អាមេរិក ដកកងទ័ព ប្រមាណជា ៧.០០០នាក់ ពីសហគមន៍អឺរ៉ុប

Posted on
  • Friday, January 13, 2012
  • by
  • angco.co
  • in
  • Labels:
  • Photo by DAP-News
    វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ អាមេរិកលោក លីអន ផានីតា បាននិយាយកាល ពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ម្សិលមិញនេះថា អាមេរិក មានគម្រោងដកកងទ័ព ប្រមាណជា ៧.០០០នាក់ ក្នុងចំនោមកងទ័ពទាំងអស់ ដែលមាន ៨១.០០០នាក់ ចេញពីមូលដ្ឋាននៅសហគមន៍អឺរ៉ុប។
    យោងតាមគេហទំព័រ Channel News Asia ចេញផ្សាយនៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ ២០១២ នេះបានឲ្យដឹងថា នៅក្នុងកិច្ចសម្ភាសមួយជាមួយ ភ្នាក់ព័ត៌មានផ្នែកយោធា លោក ផានីតា បាននិយាយថា ក្រុមប្រយុទ្ធកងពលតូចចំនួនពីរក្រុម ដែលមានគ្នាប្រមាណជា ៧.០០០ នាក់ នឹងត្រូវដកចេញពីសហគមន៍អឺរ៉ុប ប៉ុន្តែយើងនៅតែរក្សាទុកនូវកងកម្លាំង នៃកងពលធំនៅទីនោះដដែល។
    អ្នកនាំពាក្យនៅមន្ទីរ ប៉ង់តាហ្គោន លោក ចច លីតថល បាននិយាយនៅក្នុងអ៊ីមែលមួយថា មន្រ្តីក្រសួងកាបរទេស និមន្រ្តីក្រសួងជាន់ខ្ពស់ដ៏ទៃទៀត ដែលបានធ្វើប្រឹក្សាយ៉ាងជិតស្និតជាមួយនឹង សហគមន៍អឺរ៉ុប ដោយផ្អែកលើយុទ្ធសាស្ត្រដឹកនាំថ្មីៗ ចំពោះការដកកងទ័ពចេញពីសហគមន៍នេះ។
    លោកបានបន្ថែមថា ការប្តេជា្ញចិត្តចំពោះការដកកងទ័ព ចេញពីទីនោះ មិនបានធ្វើឲ្យមានការរង្គោះរង្គើដល់ផ្នែកសន្តិសុខរបស់យើង ចំពោះសហគមន៍អឺរ៉ុប និង ណាតូទេ។
    ចលនានេះដែរ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រការពាររយៈពេល ១០ឆ្នាំ ដែលលោក បារ៉ាក់ អូបាម៉ា ដែលបានបង្កើតឡើងនៅថ្ងៃទី០៥ ខែមករា ក្នុងការផ្តល់នូវសិទ្ធិអាទិភាព នៃយុទ្ធសាស្រ្តដែលប្រើនៅអាស៊ី ប៉ាស៊ីភិច និងតំបន់ខាងកើតមជ្ឈឹមបូព៌ា។ លោក ផានីតា បាន និយាយថា យើងនៅតែបន្តវត្តមានមូលដ្ឋានកងទ័ពធំរបស់យើង នៅតំបន់ខាងកើតមជ្ឈឹមបូព៌ា និងអាស៊ីជានិច្ច។ នេះបើយោងទៅតាម ភ្នាក់ងារព័ត៌មាននៃកងយោធា ក្នុងប្រទេស របស់ក្រសួងការពារជាតិរបស់អាមេរិកបាននិយាយនោះ។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.