរាល់ការចោទប្រកាន់ណាមួយថា អាមេរិកជាប់ពាក់ព័ន្ធក្នុងអំពើហិង្សានៅអ៊ីរ៉ង់ពិសេសការស្លាប់របស់អ្នកឯកទេសវិទ្យាសាស្ដ្រ ។ ខ្ញុំជឿជាក់ថា ត្រូវតែមានការយល់ដឹងរវាងអ៊ីរ៉ង់ ជាមួយប្រទេសជិតខាង និងសហគមន៍អន្ដរជាតិដើម្បីបញ្ចប់សកម្មភាពឌឺដងទាំងនោះ” ៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.