រញ្ជួយដី​កម្លាំង​​​៥រីចស្ទ័រ​នៅខេត្ត Xinjiang ប្រទសចិន​

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels:

  • ការ​រញ្ជួយដី​មានកម្លាំង៥​​រីចស្ទ័រ​បាន​កើត​ឡើង​​នៅសង្កាត់​Hoxud ខេត្តXinjiang ​ក្នុងតំបន់​ស្វយ័ត​ម៉ុង​ហ្គោលី​Bayinggolin ដែល​ស្ថិត​នៅ​ភាគពាយ័ព្យ​ប្រទេស​ចិន កាលពី​ថ្ងៃ​អាទិត្យ ទី​​​៨ មករា ២០១២។ នេះ​បើ​តាម​ព័ត៌​មាន​​របស់​មជ្ឈ​មណ្ឌលបណ្តាញ​រញ្ជួយដីចិន។ ផ្នត់ផែនដីធ្លា​ប់​កម្រើក​នៅក្រោមដីជម្រៅ៧​គីឡូម៉ែត្រ លើរយៈ​ទទឹងខាង​ជើង៤២,១​អង្សា​និង​រយៈបណ្តោយខាងកើត៨៧,៥អង្សា​ ។ នេ​ះ​បើ​តាមសេចក្តីប្រកាសព័ត៌មានរបស់​មជ្ឈ​មណ្ឌល​បណ្តាញរញ្ជួយ​ដីចិន។
    មានលំនៅឋានចំនួន២២០ខ្នង​ត្រូវដួលរលំ ប៉ុន្តែ​គ្មាន​អ្នក​រងរបួស​ឡើយ។ សម្ភារ​​សង្គ្រោះ​ត្រូវ​បាន​ដឹកជញ្ជូន​ទៅកាន់​តំបន់ដែល​រងការ​វាយ​ប្រហារដោយ​គ្រោះរ​ញ្ជួយដី ហើយ​ប្រព័ន្ធទឹក អគ្គិ​សនី និង​កម្តៅ ត្រូវបាន​ដាក់ឲ្យដំណើរ​ការ​តាម​ធម្មតា​៕​



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.