ផឹកទឹកក្នុងពេលទទួលទាន ផ្តល់ប្រយោជន៏ឬគ្រោះថ្នាក់?

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:
  • អ្នកជំនាញការខាងការប្រឹក្សា អំពីរបបទទួលទានបែបតម ជនជាតិ ឥណ្ឌា លោក Shonali Sabherwal បានឲ្យដឹងថា មនុស្សសឹងតែ គ្រប់រូបផឹកទឹកក្នុងពេលទទួលទាន​ ដោយសារចាត់ទុកថា ទឹកអាច ធ្វើឲ្យចំណីអាហារចុះទៅក្រោម ដោយងាយស្រួលជាង​ ។ ប៉ុន្តែ ពួកគេមិនដឹងថា នេះជា ការត្រិះរិះមួយខុសឆ្គងទាំងស្រុង និងផ្តល់គ្រោះថ្នាក់ដល់ប្រព័ន្ធរំលាយអាហារទៅវិញទេ។ លោក Shonali បកស្រាយថា ផឹកទឹកក្នុងពេលទទួលទាន អាចបង្ករការរារាំងប្រព័ន្ធ រំលាយអាហារ និងធ្វើឲ្យកើនបរិមាណ insulin ។ ចំពោះអ្នកជួបបញ្ហាផ្លូវរំលាយអាហារ នោះ ផលអាក្រក់កាន់តែធ្ងន់ធ្ងរជាងនេះច្រើន ។ "ក្រពះមានលទ្ធភាព ដឹងពេលវេលាយើងបរិភោគ ហើយភ្លាមៗនោះ បញ្ចេញជាតិ រំអិលរំលាយអាហារ ។ ប្រសិនចាប់ផ្តើមផឹកទឹកភ្លាមនៅពេលនោះ គឺនឹងធ្វើឲ្យរសាត់ បាត់ជាតិរំអិលដែលត្រូវបានបញ្ចេញ ដើម្បីរំលាយចំណីអាហារ ដូច្នេះហើយសកម្មភាព របស់ប្រព័ន្ធរំលាយអាហារ នឹងត្រូវថយចុះ" លោក Shonali បានឲ្យដឹងបន្ថែម។ ផឹកទឹកក្នុងពេលទទួលទាន ក៏អាចធ្វើឲ្យកើនបរិមាណ insulin ហើយដែលអូសទៅ តាមនោះគឺការផ្គុំសន្សំសារជាតិខ្លាញ់ ។ ​​ ដើម្បីបញ្ចៀសផឹកទឹកច្រើន ក្នុងពេលទទួលទាន លោកShonali បានផ្តល់ដំបូន្មាន មួយចំនួនថា មិនត្រូវទទួលទានអាហារប្រៃពេក ព្រោះអាចធ្វើឲ្យស្រេកទឹក និងប្រឹង ប្រែងទទួលទានយឺតៗ ។ ​​ ការស្រាវជ្រាវនេះចង្អុលបង្ហាញថា ផឹកទឹកបន្តិចក្នុងពេលបាយ ពុំផ្តល់គ្រោះថា្នក់អ្វី ឡើយ តែប្រសិនផឹកមួយ ឬពីរកែវ ឬច្រើនជាងនេះ វានឹងជះឥទ្ធិពលទៅដល់ប្រព័ន្ធ រំលាយអាហារ ។ ពួកអ្នកស្រាវជ្រាវ ក៏ទូន្មានថា "ល្អបំផុត គឺគួរផឹកទឹកមុនពេល ឬក្រោយពេលបាយ ពីរម៉ោង នឹងជួយដល់ការស្រូបយកសារជាតិជីវជាតិ បានយ៉ាងល្អប្រសើរជាង" ៕ រស្មីកម្ពុជា ឆ្នាំទី១៩ លេខ៥៦៨៨ ថ្ងៃ ព្រហស្បតិ៏ ទី២២ ខែធ្នូ ឆ្នាំ២០១១



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.