វិភាគនយោបាយអន្តរជាតិ៖ វិស័យ​ឧស្សាហកម្ម​សព្វាវុធ​លេចធ្លោ​ជាងគេ​នា​ពេល​បច្ចុប្បន្ន​

Posted on
  • Thursday, January 12, 2012
  • by
  • angco.co
  • in
  • Labels:

  • Highslide JSបច្ចុប្បន្ន​ ពិភពលោក​ទាំងមូល​កំពុង​ ធ្លាក់​ក្នុង​ដំណាក់កាល​ប្រកួតប្រជែង​ស​ព្វា​ វុ​ធ​យ៉ាង​គគ្រឹកគគ្រេង​ជាងគេ​បំផុត​ ក្រោយ​ពី​សង្គ្រាមលោក​លើក​ទី​២​ ដោយ​ ប្រទេស​ជា​ច្រើន​បាន​ចំណាយ​ប្រាក់​រាប់​ រយ​ពាន់​លាន​ដុល្លារ​សម្រាប់​វិស័យ​សព្វាវុធ​និង​ការពារ​ជាតិ​របស់​ខ្លួន​ ក្នុង​ពេល​ ដែល​ប្រទេស​មួយ​ចំនួន​កំពុង​មាន​វិវាទ​ នៅ​តាម​បន្ទាត់​ព្រំដែន​ទាំង​ដែនទឹក​ ដែន​ គោក​ និង​ដែនអាកាស​ផង​ដែរ​ ។​
    ​វិស័យ​ឧស្សាហកម្ម​ការពារ​ជាតិ​ ក្លាយទៅជា​ទិស​ដៅ​សំខាន់ៗ​របស់​បណ្ដា​ ប្រទេស​កំពុង​អភិវឌ្ឍ​ នៅ​ពេល​ដែល​ ប្រទេស​របស់​ខ្លួន​កំពុង​មាន​វិវាទ​ជាមួយ​ ប្រទេស​ជិតខាង​ពាក់ព័ន្ធ​នឹង​ខ្សែបន្ទាត់​ ព្រំដែន​ ។​ ទាំងនោះ​ហើយ​ដែល​ធ្វើ​ឱ្យ​ ប្រទេស​ដែល​ពាក់ព័ន្ធ​ចាំបាច់​ត្រូវ​តែ​ ពង្រឹងសមត្ថភាព​យោធា​របស់​ខ្លួន​ ហើយ​បង្កើន​ការ​ទិញ​និង​ផលិត​សព្វាវុធ​ ទំនើបៗ​ជា​ច្រើន​សម្រាប់​ការពារ​និង​ វាយលុក​ដល់​សត្រូវ​ឈ្លានពាន​ ។​
    ​ការ​ប្រកួតប្រជែង​សព្វាវុធ​កាន់តែ​ ខ្លាំងក្លា​នោះ​ស្ថិត​នៅ​តំបន់​អាស៊ី​ដោយ​ទី​ នេះ​សម្បូរ​ទៅ​ដោយ​ធនធានធម្មជាតិ​ មិន​ទាន់​បាន​ប្រើប្រាស់​ ។​ ប្រភព​ធនធាន​ នោះ​ជា​មូលហេតុ​បង្ក​ឱ្យ​មាន​វិវាទ​និង​ ការ​ឈ្លានពាន​ណាមួយ​កើតឡើង​នៅ​ថ្ងៃ​ អនាគត​ ។​
    ​ដូច​ជា​ការ​វិវាទ​ដែនសមុទ្រ​ខាងត្បូង​ រវាង​ប្រទេស​ចិន​និង​បណ្ដា​ប្រទេស​ក្នុង​ សហគមន៍​អាស៊ាន​ អ្នកឯកទេស​បាន​រក​ ឃើញ​ប្រភព​ធនធានធម្មជាតិ​ដ៏​សម្បូរ​ បែប​នៅ​តំបន់​សមុទ្រ​នោះ​ដែល​អាច​ ជួយ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​នីមួយៗ​រីក​ ចម្រើន​លើស​ពី​ការ​ស្មាន​ ។​
