ប៉េកាំងៈ យោងតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia បានឲ្យដឹងនៅថ្ងៃអង្គារ ទី១៩ ខែ មករា ឆ្នាំ២០១២ថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានជំរុញឲ្យ សហរដ្ឋ អាមេរិកមានការប្រុងប្រយ័ត្ន នៅក្នុងការប្រើប្រាស់កងកម្លាំងយោធា ដោយចិនបានលើកឡើងថា អាមេរិកត្រូវតែមាន ការគិតសាជាថ្មីនៅក្នុងគោលនយោបាយ នៃការ ប្រឆាំងនឹងកំណើនកម្លាំងទ័ពរបស់ប្រទេសចិន និង ការបង្កើនកិច្ចការពារនៅក្នុងតំបន់អាស៊ី។
ក្រសួងការពារជាតិចិន បាននិយាយថា យុទ្ធសាស្រ្តយោធាថ្មី របស់អាមេរិក ដែលដឹកនាំដោយ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា កាលពីសប្តាហ៍មុននេះ បានដាក់មូលដ្ឋានទ័ពទទួលបន្ទុក ដោយគ្មានមូលហេតុ និងបានប្រកាសថា វត្តមាននេះគឺ មិនមែនជាការបង្កជម្លោះ របស់រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោនទេ។
លោក ហ្គេង យ៉ាងសេង (Geng Yansheng) បានធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈ កាលពីថ្ងៃ ចន្ទ ថា «វាមានចលនាមួយ ដែលឆ្ពោះទៅរកកិច្ចបង្កើនសន្តិភាព និង ស្ថិរភាពតាមរយៈតំបន់ អាស៊ីប៉ាស៊ីហ៊្វិក ហើយយើងចង់ឲ្យសហរដ្ឋអាមេរិក ដើរតាមនិន្នាការឈ្នះឈ្នះ ដោយព្រមទទួល យកគោលការណ៍ និងបង្ហាញពីទស្សន ឲ្យមានតុល្យភាព ចំពោះប្រទេសចិន និង កម្លាំងយោធា របស់ចិនផងដែរ ដែលជាការបង្ហាញពីលក្ខណល្អ នៅក្នុងការបង្កើនចំណងមិត្តភាព»។
រដ្ឋាភិបាលរបស់ទីក្រុង វ៉ាស៊ីនតោន បានផ្តល់ប្រាក់ជំនួយ ទៅបណ្តាប្រទេសក្នុងតំបន់អាស៊ី គឺដោយសារតែមានការព្រួយបារម្ភ ពីការកើនឡើងកម្លាំងទ័ព របស់ ប្រទេសចិន និងការផលិតអាវុធ ប្រឆាំងគ្រាប់មីស៊ីលរបស់ចិន ដែលអាចបង្ករគ្រោះថ្នាក់ដល់ឥទ្ធិពលរបស់ សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ៊្វិកបាន៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.