ប្រធានាធិបតីហ្គីណេប៊ីសាវ លោកម៉ាឡាម បាកៃសាន់ហា អាយុ៦៤ឆ្នាំ បានទទួលមរណភាព ហើយកាលពីថ្ងៃទី៩ មករា នៅមន្ទីរពេទ្យ VAL DE GRÂCE ក្រុងប៉ារីស ជាកន្លែងដែលលោកទៅព្យាបាលរោគ ។ នេះបើតាមសេចក្តីប្រកាសមួយរបស់វិមានប្រធានាធិបតីហ្គីណេប៊ី សាវ ចេញផ្សាយនៅទីក្រុងប៊ីសាវ។ កើតក្នុងខែឧសភា ឆ្នាំ១៩៤៧ លោកប្រធានាធិបតីសាន់ហា អតីតយុទ្ធជន និងជាសមាជិកមានឥទ្ធិពលរបស់គណបក្ស PAIGE ជាគណបក្សដែលដឹកនាំធ្វើសង្គ្រាមរំដោះជាតិប្រឆាំងព័រទុយហ្គាល់ ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីកាលពីថ្ងៃទី២៦ កក្កដា ឆ្នាំ២០០៩ ដោយជំនួសលោកចូអាដ ប័រណាដូ វីអីរ៉ា ដែលត្រូវគេធ្វើឃាតនាខែមីនា ឆ្នាំ២០០៩ ។
លោកសាន់ហា កើតជំងឺទឹកនោមផ្អែម ត្រូវបានបញ្ជូនកាលពីដំណាច់ខែវិច្ឆិកា ទៅកាន់មន្ទីរពេទ្យក្រុងដាកា បន្ទាប់មកទៅកាន់មន្ទីរពេទ្យក្រុងប៉ារីស ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.