    ហេតុ​នោះ​ ហើយ​ប្រទេស​ដែល​នៅ​ជិតខាង​តែង​ ប្រកាស​ថា​តំបន់​ទាំងនោះ​ស្ថិត​ក្នុង​អធិប​ តេ​យ្យ​របស់​ខ្លួន​ ធ្វើ​ឱ្យ​គ្មាន​ការ​ដោះ​ ស្រាយ​ណាមួយ​ពិតប្រាកដ​និង​ច្បាស់​ លាស់​នោះ​ឡើយ​។​ ដោយហេតុ​នេះ​ ក្រុម​ អ្នកវិភាគ​យល់​ឃើញ​ថា​ អាច​នឹង​មាន​ សង្គ្រាម​ដណ្ដើម​ធនធានធម្មជាតិ​នៅ​ តំបន់​អាស៊ី​នា​ថ្ងៃ​អនាគត​ បង្ខំ​ឱ្យ​ប្រទេស​ ទាំងនោះ​ត្រូវ​តែ​ខិតខំ​អភិវឌ្ឍ​កម្លាំង​ យោធា​របស់​ខ្លួន​លើ​គ្រប់​វិស័យ​និង​ខិតខំ​ ទិញ​ ផលិត​សព្វាវុធ​ទំនើបៗ​សម្រាប់​ ការពារ​ទីតាំង​ដែល​ខ្លួន​ចាត់​ទុក​ថា​ស្ថិត​ ក្នុង​អធិបតេយ្យ​របស់​ខ្លួន​ ។​
    ​នៅ​ពេល​ដែល​វិវាទ​ដែនសមុទ្រ​ខាង​ ត្បូង​ផ្ទុះ​ឡើង​ ប្រទេស​នៅ​តំបន់​អាស៊ាន​ ដែល​មាន​វិវាទ​ដូច​ជា​ចិន​ ហ្វី​លី​ពី​ន​បាន​ បង្កើន​ការ​ទិញ​សព្វាវុធ​ទំនើបៗ​សម្រាប់​ ផ្គត់ផ្គង់​ដល់​កម្លាំង​ទាហាន​របស់​ខ្លួន​ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​សហរដ្ឋ​ អា​មេ​រិ​ក​ ។​ ពាក់ព័ន្ធ​នឹង​វិវាទ​ដែន​សមុទ្ទ​ វៀតណាម​នឹង​ទិញ​នាវាមុជទឹក​ពី​រុ​ស្ស៊ី​ ដែល​មាន​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ នូវ​នាវាមុជទឹក​៦​គ្រឿង​ ។​ រុ​ស្ស៊ី​នឹង​ផ្ដល់​ នាវាមុជទឹក​ដល់​វៀតណាម​នៅ​ឆ្នាំ​ ២០១៤​នេះ​ ។​ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ ដែរ​ វៀតណាម​បាន​បំពាក់​នាវាចម្បាំង​ នាវា​យាមល្បាត​បំពាក់​ដោយ​អាវុធ​ ទំនើបៗ​ជា​ច្រើន​សម្រាប់​ការពារ​ពេល​ មាន​ហេតុការណ៍​អាក្រក់​កើតឡើង​នៅ​ លើ​ដែនសមុទ្រ​ដែល​មាន​វិវាទ​ ហើយ​ ដែនសមុទ្រ​នោះ​ធ្លាប់​ផ្ទុះ​សង្គ្រាម​ម្ដង​រួច​ មក​ហើយ​ជាមួយ​ចិន​ក្នុង​អំឡុង​ទស​វត្ស​ ១៩៨០​ ។​
    ​ក្រៅពី​នេះ​ ប្រទេស​ហ្វី​លី​ពី​ន​និង​ ប្រទេស​ជា​ច្រើន​ទៀត​ក៏​បាន​ជំរុញ​ដៃគូ​ របស់​ខ្លួន​ផ្ដល់​សព្វាវុធ​ទំនើបៗ​ឱ្យ​បាន​ ទាន់​ពេលវេលា​ ហើយ​ប្រទេស​ដែល​ជា​ ដៃគូ​ដូច​ជា​អា​មេ​រិ​ក​នោះ​ក៏​បាន​សន្យា​ថា​ នឹង​ផ្ដល់​សព្វាវុធ​ជា​ច្រើន​ឱ្យទៅ​ប្រទេស​ ហ្វី​លី​ពី​ន​ផង​ដែរ​ ។​
