ខេត្តកំពង់ចាម៖ ដោយព្រះហរទ័យអាណិតស្រលាញ់ នឹករលឹក និងការគិតគួរដ៏ខ្ពង់ខ្ពស់បំផុតពីសុខ ទុក្ខ និងការលំបាករបស់ប្រជារាស្ត្រជាកូនចៅនៅទូទាំងប្រទេស ពិសេសប្រជារាស្ត្រដែល មានជីវភាពប្រចាំថ្ងៃទីទល់ក្រលំបាក ព្រះករុណា ព្រះបាទ សមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជីវិតលើត្បូង ជាទីសក្ការះដ៏ខ្ពង់ខ្ពស់បំផុត អមព្រះរាជដំណើរដ៏ខ្ពង់ខ្ពស់ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំងឯកឧត្តម អស់លោក ជាឥស្សរជនជាន់ខ្ពស់សមាជិកសមាជិការ រាជរដ្ឋាភិបាលកម្ពុជា ពីព្រឹកថ្ងៃទី ១០ ដល់ទី ១១ ខែ មករា ឆ្នាំ ២០១២នេះ ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្តេចយាងសូរសុខទុក្ខ និង ប្រោសព្រះរាជទានព្រះរាជអំណោយដល់ប្រជារាស្ត្រទីទល់ក្រ ជាជនជាតិភាគតិច មកពីស្រុកអូរាំង និង ក្រុងសែនមនោរម្យចំនួន ៧០០ គ្រួសារ នៅខេត្តមណ្ឌលគីរី។
ក្នុងព្រះរាជដំណើរដោយព្រះទីនាំងរថយន្ត ដល់ទឹកដីនៃស្រុកមេមត់ ខេត្តកំពង់ចាម ព្រះករុណា ព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការះដ៏ខ្ពង់ខ្ពស់បំផុត អមព្រះរាជដំណើរដ៏ខ្ពង់ខ្ពស់សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចចៅហ្វាវាំង គង់ សំអុល ព្រះអង្គបានសព្វព្រះរាជហឫទ័យ សេ្តចយាងទត ចំការកៅស៊ូ និងចំការម្រេច ស្ថិតនៅស្រុកមេមត់ ខេត្តកំពង់ចាម។
នៅឳកាសនេះ ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការះ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ ទ្រងសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយ ដល់ម្ចាស់កសិដ្ឋាន និង កម្មករដែលបំរើការនៅក្នុងចំការចំនួន ១០៨ នាក់ ដោយក្នុងម្នាក់ៗទទួលបានសារុង ១ និងថវិកាចំនួន ២០.០០០ រៀលផងដែរ។
ដោយឡែកនៅរសៀលថ្ងៃដ៏ដែលនេះ ស្ថិតក្នុងឪកាសដែលព្រះអង្គគង់ប្រថាប នៅ ខេត្តមណ្ឌលគីរី ព្រះករុណាព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការះដ៏ខ្ពង់ខ្ពស់បំផុត អមព្រះរាជដំណើរដ៏ខ្ពង់ខ្ពស់ សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចចៅហ្វាវាំង គង់ សំអុល ព្រះអង្គ បានសព្វ ព្រះរាជហរទ័យ សេ្តចយាងថ្វាយនូវគ្រឿងសក្ការះបូជាដល់រូបសំណាក់លោកតាស្រុះ នៅ លើកំពូលភ្នំដោះក្រមុំ ដើម្បីបួងសូងដល់បារមី និង វត្ថុសាក់សិទ្ធនៅនេះ សូមតាមជួយ ថែរក្សាការពារព្រះរាជណាចក្រកម្ពុជា និង ប្រជារាស្ត្រខ្មែរនៅទូទាំងប្រទេស សូមជូបតែសេចក្តីសុខ និងមានសុភមង្គលគ្រប់គ្រួសារ ពិសេសជូនប្រោសព្រះរាជទាន