ភ្នំពេញ ៖ លោកសម រង្ស៊ី ប្រធាន គណបក្ស សម រង្ស៊ី បានសរសេរលិខិត ១ច្បាប់កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០១២ ពីកន្លែងដែលលោកលាក់ខ្លួន រត់គេចពីសំណាញ់ច្បាប់បន្ទាប់ពីប្រព្រឹត្ដ បទល្មើសក្នុងប្រទេសកម្ពុជាផ្ញើជូនក្រុម ប្រឹក្សាឃុំ-សង្កាត់ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្ស នរោត្ដម រណឫទ្ធិ ក្នុងគោល បំណងឱ្យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សទាំង២នេះបោះឆ្នោតឱ្យគណបក្ស ខ្លួនក្នុងការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភាអាណត្ដិ ដែលគ្រោងប្រព្រឹត្ដ ទៅនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ ខាងមុខនេះ ។
នៅក្នុងលិខិតរបស់លោកសម រង្ស៊ី បានលើកឡើងថា សមាជិកនៅមូលដ្ឋាន នៃគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្ស នរោត្ដម រណឫទ្ធិ រួមជាមួយគណបក្ស សម រង្ស៊ី ដែលកើតចេញមកពីគ្រួសារ តែមួយ គឺគ្រួសារខ្មែរអ្នកស្នេហាជាតិ ខ្មែរអ្នកតស៊ូ ខ្មែរដែលមានព្រលឹងជាតិ ខ្មែរ និងមានឈាមជ័រជាខ្មែរពិតប្រាកដ ខ្មែរដែលប្ដេជ្ញាតស៊ូដើម្បីការពារមាតុ ភូមិរបស់យើង និងបោះឆ្នោតឱ្យអ្នក ស្នេហាជាតិដូចគ្នា គឺបោះឆ្នោតឱ្យគណ បក្សសម រង្ស៊ី ជាមិនខាន ។
នៅក្នុងលិខិតដដែល លោកសម រង្ស៊ី ក៏បានរំលឹកអំពីការតស៊ូរបស់ខ្លួនក្នុងរយៈ កាលប្រមាណ២០-៣០ឆ្នាំមុនជាមួយ គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលកាលនោះ នៅមិនទាន់មានគណបក្សសម រង្ស៊ី និង គណបក្សនរោត្ដម រណឫទ្ធិ នៅឡើយ ។ លោកក៏បានសម្ដែងនូវការសោកស្ដាយ ចំពោះមេដឹកនាំមួយចំនួន ដែលបាន លក់ខ្លួនមិនរក្សាឧត្ដមគតិដើម ។
លោក កែវ ពុទ្ធរស្មី ប្រធានកិត្ដិយស គណបក្សហ្វ៊ុនស៊ិនប៉ិច មានប្រសាសន៍ ប្រាប់កាសែតនគរវត្ដតាមទូរស័ព្ទថា “គណ បក្សណាក៏ដោយមានសិទ្ធិអំពាវនាវហៅ អ្នកនេះ ហៅអ្នកនោះ សម្រាប់ខាងយើង គឺយើងមានគោលជំហររបស់យើង។ ដោយសារតែគណបក្សហ្វ៊ុនស៊ិនប៉ិច និង គណបក្សនរោត្ដម រណឫទ្ធិ មិនឈឈ្មោះ បោះឆ្នោតព្រឹទ្ធសភា ហេតុដូច្នេះហើយ ទើបគណបក្សសម រង្ស៊ី សង្ឃឹមអំពាវ នាវឱ្យបោះឆ្នោតឱ្យខ្លួន” ។
លោកបន្ដថា “សម្រាប់ខាងយើងមិន មានគោលការណ៍បង្គាប់ទៅសមាជិក យើងបោះឆ្នោតឱ្យអ្នកនេះ ឬឱ្យអ្នកនោះ អត់ទេ ដូច្នេះសមាជិកយើងម្នាក់ៗគេ ដើរតួនាទីបំពេញកាតព្វកិច្ចរៀងៗខ្លួន របស់គេ” ។
លោកប៉ែន សង្ហា អ្នកនាំពាក្យគណ បក្សនរោត្ដម រណឫទ្ធិ មានប្រសាសន៍ ថា សម្រាប់សមាជិក សមាជិកា គណ បក្សនរោត្ដម រណឫទ្ធិ ដែលជាសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ គឺមានសេរីភាព គ្រប់គ្រាន់ក្នុងការសម្រេចចិត្ដទៅតាម ឆន្ទៈរបស់ពួកគាត់ ដូច្នេះពួកគាត់នឹង ជ្រើសរើសដោយផ្អែកលើឆន្ទៈរបស់ខ្លួន។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភាអាណត្ដិទី៣ ឆ្នាំ ២០១២-២០១៨ នឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១២ ពេលនេះ គណបក្សនយោបាយដែលចូលរួមប្រកួត ប្រជែងកំពុងឃោសនា ដើម្បីស្វែងរក សំឡេងគាំទ្រ ដោយក្នុងនោះគឺមានតែ គណបក្ស២ប៉ុណ្ណោះ ដែលចូលរួមប្រកួត ប្រជែង គឺគណបក្សប្រជាជនកម្ពុជា និង គណបក្សសម រង្ស៊ី ។
តាមប្រភពព័ត៌មានពីមន្ដ្រីគណៈកម្មា ធិការរៀបចំការបោះឆ្នោត រហូតមក ដល់រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១២ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ មិន មានបាតុភាពអ្វីកើតឡើងគួរឱ្យចាប់ អារម្មណ៍នោះទេ ។
គណបក្ស សម រង្ស៊ី នៅក្នុងរយៈកាល ចុងក្រោយនេះ ត្រូវគេសង្កេតមើល ឃើញថា កំពុងមានការបែកបាក់ផ្ទៃក្នុង យ៉ាងធ្ងន់ធ្ងរ ដោយក្នុងនោះមានទាំងអ្នក តំណាងរាស្ដ្រ សមាជិកព្រឹទ្ធសភា ថ្នាក់ ដឹកនាំតាមបណ្ដាខេត្ដ-ក្រុងមួយចំនួន បានចាកចេញទៅចូលរួមរស់ក្នុងជីវភាព នយោបាយជាមួយគណបក្សផ្សេងៗ ដូច ជាជាមួយគណបក្សប្រជាជនកម្ពុជាជា ដើម ។ ជាក់ស្ដែងកាលពីបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខណ្ឌពោធិ៍សែន ជ័យ ក៏មានសមាជិកក្រុមប្រឹក្សាសង្កាត់ ម្នាក់របស់គណបក្សសម រង្ស៊ី បោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាផងដែរ ។
គណបក្សសម រង្ស៊ី ក៏បានបង្ហាញអំពី ការមិនជឿទុកចិត្ដរបស់ខ្លួនទៅលើសកម្ម ជនគ្រប់លំដាប់ថ្នាក់ ប្រៀបបាននឹងមេ ដឹកនាំរបបខ្មែរក្រហម ដូចជាការប្រកាស ឱ្យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់ ខ្លួននៅទូទាំងប្រទេសស្បថមុននឹងបោះ ឆ្នោតសមាជិកព្រឹទ្ធសភា ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ ៕
source

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.