    ​តាម​អ្នកវិភាគ​ព្រឹត្ដិការណ៍​ពិភព​ លោក​ ពេល​នេះ​អា​មេ​រិ​ក​កំពុង​ខិតខំ​ ជំរុញ​ឱ្យ​បណ្ដា​ប្រទេស​ជា​សម្ពន្ធមិត្ដ​ របស់​ខ្លួន​អភិវឌ្ឍ​សព្វាវុធ​ កម្លាំងយោធា​ ឱ្យទាន់​សម័យកាល​ ដោយ​ជំរុញ​ឱ្យ​មាន​ ការ​ធ្វើ​សមយុទ្ធ​ជា​ច្រើន​សម្រាប់​ស៊ាំ​ទៅ​ នឹង​អាវុធ​ថ្មីៗ​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​ នោះ​ ។​
    ​ចំណែក​ចិន​ក៏​ដូច្នោះ​ដែរ​ នៅ​ពេល​ ដែល​ខ្លួន​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ ទី​២​នៅ​លើ​ពិភពលោក​ ចិន​ខិតខំ​អភិវឌ្ឍ​ កម្លាំងយោធា​របស់​ខ្លួន​ក្នុង​ល្បឿន​លឿន​ បំផុត​ ធ្វើ​ឱ្យ​អា​មេ​រិ​ក​ព្រួយបារម្ភ​យ៉ាង​ ខ្លាំង​ ពិសេស​កម្លាំង​ជើង​ទឹក​របស់​ចិន​នា​ ពេល​បច្ចុប្បន្ន​ ។​
    ​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​ឧស្សាហកម្ម​ សព្វាវុធ​ ក្រសួងការពារជាតិ​ប្រទេស​ ដែល​ទទួល​បាន​ផល​ចំណេញ​ជាងគេ​ បំផុត​នៅ​លើ​ពិភពលោក​នោះ​គឺ​អា​មេ​រិ​ក​ ចិន​ និង​រុ​ស្ស៊ី​ ដោយសារ​តែ​រាល់ពេល​ ដែល​អា​មេ​រិ​ក​មាន​វិវាទ​ជាមួយ​ប្រទេស​ ណា​ ឬ​ធ្វើសង្គ្រាម​ទៅ​លើ​ប្រទេស​ណា​ មួយ​នោះ​ ចិន​ជា​ប្រទេស​ដែល​មាន​កិច្ច​ សហប្រតិបត្ដិការ​លក់​សព្វាវុធ​ជា​ច្រើន​ ឱ្យទៅ​ប្រទេស​ទាំងនោះ​ ដោយ​ចិន​យល់​ ឃើញ​ថា​ ប្រទេស​ដែល​ជាស​ត្រូវ​របស់​ អា​មេ​រិ​ក​ជា​សម្ពន្ធមិត្ដ​ដ៏​សំខាន់​របស់​ចិន​ លើ​គ្រប់​វិស័យ​ ដូច្នេះ​ចិន​មិន​អាច​បោះ​ បង់​បណ្ដា​ប្រទេស​ទាំងនោះ​បាន​ឡើយ​ ។​

    ​ផ្ទុយ​ទៅ​វិញ​ នៅ​ពេល​ដែល​ចិន​មាន​ វិវាទ​ជាមួយ​ប្រទេស​ជិតខាង​ណាមួយ​ នោះ​ ប្រទេស​ទាំងនោះ​ប្រែ​ក្លាយជា​ទីផ្សារ​ ដ៏​មាន​សារៈសំខាន់​សម្រាប់​លក់ស​ព្វា​-​ វុ​ធ​របស់​អា​មេ​រិ​ក​ ។​
