គណៈប្រតិភូ​វិនិយោគ​អា​មេ​រិ​ក​ ស្វែង​យល់​ពី​កាលានុវត្តភាព​សម្រាប់​ការ​វិនិយោគ​នៅ​កម្ពុជា​

Posted on
  • Friday, January 13, 2012
  • by
  • angco.co
  • in
  • Labels:

  • ​ភ្នំពេញ​៖​ បន្ទាប់​ពី​បាន​សិក្សា​ឈ្វេងយល់​ការ​វិនិយោគ​ក្នុង​ប្រទេស​វៀតណាម​រួច​មក​ គណៈ​ប្រ​តិ​ ភូ​វិនិយោគ​សហរដ្ឋអាមេរិក​៩៦​រូប​ ដឹកនាំ​ដោយ​លោក​ HENN​ M.​ QUINN​ អតីត​ឯក​ អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ ប្រចាំ​នៅ​កម្ពុជា​ កាលពី​ឆ្នាំ​ ១៩៩៦​ ដល់​ឆ្នាំ​ ១៩៩៩​ បាន​មក​ដល់​ កម្ពុជា​ ដើម្បី​ឈ្វេងយល់​ពី​កាលានុវត្តភាព​សម្រាប់​ការ​វិនិយោគ​ ។​ គណៈប្រតិភូ​នេះ​ត្រូវ​បាន​ លោក​ឧបនាយករដ្ឋមន្ត្រី​ គាត​ ឈ​ន់​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ តំណាង​ដ៏​ខ្ពង់​ ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ កម្ពុជា​ អនុញ្ញាត​ឲ្យ​ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ នា​រសៀល​ ថ្ងៃ​ទី​ ១២​ ខែ​ មក​រា​ ឆ្នាំ​ ២០១២​ នៅ​វិមាន​សន្តិភាព​ នៃ​ទីស្តីការ​នាយក​រដ្ឋមន្ត្រី​ ។​ 
    ​លោក​ទេស​រដ្ឋមន្ត្រី​ ឱម​ យិ​ន​ទៀង​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្រោយ​កិច្ច​ជំនួប​ថា​ គណៈប្រតិភូ​វិនិយោគ​សហរដ្ឋអាមេរិក​នេះ​រួម​មាន​មក​ពី​វិស័យ​អប់រំ​,​ ក្រុមប្រឹក្សា​យោបល់​សំ​ រាប់​ការ​វិនិយោគ​ហិរញ្ញវត្ថុ​,​ កម្ចី​ខ្នាត​តូច​,​ ទីផ្សារ​,​ ផ្នែក​សុខភាព​,​ ទេសចរណ៍​,​ ផលិត​ម្ហូប​ អាហារ​,​ ឱសថ​,​ ថាមពល​,​ ការ​ផលិត​ក្រដាស​,​ គ្រឿង​ម៉ាស៊ីន​,​ អចលនវត្ថុ​,​ វេច​ខ្ចប់​,​ សំណង​,​ និង​ដឹក​ជ​ញ្ជូ​ល​ ។​ល​។​ 
    នៅ​ក្នុង​ជំនួប​នោះ​លោក​ឧបនាយករដ្ឋមន្ត្រី​ គាត​ ឈ​ន់​ បាន​សម្តែង​ការ​ស្វាគមន៍​ចំ​ ពោះ​គណៈប្រតិភូ​ ហើយ​ចាត់​ទុក​ថា​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នា​ពេល​នេះ​ មាន​ សារសំខាន់​សម្រាប់​កម្ពុជា​ ។​ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ កម្ពុជា​ទើបតែ​មាន​ រយៈពេល​១២​ឆ្នាំ​ទេ​ ដែល​មាន​ពេលវេលា​ពេញលេញ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ ។​ លោក​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ពី​កម្មវិធី​កំណែទម្រង់​របស់​កម្ពុជា​ និង​កម្មវិធី​អភិ​ វឌ្ឍន៍​មាន​ចំនួន​២០​ការដ្ឋាន​សំខាន់ៗ​ ដែល​កំពុង​ដំណើរការ​ ព្រមទាំង​បាន​បញ្ជាក់​អំពី​ចំ​ ណុ​ច​ពីរ​ដែល​រដ្ឋធម្មនុញ្ញ​មិន​ឲ្យ​កែ​ គឺ​ទី​១-​កម្ពុជា​ជា​ប្រទេស​ត្រូវ​ប្រកាន់​របប​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ និង​ទី​២-​កម្ពុជា​ក៏​ប្រកាន់​នូវ​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ​ ។​ ក្រៅពី​មាត្រា​ ទាំង​ពីរ​ យើង​អាច​ធ្វើ​វិសោធនកម្ម​បាន​ ។​ យើង​អនុវត្ត​នូវ​សេដ្ឋកិច្ច​ទីផ្សារសេរី​ មាន​វេទិកា​ រវាង​រាជរដ្ឋាភិបាល​និង​វិស័យ​ឯកជន​រយៈពេល​៦​ខែ​ម្តង​ ។​ 
