ចោរឆក់ម៉ាស៊ីនថត អ្នកទេសចរ បរ​ទេស ត្រូវសមត្ថកិច្ច បញ្ជូន ទៅតុលាការ

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels:
  • Photo by DAP-NEWS
    ភ្នំពេញៈ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១២ កម្លាំងនគរបាល ខណ្ឌដូនពេញ បានបញ្ជូនខ្លួន ជនសង្ស័យ២នាក់ ក្នុងករណីឆក់កាមេរ៉ាថតរូប ពីអ្នកទេសចរបរទេស ដែលកំពុងដើរកម្សាន្ត តាមមាត់ទន្លេម្តុំមុខវាំង ទៅសាលាដំបូងរាជ ធានីភ្នំពេញ ដើម្បីធ្វើការស៊ើបសួរ។
    ជនសង្ស័យទាំងពីរ រួមមានទី១ ឈ្មោះ ឈឹម តុលា អាយុ២១ឆ្នាំ ស្នាក់នៅសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក និងទី២- ឈ្មោះ វ៉ាន់ ប៊ុនធី អាយុ១៧ឆ្នាំ ស្នាក់នៅក្នុង អង្គការមួយ ក្នុងរាជធានីភ្នំពេញ ។

    ចោរហារយពីរនាក់ បានឆក់ម៉ាស៊ីនថត អ្នកទេសចរបរទេស ដែលកំពុងដើរកម្សាន្ត តាមមាត់ទន្លេម្តុំមុខវាំង ហើយព្យាយាមជិះម៉ូតូ គេចខ្លួន តែត្រូវបាន ប្រជាពលរដ្ឋ ដែលកំពុងជិះ រថយន្តតាមផ្លូវ បើករថយន្តស្ទាក់ចាប់ប្រគល់ឲ្យ នគរបាលប៉ុស្តិ៍ជ័យជម្នះ នាវេលាម៉ោង ៣ និង២០នាទីរសៀលថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០១២។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.