នូវសព្វសាធុ ការពជ័យ សេរីសូរស្តី វិបុលសុខមហាប្រសើរគ្រប់ប្រការ ថ្វាយព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សមេ្តចឪសម្តេចម៉ែ សមេ្តចតាសម្តេចយាយា សមេ្តចតាទូតសមេ្តចយាយទូត សូមមានព្រះកាយពលរឹងមាំក្លាំងខ្លា ដើម្បីឲព្រះអង្គទាំងទ្វេ ទ្រងបានគង់ប្រថាបនៅជាម្លបដ៏ត្រជាក់ដល់ប្រជារាស្ត្រជាកួន ជាចៅ ចៅទូត ចៅលូតរបស់ព្រះអង្គជានិច្ចនិរន្តតរៀងទៅ។
បន្ទប់មក ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការះដ៏ខ្ពង់ខ្ពស់បំផុត អមព្រះរាជដំណើរ ដ៏ខ្ពង់ខ្ពស់ សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចចៅហ្វាវាំង គង់ សំអុល ព្រះអង្គ ព្រះអង្គបានសព្វព្រះរាជហរទ័យ បន្តព្រះរាជដំណើយាងទតរម្មណីយ៍ដ្ឋានធម្មជាតិទឹកជ្រុះប៊ូស្រាផងដែរ។
ដោយឡែកនៅព្រឹកថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១២ ព្រះករុណា ព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជីវិតតម្កល់លើត្បូងជាទីសក្ការះដ៏ខ្ពង់ខ្ពស់បំផុត អមព្រះរាជដំណើរដ៏ខ្ពង់ខ្ពស់ សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំង ឯកឧត្តម អស់លោក ជាឥស្សរជន ជាន់ខ្ពស់សមាជិកសមាជិការរាជរដ្ឋាភិបាលកម្ពុជា ព្រះអង្គបានសព្វព្រះរាជហរទ័យ ស្តេចយាងសំណោះសំណាល់សូរសុខទុក្ខ និង ប្រោសព្រះរាជទាននូវព្រះរាជអំណោយដល់ប្រជារាស្ត្រទីទល់ក្រ ជាជនជាតិភាគតិច មកពីស្រុកអូរាំង និង ក្រុងសែនមនោរម្យចំនួន ៧០០ គ្រួសារ ស្ថិតក្នុងនៅខេត្តមណ្ឌលគីរី។
ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការះដ៏ខ្ពង់ខ្ពស់ ព្រះអង្គ បានសំដែងនូវព្រះហឫទ័យសប្បាយរីករាយ ដោយបានជូបលោកតាលោកយាយ និង ប្រជារាស្ត្រជាកូន ជាចៅរបស់ព្រះអង្គ ព្រមទាំងមានព្រះរាជបន្ទូលពីព្រះរាជបណ្តាំសាក់សូរ សុខទុក្ខពីសំណាក់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សមេ្តចឪ សម្តេចម៉ែ សមេ្តចតា សម្តេចយាយ សមេ្តចតាទូត សមេ្តចយាយទូត ជូនប្រជារាស្ត្រជាកួន ជាចៅ ចៅទូតរបស់ព្រះអង្គ ដែលព្រះអង្គទាំងទ្វេ តែងតែយកព្រះហឫទ័យទុកដាក់ពីសុខទុក្ខ និងការលំបាក ក៏ដូចជាការរស់នៅរបស់ប្រជារាស្ត្រ គ្រប់ពេលវេលា។
ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការះដ៏ខ្ពង់ខ្ពស់ និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងគណះប្រតិភូជាន់ខ្ពស់អមដំណើរទាំងអស់ ព្រះអង្គបាន សព្វព្រះរាជហឫទ័យ ស្តេចយាង និងអញ្ជីញប្រោសព្រះរាជទាននូវព្រះរាជអំណោយ ដោយផ្ទាល់ព្រះហស្តរបស់ព្រះអង្គ ប្រកបដោយទឹកព្រះទ័យសប្បាយរីករាយ និងអាណិតស្រលាញ់ជាទីបំផុត ។ ព្រះរាជអំណោយដែលត្រូវចែកជូនដល់ប្រជារាស្ត្រក្រីក្រ ជាជនជាតិ ភាគតិចចំនួន ៧០០ គ្រួសារនាពេលនេះ គឺក្នុងមួយគ្រួសារទទួលបានអង្ករ ៥០ គ.ក មី ១ កេស ត្រីខ ចំនួន ១០ កំប៉ុង និងឃីតមួយកញ្ចប់ មានមុង ១ ភួយ ១ សារុង ១ ក្រមា ១ អាវរងា ១ និងអាវយឺតមានផ្លាក ព្រះរាជអំណោយ ព្រះករុណាព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាចំនួន ១ និងថវិកា ៥០.០០០ រៀល ។
ដោយឡែកយុវជនកាយឬទ្ធិ យុវជន ក.ក្រ.ក និងសិស្សានុសិស្សចំនួន ៣៦៨ នាក់ ក្នុងម្នាក់ៗទទួលបាន អាវយឺតមានផ្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទ សមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាចំនួន ១ សៀវភៅសរសេរ ១ក្បាល ប៊ិច ២ ដើម ខ្មៅដៃ ២ ដើម ជ័រលុប ២ ដុំ ប្រដាប់ខួងខ្មៅដៃ ១ បន្ទាត់ ១ កាតាបស្ពាយ ១ ស្បែកជើងផ្ទាត់ ១ គូ និង ថវិកា ១០.០០០ រៀល ព្រមទាំងលោកគ្រួអ្នកគ្រួ ចំនួន ៧នាក់ ម្នាក់ៗទទួលបាន ឃីតមួយកញ្ចប់មានមុង ១ ភួយ ១ សារុង ១ ក្រមា ១ អាវរងា ១ និងអាវយឺត ១ មានផ្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងថវិកា ៥០.០០០ រៀល និងក្រុមរបាំរួមជាមួយនារីថ្វាយផ្កាចំនួន ៣៦នាក់ ម្នាក់ៗទទួលបាន សារុង ១ និង ថវិកា ២០.០០០ រៀល។
ប្រជារាស្ត្រដែលទទួលបានព្រះរាជអំណោយនាពេលនេះ សូមថ្លែងអំណរព្រះរាជ គុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះព្រះរាជទានដ៏ថ្លែថ្លានេះ និងសូមថ្វាយព្រះសព្វសាធុការពរជ័យ ថ្វាយព្រះករុណាព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការដ៏ខ្ពង់ខ្ពស់ និងសម្តេចព្រះវររាជបិតា និងសម្តេចព្រះវររាជមាតាជាតិខ្មែរ សម្តេចឪសម្តេចម៉ែ សម្តេចតាសម្តេចយាយ សម្តេចតាទូតសម្តេចយាយទូត សូមព្រះអង្គសមប្រកបតែនឹងព្រះ បរមសុខគ្រប់ប្រការ មានព្រះរាជសុខភាពដ៏ល្អបរិបូរណ៌ ព្រះកាយពលមាំមួន និង សូមមាន ព្រះជន្មាយុយឺនយូជាងរយព្រះវស្សា ដើម្បីទ្រងបានគង់ប្រថាបនៅជាម្លប់ដ៏ត្រជាក់ដល់កូន ចៅ ចៅទូតរបស់ព្រះអង្គជាដរាបតរៀងទៅ។ ព្រមជាមួយគ្នានេះ ប្រជាពលរដ្ឋទាំងអស់ ក៏សូមជូនពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ សូមមានសុខភាពល្អបរិបូរណ៌ កំលាំងក្លាំងខ្លា ប្រាជ្ញារឈ្លាសវៃ និងសំរេចគ្រប់ ភារកិច្ច ដើម្បីបន្តដឹកនាំព្រះរាជាណាចក្រកម្ពុជា ឲមានការអភិវឌ្ឍន៌រីកចំរើនដូចបណ្តា ប្រទេសក្នុងតំបន់ និងលើសកលលោក ៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.