    ​សរុបសេចក្ដី​មក​ អា​មេ​រិ​ក​និង​ចិន​ រួម​ទាំង​ប្រទេស​មហាអំណាច​មួយ​ចំនួន​ ទៀត​ទទួល​បាន​ផល​ចំណេញ​ពី​វិស័យ​ ឧស្សាហកម្ម​សព្វាវុធ​ជា​ច្រើន​មហា​ សាល​ជាង​វិស័យ​នានា​ទាំងអស់​។​ មនុស្ស​ មួយ​ចំនួន​បាន​ដាក់​សំណួរ​ថា​ ការ​បង្ក​ឱ្យ​ មាន​ភាព​តានតឹង​នៅ​ក្នុង​តំបន់​នីមួយៗ​ ជា​គោលនយោបាយ​របស់​ប្រទេស​មហា​ អំណាច​ឬ​?​ ដើម្បី​ខ្លួន​លក់​បាន​នូវ​ស​ព្វា​-​វុ​ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ ។​
    ​ជាក់ស្ដែង​ នៅ​ពេល​ដែល​អា​មេ​រិ​ក​ បាន​ផ្អាក​ជំនួយ​ដល់​ប៉ា​គី​ស្ថាន​ ចិន​បាន​ ផ្ដល់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដល់​ប៉ា​គី​ ស្ថាន​ ក្នុង​នោះ​មាន​ទាំង​កិច្ច​សហ​ប្រ​តិ​-​ ប​ត្ដិ​ការ​ផលិត​នាវាចម្បាំង​បំពាក់​កាំជ្រួច​ មី​ស៊ី​ល​ទំនើបៗ​ឱ្យទៅ​ប៉ា​គី​ស្ថាន​ដែល​ មាន​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ ហើយ​ ចិន​ក៏​បាន​សន្យា​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​-​ សម្ព័ន្ធ​គ្រប់​វិស័យ​ដល់​ប៉ា​គី​ស្ថាន​ទៀត​ ផង​ ។​
    ​ចំពោះ​អា​មេ​រិ​ក​ក៏​ដូច្នោះ​ដែរ​ បាន​ចុះ​ កិច្ចព្រមព្រៀង​លក់​សព្វាវុធ​ជា​ច្រើន​ឱ្យ​ ទៅ​ប្រទេស​ជិតខាង​ចិន​និង​ប៉ា​គី​ស្ថាន​ ដូច​ជា​ឥណ្ឌា​នូវ​ប្រភេទ​សព្វាវុធ​និង​យន្ដ​ ហោះ​ចម្បាំង​ទំនើបៗ​ ។​
    ​បច្ចុប្បន្ន​ ប្រទេស​មហាអំណាច​ បរមាណូ​ទាំង​៤​ អា​មេ​រិ​ក​ ឥណ្ឌា​ ប៉ា​គី​ ស្ថាន​និង​ចិន​កំពុង​តែ​ពង្រឹង​ចំណង​មិត្ដ​-​ ភាព​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​គោលដៅ​ បង្កើន​ការ​ការពារ​ពី​ការ​វាយប្រហារ​ ណាមួយ​ ។​ ដូច​ជា​យើង​បានដឹង​ស្រាប់​ ហើយ​ថា​ ឥណ្ឌា​ជាស​ត្រូវ​ជាមួយ​ប៉ា​គី​-​ ស្ថាន​ និង​ជាស​ត្រូវ​របស់​ចិន​ផង​ដែរ​ ដោយ​ឥណ្ឌា​មាន​ជម្លោះព្រំដែន​ជាមួយ​ ប៉ា​គី​ស្ថាន​និង​ចិន​ជា​ច្រើន​ទស​វត្ស​កន្លង​ មក​ហើយ​នៅ​តែ​មិន​ទាន់​អាច​ដោះស្រាយ​ បាន​ ហើយ​ការ​ប្រកួតប្រជែង​សព្វាវុធ​ នា​ពេល​បច្ចុប្បន្ន​នឹង​ធ្វើ​ឱ្យ​សភាពការណ៍​ក្នុង​តំបន់​កាន់តែ​តានតឹង​ថែម​ទៀត​ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.