ភ្ញៀវទេសចរ អន្ដរជាតិ ចូលទស្សនា ប្រាសាទអង្គរវត្ដ កើនឡើង ២៣ភាគរយ ក្នុងឆ្នាំ២០១១

Posted on
  • Thursday, January 12, 2012
  • by
  • angco.co
  • in
  • Labels:
  • Photo by DAP-News
    ភ្នំពេញៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ ចុះផ្សាយកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០១២ ថា ភ្ញៀវទេសចរអន្ដរជាតិ ចូលទស្សនាប្រាសាទអង្គវត្ដ កើនឡើង ២៣ភាគរយ នៅក្នុងឆ្នាំ២០១១ ។
    យោងតាមស្ថិតិ ពីមន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឱ្យដឹងនៅថ្ងៃអង្គារ មិ្សលមិញនេះថា ប្រាសាទអង្គរវត្ដកម្ពុជា ដែលត្រូវបានគេចាត់ទុកជា សម្បត្ដិបេតិកភ័ណ្ឌពិភពលោក បានទាក់ទាញភ្ញៀវបរទេស ចូលមកទស្សនានៅក្នុងឆ្នាំ ២០១១ ចំនួន១,៦លាននាក់ ។ តួលេខនេះ បានកើនឡើង ២៣ភាគរយ គិតចាប់ពីដើមឆ្នាំ មានត្រឹមតែ១,៣លាននាក់ ប៉ុណ្ណោះ ។
    ក្នុងចំណោមបណ្ដាអ្នកទេសចរមកចូលទស្សនាចំនួន ១០ប្រទេសធំៗ ក្នុងនោះប្រទេសកូរ៉េខាងត្បូង មានអ្នកចូលមកទស្សនា ស្ថិតក្នុងលំដាប់ខ្ពស់ជាងគេ ដោយមានភ្ញៀវ ចូលទស្សនាប្រមាណ ២៥៦ពាន់នាក់ កើនឡើង ៣១ភាគរយ។ វៀតណាម ជាប្រទេសឈរក្នុងលំដាប់លេខរៀងទី២ ដោយមានភ្ញៀវ ចូលទស្សនាប្រមាណ ២៥១.៤០០នាក់ កើនឡើង៤៥ភាគរយ ។ ជប៉ុន ស្ថិតក្នុងលំដាប់ថ្នាក់ទី៣ អញ្ញើញមកទស្សនាប្រមាណ ១២០.២០០នាក់ កើនឡើង ៥ភាគរយ និងប្រទេសចិន ស្ថិតក្នុងលំដាប់ថ្នាក់ទី៤ ដោយមានភ្ញៀវទស្សនាប្រមាណ ១១៩.៩០០នាក់ កើន ឡើង៨១ភាគរយ ។ ស្ថិតិក៏បានបង្ហាញឱ្យដឹងថា អ្នកទេសចរជនជាតិថៃ ចូលមកទស្សនា ប្រាសាទអង្គរវត្ដ បែរជាធ្លាក់ចុះប្រមាណ ០,២ភាគរយ ស្មើនឹង ៤២.២៥០នាក់ ខណៈដែលមានជម្លោះព្រំដែន រវាងប្រទេសទាំងពីរ គិតនៅក្នុងចន្លោះខែកុម្ភៈ និង ខែមេសា ឆ្នាំមុន ។
    លោក ឈឿយ ឈន ប្រធានរដ្ឋបាល នៃមន្ទីរទេសចរណ៍ខេត្ដសៀមរាប បានប្រាប់ដល់ភ្នាក់ងារយកព័ត៌មាន ចិន “ស៊ិនហួ” តាមទូរស័ព្ទនៅថ្ងៃអង្គារមិ្សលមិញនេះថា “ផ្អែកតាមទិន្នន័យទាំងនេះ យើងយល់ឃើញថា អ្នកទស្សនាជាជនជាតិចិន ចូលមកទស្សនាប្រាសាទរបស់យើង កាលពីឆ្នាំមុនមានសន្ទុះកើនឡើង ហើយយើងរំពឹងថា ទំនោរនេះ នឹងបន្ដកើនឡើងនៅក្នុងឆ្នាំក្រោយៗទៀត” ។
    លោកបានបញ្ជាក់ថា “ជនបរទេសជាច្រើននាក់មកទស្សនាប្រាសាទនានា មានចំនួនកើនឡើងតាមជើងហោះហើរ ហើយការហោះនេះមកកាន់សៀមរាប តាមជើងយន្ដនៅចន្លោះតំបន់អាស៊ី មកកាន់ខេត្ដសៀមរាប” ។ លោកបាន បន្ថែមថា “នេះក៏ដោយសារតែមានការជំរុញ ដល់ផ្នែកទេសចរណ៍ដោយបង្ហាញពីសក្ដានុពល របស់កម្ពុជាដល់ ពិភព លោកបានស្គាល់” ។
    ភូមិវប្បធម៌ ស្ថិតក្នុងខេត្ដសៀមរាប ជាតំបន់វប្បធម៌ និងជារម្មនីយដ្ឋានទាក់ទាញដល់ភ្ញៀវទេសចរ ។ វាមានផ្ទៃក្រឡាប្រមាណ ៣១៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ ស្ថិតនៅភាគពាយព្យ ។
    លោក ឈឿយ ឈន បានបន្ដថា តម្លៃសំបុត្រសម្រាប់ភ្ញៀវចូលទស្សនានៅភូមិវប្បធម៌អង្គរ ក្នុងមួយថ្ងៃ២០ដុល្លារ សហរដ្ឋអាមេរិក តម្លៃនេះសម្រាប់ភ្ញៀវបរទេស ។ ៤០ដុល្លារសម្រាប់ការចូលទស្សនាចំនួន៣ថ្ងៃ និង៦០ដុល្លារ សម្រាប់ការចូលទស្សនារយៈពេល១សបា្ដហ៍ ។
    វិស័យទេសចរណ៍ ជាផ្នែកមួយដែលដើរតួយ៉ាងសំខាន់ៗចំនួនបួនជួយបង្កើនដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។ ក្រៅពី នេះមានវិស័យឧស្សាហកម្មកាត់ដេរ កសិកម្ម និងសំណង់ ។
    Photo by DAP-News



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.