តូក្យូ៖ ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងបាញ់ គ្រាប់មីស៊ីល ក្នុងរយៈចម្ងាយខ្លី ជាលើកទីបី ទៅក្នុងសមុទ្រ ប្រទេសជប៉ុន និងឧបទ្វីបកូរ៉េ នៅក្នុងសប្តាហ៍ នេះ។ នេះបើយោង តាមទីភ្នាក់ងារព័ត៌មានស៊ិនហួ បានឲ្យដឹងនៅក្នុងថ្ងៃសុក្រនេះ។ ការបាញ់គ្រាប់មីស៊ីលនេះ ទៅក្នុងសមុទ្រជប៉ុន (សមុទ្រខាងកើត) កាលពីថ្ងៃពុធ នេះ បានធ្វើឲ្យប៉ះទង្គិច ដល់ប្រទេសជប៉ុនយ៉ាងខ្លាំង។ នេះបើយោងតាម មន្រ្តីរដ្ឋាភិបាលជប៉ុនម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន សាំងកីស៊ីមប៊ុន របស់ប្រទេសជប៉ុន ឲ្យដឹង។
លោករដ្ឋមន្ត្រីការពារជាតិជប៉ុនម្នាក់ គឺលោក យ៉ាសួ អ៊ីជីកាវ៉ា Yasuo Ichikawa បាននិយាយថា គាត់មានការ "ការដឹងជាមុន" ទៅហើយ ថានឹងមានការសាកល្បង បាញ់គ្រាប់មីស៊ីលនេះ ដែលស្ថិតនៅក្នុងភាពមន្ទិលសង្ស័យ នៅក្នុងការិយាល័យរបស់គាត់ ហើយក្រោយមកលោកបានធ្វើការ បង្ហាញពីរបាយការណ៍ នៃការសាកល្បង បាញ់នេះ។
លោករដ្ឋមន្ត្រីបាននិយាយថា វាជាការបកស្រាយដ៏ឈ្លាសវៃ ដែលបានដាក់ចេញ គណៈការពារផ្សេងៗនៅក្នុងការប្រឆាំង និងសកម្មភាពផ្សេងៗ ដែលកើតឡើងចេញពីរបប ដែលមិនអាចស្មានដឹងមុននេះ នេះបើយោងតាមភ្នាក់ងារព័ត៌មាន សាំងកី បានឲ្យដឹង។
ក្រសួងការពារជាតិ រួមជាមួយនឹង ក្រុមប្រធានបុគ្គលិកជាច្រើននាក់ របស់រដ្ឋាភិបាលទីក្រុង សេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង បានធ្វើការបដិសេធ មិនទទួលយកពី ការប្រព្រឹត្តនៅក្នុង ការអះអាងខាងលើនេះឡើយ។ គួរបញ្ជាក់ដែរថា បើយោងតាមរបាយការណ៍នៃការបាញ់ សាកល្បងគ្រាប់មីស៊ីល រយៈចំងាយខ្លី របស់ប្រទេសកូរ៉េខាងជើង ទៅលើបណ្តោយឆ្នេរខាងកើត នៅថ្ងៃទី១៩ ខែធ្នូ វាគឺជាថ្ងៃតែមួយ នៃការប្រកាសពីការស្លាប់របស់មេដឹកនាំលោក គីម ជុងអ៊ីល ផងដែរ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.