ក្រសួងមហាផ្ទៃ នឹងស៊ើបអង្កេត ជួយពលការិនី នៅម៉ាឡេស៊ី ៥នាក់ ដែលខ្លះ បាត់ដំណឹង និងខ្លះទៀត ត្រូវថៅកែ មិនឲ្យវិល មកស្រុកវិញ

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels:

  • Photo by DAP-NEWSភ្នំពេញៈ នាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ នឹងធ្វើការស៊ើបអង្កេត បន្ទាប់ពីក្រុមគ្រួសារ ត្រូវជាសាច់ញាតិ និង អាណា ព្យបាល របស់ពលការិនី ៥នាក់ ដែលកំពុងធ្វើការនៅម៉ាឡេស៊ី ដោយត្រូវបានក្រុមគ្រួសារ អះអាងថា ពួកគេកំពុងបាត់ដំណឹងឈឹង និងខ្លះទៀត ក្នុងចំណោម ពួកគេ ត្រូវផុតកិច្ចសន្យា តែថៅកែមិនឲ្យត្រឡប់មកវិញទេ។
    លោក ជីវ ផល្លី អនុប្រធាននាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃ ក្រសួងមហាផ្ទៃ មានប្រសាសន៍ ថាបើសិនណាពាក្យបណ្តឹង របស់ ក្រុម គ្រួសារ មកដល់ដៃពេលណា នាយកដ្ឋាននឹងធ្វើអន្តរាគមន៍ និងធ្វើការដោះស្រាយ ពាក្យបណ្តឹងនេះ។
    លោក សម ចាន់គា មន្រ្តីសម្រួបសម្រួលសមាគមនខេត្ត អាដហុក ខេត្តកំពង់ឆ្នាំង បានថ្លែងថា ក្រុមគ្រួសាររបស់ពលការិនីទាំង ៥នាក់នោះ មកពីស្រុក ភូមិតែមួយ នោះទេ ពោលគឺមកពីឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយមកដាក់ពាក្យបណ្តឹង មកសមាគមអាដហុក ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១២ ហើយរហូតមកទល់ពេលនេះ សមាគមកំពុងតែជួយ រៀបចំពាក្សបណ្តឹង ទៅកាន់អាដហុក ស្នាក់ការកណ្តាល គឺរាជធានីភ្នំពេញ ដើម្បីបន្តដាក់ពាក្យបណ្តឹង ទៅកាន់ ក្រសួងមហាផ្ទៃ និងក្រសួងការងារផងដែរ។
    ពលការិនីទាំង៥នាក់នោះមាន ឈ្មោះ ឈ្មោះ ឌុល សំអាន អាយុ ១៨ឆ្នាំ បានចាកចេញ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុន STC កាលពី២០០៩ និង ឈ្មោះ គគ ថន ទៅធ្វើការ តាមរយៈក្រុមហ៊ុន STC កាលពីឆ្នាំ២០០៩ ដូចគ្នា ។ ចំណែកឯ៣នាក់ផ្សេងទៀត ដែលផុតកុងត្រា ជាមួយក្រុមហ៊ុនពីរឆ្នាំហើយ តែត្រូវ ថៅកែបង្ខំ ឲ្យបន្តធ្វើការ ដោយពួកនាងមិនពេញចិត្ត ក្នុងនោះមានឈ្មោះវន កូឡាប អាយុ ២៧ឆ្នាំ ទៅតាមរយៈក្រុមហ៊ុន យូមែនផាវវ័រ ។ រីឯម្នាក់ទៀតឈ្មោះ ហួន ស្រីម៉ុង អាយុ ២១ឆ្នាំ និង ឈ្មោះ មឿងគា អាយុ ទៅតាមរយៈក្រុមហ៊ុន T&C ។
    ក្រុមគ្រួសារបានអះអាងថា ពលការិនី២នាក់ក្នុងចំណោមនោះ មិនដែលទំនាក់ទំនង មកក្រុមគ្រួសារអស់រយៈពេល ២ឆ្នាំ មកហើយ មិនដឹងថា ពួកគេមានសុខទុក្ខ យ៉ាងណា រីឯបីនាក់ទៀត ត្រូវបានផុតកិច្ចសន្យាហើយ តែត្រូវថៅកែបង្ខំឲ្យធ្វើការបន្ត ដោយយកលេសថា សំបុត្រយន្តហោះនៅរដូវនេះថ្លៃ មិនអាចបញ្ជូនមកស្រុកវិញ ទាន់ពេលវេលា។
    សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលមានពលការិនី ត្រូវក្រុមគ្រួសារដាក់ពាក្យបណ្តឹង ដើម្បីជួយអន្តរាគមន៍ បន្ទាប់ពីពួកគេ ត្រូវរងទុកនៅម៉ាឡេស៊ី ជាក់ ស្តែងសមាគមអាដហុក បានទទួលពាក្យបណ្តឹង ៧៨ករណី ពីក្រុមគ្រួសារក្នុងឆ្នាំ២០១១៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.