ឯតទ​គ្គកម្ម​សាងសង់​អគារ​កម្ពស់​៣០​ជាន់​ក្នុង​រយៈពេល​១៥​ថ្ងៃ​

Posted on
  • Wednesday, January 11, 2012
  • by
  • angco.co
  • in
  • Labels:

  • Highslide JS​អគារ​មួយ​នៅ​ចិន​បាន​ធ្វើ​ឱ្យ​មិត្ដ​អ្នក​អាន​ខ្វាយខ្វល់​ពី​ល្បឿន​នៃ​ការ​សាងសង់​អគារ​កម្ពស់​៣០​ជាន់​រួចរាល់​ទាំងស្រុង​ក្នុង​រយៈពេល​តែ​កន្លះ​ខែ​ប៉ុណ្ណោះ​ ។​
    ​សណ្ឋាគារ​អាក​ (Ark)​ នៅ​ខេត្ដ​ហ៊ួ​ណា​ន​ ប្រទេស​ចិន​ កម្ពស់​៣០​ជាន់​បាន​សាងសង់​ក្នុង​រយៈពេល​៣៦០​ម៉ោង​ប៉ុណ្ណោះ​ ។​ លោក​ស៊ា​ន​ មីង​ហ្សា​ង​ វិស្វករ​ក្រុមហ៊ុន​សាងសង់​ Broad​ Group​ បានឱ្យ​ដឹង​ថា​ សណ្ឋាគារ​កម្ពស់​៣០​ជាន់​នៅ​ក្បែរ​ទន្លេ​ដុ​ង​ទិញ​ ខេត្ដ​ហ៊ួ​ណា​ន​ ប្រទេស​ចិន​ សាងសង់​លើ​ដី​មាន​ទំហំ​១៧០​ពាន់​ម៉ែត្រក្រឡា​ រួចរាល់​ក្នុង​រយៈពេល​១៥​ថ្ងៃ​ ស្មើនឹង​៣៦០​ម៉ោង​ប៉ុណ្ណោះ​ ។​
    ​ក្រោយ​ពេល​រូបភាព​វី​ដេ​អូរ​នោះ​បាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ បាន​ធ្វើ​ឱ្យ​មិត្ដ​អ្នក​អាន​ជា​ច្រើន​ភ្ញាក់ផ្អើល​ និង​សង្ស័យ​ពី​កម្រិត​សុវត្ថិភាព​របស់​អគារ​។​ ក្រុមហ៊ុន​ Broad​ Group​ មាន​ឯកទេស​សាងសង់​សំណង់​យ៉ាង​រឹង​មាំ​ ហើយ​អគារ​៣០​ជាន់​ទាំងមូល​នេះ​ប្រើប្រាស់​សម្ភារៈ​តម្លើង​មាន​កម្រិត​ចំ​គោលដៅ​ខ្ពស់​លើសខ្វះ​តែ​០,២​មី​ល្លី​ម៉ែត្រ​ក្នុង​តំណាក់កាល​នៃ​ការ​សាងសង់​ផ្គុំ​តែ​ប៉ុណ្ណោះ​ ។​ កម្មករ​ចំណាយពេល​តែ​៤៦​ម៉ោង​ក្នុង​ការ​តម្លើង​គ្រោង​ខាងក្នុង​នៃ​អគារ​ និង​ចំណាយ​៩០​ម៉ោង​បន្ថែម​ទៀត​សម្រាប់​សំបក​ក្រៅ​នៃ​អគារ​ ។​
    ​តាម​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គ្រប់គ្រង​សំណង់​របស់​ចិន​បាន​បញ្ជាក់​ថា​ សណ្ឋាគារ​អាក​ ដែល​មាន​កម្ពស់​៣០​ជាន់​ពិតជា​រឹង​មាំ​ ហើយ​អាច​ទប់ទល់​នឹង​ការ​រញ្ជួយ​ដី​កម្រិត​៩​រ៉ិ​ច​ទ័​របា​ន​យ៉ាង​ល្អ​ប្រសើរ​ ។​ ក្រុមហ៊ុន​សំណង់​ Broad​ Group​ បាន​ប្រកាស​ថា​ អគារ​នេះ​អាច​ទប់ទល់​នឹង​ការ​រញ្ជួយ​ដី​លើស​ពី​អគារ​ធម្មតា​រហូត​ដល់​៥​ដង​ ។​
    ​ក្រុមហ៊ុន​ Broad​ Group​ក៏​ធ្លាប់​បាន​បំបែក​ឯត្ដទគ្គ​កម្ម​ដោយ​សាងសង់​អគារ​កម្ពស់​១៥​ជាន់​ក្នុង​រយៈពេល​តែ​៦​ថ្ងៃ​ប៉ុណ្ណោះ​ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.