គួរបញ្ឈប់ការទទួលទានទឹកត្រជាក់ក្រោយពេលអាហារ
នោះក៏ព្រោះថាអាកាសធាតុនៅក្នុងស្រុកយើងមានសភាពក្តៅដែល មនុស្សជាច្រើននាក់ញៀនទៅនឹងកាទទួលទានទឹកត្រជាក់ស្ទើរតែក្លាយ ទៅជាទំលាប់ដែលមិនអាចអត់បានទៅហើយ។ក៏ប៉ុន្តែអ្នកដឹង
ឬទេថាការទទួលទានទឹកត្រជាក់ក្រោយពេលអាហារនោះវាធ្វើឱ្យកើតផលប៉ះពាល់អ្វីខ្លះទៅ នឹងរាងកាយរបស់លោកអ្នកដូច្នេះយើងមកពិនិត្យមើលខ្លឹមសារនៅខាងក្រោមនេះ៖
ជាធម្មតាអាហារដែលទទួលទានចូលទៅនោះក្រពះនឹងពោះវៀនរងការបំពេញការងារដើម្បី រលាយពួកវាយ៉ាងធ្ងន់ធ្ងររួចទៅហើយក៏ប៉ុន្តែក្រោយពេលមានទឹកត្រជាក់ហូរចូលទៅបន្ថែម ទៀតនោះវាកាន់តែក្លាយទៅជារៀងធំថែមទៀតតើអ្នកធ្លាប់ឃើញខ្លាញ់ជ្រូកដែលគេទុកនៅ ក្នុងទូទឹកកកដែរឬអត់អ្នកអាចសាកល្បងនឹងគូសរូបភាពពីស្ថានភាពក្រពះនិងពោះវៀន ដែលពោរពេញទៅដោយខ្លាញ់កកចាប់គ្នាជាដុំមានពណ៌សបីដូចជាដើមទៀននោះ ។វាគួរឱ្យយើងមានអារម្មណ៍នឹកចង់ក្អួតបែបណាក្រោយពេលឃើញស្ថានភាពបែបនេះព្រោះថា ខ្លាញ់ពពួកនេះអាចធ្វើឱ្យអ្នកកើតរោគមហារីកពោះវៀនបានទៀតផង។ខ្លាញ់ទាំងអស់នេះ ក្រោយពេលជួបជាមួយនឹងអាស៊ីដក្នុងក្រពះវាចាប់ផ្តើមទន់ជ្រាយជាងពាក់កណ្តាលដែលអាច និយាយបានដោយងាយថាជារបស់រឹងពាក់កណ្តាលជារបស់រាវពាក់កណ្តាលស្អិតហើយខាប់ បន្ទាប់ពីនោះវាហូរចូលទៅក្នុងពោះវៀនមុនចំណីអាហារដទៃៗទៀតដូច្នេះវត្ថុដែលមានស្ថាន ភាពជាទឹកមិនមែនខ្លាញ់នេះក៏ត្រូវបានបឺតស្រូបចូលទៅក្នុងរាងកាយជំហានចំបូងក៏ប៉ុន្តែ ពោះវៀនក៏មិនអាចនឹងកំចាត់វត្ថុដ៏ចម្លែកនេះឱ្យអស់បានដែរ។ជញ្ជាំងពោះវៀនពោរពេញ ទៅដោយកំណកខ្លាញ់ទាំងអស់នោះក្រោយពេលវេលាឆ្លងកាត់ទៅវានឹងបង្កប់ខ្លួនចូលទៅ ក្នុងជញ្ជាំងយូរៗទៅក៏អាចធ្វើឱ្យកើតប្រតិកម្មដែលនាំមកនូវរោគមហារីកពោះវៀននៅចុង ទីបញ្ចប់បាន។
ដូច្នេះអ្នកគួរឃ្លាតឱ្យឆ្ងាយពីទឹកត្រជាក់ ប្រសិនបើមិនទទួលទានសោះកាន់តែប្រសើរ និងនៅពេលទទួលទានរួចហើយអ្នកអាចស្វែងរកទឹកសម្លក្តៅៗឬក៏ទឹកក្តៅឧណ្ណៗមកទទួល ទានតាមក្រោយកាន់តែប្រសើរ៕
ដកស្រង់ចេញពីកាសែត កម្ពុជាថ្មី ឆ្នាំទី៦ លេខ១៤៧៩
ថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០០៧
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.