- ទូរគមនាគមន៍ អាចនឹងចេញដំណើរបោះផ្សាយលក់មូលបត្រដំណាលគ្នាជាមួយរដ្ឋាករទឹក
ស្របពេលដែល វិស័យទូរគមនាគមន៍ ក៏ដូចជាការប្រាស់ប្រព័ន្ឋអ៊ីនធើណែត (Internet Online) យ៉ាងទូលំទូលាយនៅកម្ពុជា ស្ថាប័នទូរគមនាគមន៍កម្ពុជា (IC) របស់រដ្ឋបានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនដល់ទៅ ៣០០០ បានចុះឈ្មោះទិញ សេវាអ៊ីនធើណែត ដើម្បីចែកចាយឲ្យអ្នកប្រើប្រាស់បន្ត។ ជាមួយគ្នានេះ ទូរគមនាគមន៍កម្ពុជា ក៏បង្ហើបឲ្យដឹង នឹងដំណើរការបោះផ្សាយ លក់មូលបត្រក្នុងពេលឆាប់ខាងមុខនេះ។
លោក ឡៅ សារឿន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសសិក្ខាសាលាស្តីពីតួនាទី និងទំនួលខុសត្រូវរបស់អភិបាល និងក្រុមប្រឹក្សាភិបាលសម្រាប់ក្រុមហ៊ុនបោះផ្សាយជាសាធារណៈ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១២ថា រហូតមកទល់ពេលនេះ មានអ្នកជាវសេវាអ៊ិនធើណែត ពីទូរគមនាគមន៍ចំនួន ៣០០០ (subscribers) ដែលមានការប្រកួតច្រើន នោះតម្លៃនៃការជាវសេវាបន្តនឹងចុះថោក។ លោកថា “អ្នកជាវសេវាអ៊ិនធើណែតឥឡូវច្រើន ធ្វើឲ្យមានការប្រកួតប្រជែង តម្លៃកាន់តែថោក”។
ជាមួយគ្នានេះ លោកបន្ថែមថា ទូរគមនាគមន៍កម្ពុជា នឹងចេញដំណើរបោះផ្សាយលក់មូលបត្រ ដំណាលគ្នាជាមួយរដ្ឋាករទឹក ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីគណៈកម្មាធិការមូលបត្រវាយតម្លៃថា សហគ្រាសរដ្ឋមួយនេះ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបោះផ្សាយលក់មូលបត្រជាសាធារណៈ។ លោកបន្តថា ដំណើរការបោះផ្សាយលក់មូលបត្រមួយនេះ នឹងធ្វើឲ្យសហគ្រាសរដ្ឋមួយនេះ មានលទ្ធភាពច្រើនក្នុងការពង្រីកសេវារបស់ខ្លួន ទៅកាន់តំបន់ជនបទ ឲ្យកាន់តែប្រសើរថែមទៀត “នៅពេលដំណើរការបោះផ្សាយលក់មូលបត្របាននោះ IC នឹងមានលុយក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនដល់ភូមិ ឃុំ ។ ពិសេសតំបន់ជនបទឲ្យមានសេវាអ៊ិនធើណែតគ្រប់គ្រាន់”។
សូមបញ្ជាក់ថា ទូរគមនាគមន៍កម្ពុជា ដែលជាស្ថាប័នរដ្ឋក្នុងការចែកចាយសេវា Online ដំណើរការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០០៦ ដែលរហូតមកដល់ពេលនេះ មានរយៈពេលជាង៦ឆ្នាំមកហើយ ដែលមានលក្ខណៈល្អ ពីពិភពលោកមកកាន់កម្ពុជា៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.