ក្រុម​ស្ដ្រី​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ស៊ូទ្រាំ​ហ្វឹកហាត់​យ៉ាង​លំបាក​ដើម្បី​ក្លាយជា​អង្គរក្ស​

Posted on
  • Thursday, January 12, 2012
  • by
  • angco.co
  • in
  • Labels:

  • Highslide JS​ក្រុម​ស្ដ្រី​វ័យក្មេង​មាន​សម្រស់​ស្រស់​ស្អាត​មិន​ចាញ់​បវរកញ្ញា​ ត្រូវ​បាន​គេ​ជ្រើសរើស​តាម​បណ្ដា​មហាវិទ្យាល័យ​នានា​ទូ​ទាំង​ប្រទេស​ចិន​ ចូលរួម​វគ្គ​ហ្វឹកហ្វឺន​ដើម្បី​ក្លាយជា​អង្គរក្ស​ស្រី​ដ៏​ឆ្នើម​ប្រចាំ​កោះ​ហា​យ​ណា​ន​ ។​
    ​នៅ​ក្នុង​ការ​ជ្រើសរើស​មាន​ស្ដ្រី​សាច់​ស​ហ្មត់​ខៃ​ប្រមាណ​២០​នាក់​បាន​ស្ម​គ្រ​ចិត្ដ​ចូលរួម​វគ្គ​បណ្ដោះ​បណ្ដាល​អង្គរក្ស​ដែល​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ប្រឹក្សា​សន្ដិសុខ​ និង​ការពារ​ពិសេស​ (Tianjiao)​ នៅ​តំបន់​សាន​យ៉ា​ ខេត្ដ​ហា​យ​ណា​ន​ ។​
    ​តាម​ក្រុមហ៊ុន​ Tianjiao​ បានឱ្យ​ដឹង​ថា​ មាន​ស្ដ្រី​២០​នាក់​បាន​ចូលរួម​វគ្គ​ហ្វឹកហ្វឺន​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២៨​ មក​រា​ ជា​ការ​ចាប់ផ្ដើម​សម្រាប់​អង្គរក្ស​ស្រី​នៅ​ចិន​ ។​ ក្រុម​ស្ដ្រី​ទាំង​អស់នោះ​ចាំបាច់​ត្រូវ​តែ​មាន​កម្រិតវប្បធម៌​ខ្ពស់​ចាប់ពី​មហាវិទ្យាល័យ​ឡើង​ទៅ​ ។​ ក្នុង​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស​ក្រុម​ស្ដ្រី​ទាំង​អស់នោះ​ត្រូវ​តែ​មាន​រូបសម្បត្ដិ​ស្រស់​ស្អាត​ជា​ការ​ចាំបាច់​ ។​
    ​ក្រុម​អង្គរក្ស​ស្រី​ទាំង​អស់នោះ​ត្រូវ​ឆ្លងកាត់​ការ​ហ្វឹកហ្វឺន​រយៈពេល​ពី​៨​ទៅ​១០​ខែ​ មុន​ពេល​ចូល​បម្រើ​ការពារ​ដល់​អតិថិជន​របស់​ពួក​គេ​ ។​ ក្រុមហ៊ុន​​ នឹង​ផ្ដល់​ឱកាស​ដល់​សិស្ស​របស់​ខ្លួន​ដើម្បី​បង្ហាញ​សមត្ថភាព​ ហើយ​ស្ដ្រី​អង្គរក្ស​តែ​២-៣​នាក់​ប៉ុណ្ណោះ​ដែល​មាន​សមត្ថភាព​ខ្ពស់​ជាងគេ​នឹង​បន្ដ​បញ្ជូន​ទៅ​ហ្វឹកហ្វឺន​បន្ថែម​នៅ​មជ្ឈមណ្ឌល​សន្ដិសុខ​អន្ដរជាតិ​ក្នុង​ប្រទេស​អ៊ី​ស្រា​អែ​ល​ ។​
    ​ក្រុម​ស្ដ្រី​អង្គរក្ស​ត្រូវ​ឆ្លងកាត់​ការ​ហ្វឹកហ្វឺន​យ៉ាង​លំបាក​ ក្នុង​នោះ​មានការ​វា​លើ​វាល​ខ្សាច់​ មុជទឹក​ រត់ប្រណាំង​ លីឈើ​ ដើរ​លើ​រា​ង្គ​កាយ​មិត្ដ​រួមការ​ងារ​...​ ហើយ​ការ​ហ្វឹកហ្វឺន​ទាំង​អស់នោះ​សុទ្ធសឹងតែ​ខិតខំ​ឱ្យ​អស់ពី​សមត្ថភាព​ទើប​ទទួល​បាន​ជោគជ័យ​ ។​ ការ​ហ្វឹកហ្វឺន​នោះ​មិន​ខុស​ពី​ទាហាន​នោះ​ឡើយ​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែម​ទាំង​មានច្បាប់​តានតឹង​ទៀត​ផង​ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.