    ​លោក​ KENN​ M.QUINN​ បាន​សម្តែង​នូវ​អំណរ​គុណ​ និង​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ ការ​បដិសណ្ឋាកិច្ច​របស់​កម្ពុជា​ សម្រាប់​គណៈប្រតិភូ​ ហើយ​សង្ឃឹមថា​ ភ្ញៀវ​ទេសចរណ៍​នឹង​មាន​កំណើន​កាត់​តែ​ច្រើន​មក​កាន់​កម្ពុជា​ ។​ លោក​អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ បាន​ កោត​ស​សើរ​ចំពោះ​ការ​រីក​ចំរើន​របស់​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ។​ ជាមួយ​និង​សំណួរ​របស់​គណៈប្រតិភូ​ដែល​បាន​លើក​ឡើង​ពី​បញ្ហា​ការ​សាងសង់​វា​រី​អគ្គី​ស​នី​ នៅ​ទន្លេមេគង្គ​,​ កំណើន​ភ្ញៀវ​ទេសចរណ៍​,​ ផលិតផល​សរុប​ក្នុងស្រុក​,​ និង​អតិផរណា​នោះ​ លោក​ឧបនាយករដ្ឋមន្ត្រី​ គាត​ ឈ​ន់​ បាន​ថ្លែង​ថា​ ក្នុង​អាស៊ាន​យើង​បាន​ជជែក​គ្នា​រួច​ហើយ​ ដោយ​មានការ​ជួយ​ឧបត្ថម្ភ​ពី​ប្រទេស​ជប៉ុន​ ហើយ​បាន​សំណូមពរ​ទៅ​ភាគី​ឡាវ​ ដែល​គ្រោង​ ធ្វើ​វា​រី​អគ្គី​ស​នី​ក្នុង​តំបន់​ទន្លេមេគង្គ​ ដោយ​ស្នើ​សុំ​រយៈពេល​១០​ឆ្នាំ​ទៀត​ ដើម្បី​សិក្សា​អំពី​ផល​ ប៉ះពាល់​សិន​ ភាគី​ឡាវ​ក៏​បាន​ព្រមព្រៀង​គ្នា​ហើយ​ដែរ​ ។​
    ចំពោះ​បញ្ហា​អតិផរណា​ ជា​រួម​ កម្ពុជា​ស្ថិត​ក្នុង​តំបន់​អាស៊ី​ ពិសេស​គឺ​អាស៊ី​អ​គ្នេ​យ៍​ និង​អាស៊ី​បូព៌ា​ ដែល​ត្រូវ​រង​សម្ពាធ​អតិ​ ផរ​ណា​ពី​សកលលោក​ គឺ​តម្លៃ​ប្រេង​ឡើងថ្លៃ​ ហើយ​ជា​ប្រទេស​នាំ​ចូល​ប្រង​មួយ​រយ​ភាគរយ​ ដូច្នេះ​បើ​ប្រេង​ឡើងថ្លៃ​នោះ​វា​ជម្រុញ​ឲ្យ​មានការ​ឡើងថ្លៃ​ទំនិញ​ផ្សេងៗ​ទៀត​ ។​ ម្យ៉ាងទៀត​ យើង​ឃើញ​ថា​ ប្រទេស​ជិតខាង​ដូច​ជា​ វៀតណាម​ ថៃ​ ចិន​ ។​ល​។​ ដែល​កម្ពុជា​ទិញ​ទំនិញ​ពី​ ប្រទេស​ទាំង​អស់នោះ​ គឺ​មាន​អតិផរណា​ខ្លាំង​ ដូច្នេះ​ចង់​ មិន​ចង់​កម្ពុជា​ត្រូវ​តែ​មាន​សម្ពាធ​ កើតឡើង​អតិផរណា​ ប៉ុន្តែ​ហេតុ​អ្វី​បានជា​អតិផរណា​នៅ​កម្ពុជា​អាច​គ្របដណ្តប់​បាន​និង​មាន​ កំរិត​ទាប​នោះ​គឺ​អាស្រ័យ​ដោយ​ផលិតផល​សរុប​ក្នុងស្រុក​របស់​កម្ពុជា​ ក្នុង​វិស័យ​កសិកម្ម​ ស្មើ​និង​៣០​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក​ទាំងមូល​ ហើយ​ក្នុងឆ្នាំនេះ​ដោយ​វិស័យ​ កសិកម្ម​របស់​កម្ពុជា​ល្អ​ទៀត​ គឺ​អាច​គ្រប់គ្រង​បាន​នៅ​អតិផរណា​ ។​ កត្តា​មួយទៀត​ដែល​ យើង​អាច​ទប់ទល់​អតិផរណា​បាន​នោះ​គឺ​កម្ពុជា​មិន​ទាំ​ន់​បាន​ចូល​ជ្រៅ​ទៅ​ក្នុង​ទីផ្សារ​រូបិយ​វត្ថុ​ អន្តរជាតិ​ ៕​   



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.