តំបន់សេដ្ឋកិច្ច​ ពិសេស របស់កំពង់ផែ ខេត្តព្រះសីហនុ សាងសង់ រួចរាល់ក្នុងខែនេះ

Posted on
  • Friday, January 13, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ៖ តំបន់ សេដ្ឋកិច្ចពិសេស របស់កំពង់ផែស្វយ័ត ខេត្តព្រះសីហនុ ដែលចំណាយថវិកាជាង ៤០លានដុល្លារអាមេរិក ក្នុងទំហំដី៧០ ហិកតា នឹងត្រូវសាងសង់ រួចរាល់ នៅចុងខែមករានេះ ដែលអាចទទួលវិនិយោគិនបាន។
    អគ្គនាយកកំពង់ផៃ ខេត្តព្រះសីហនុ លោក លូ គឹមឈុន មានប្រសាសន៍នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១១ ក្នុងឱកាសដែលលោកចូលរួម ក្នុងសិក្ខាសាលា ដែលរៀបចំដោយគណៈកម្មការមូលបត្រកម្ពុជា នៅសណ្ឋាគារភ្នំពេញថា គម្រោងនៃការសាងសង់តំបន់សេដ្ឋកិច្ចពិសេសនេះ គ្រោងសាងសង់បញ្ចប់ នៅក្នុងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ តែដោយសារអាកាសធាតុមិនអំណោយផលទើបធ្វើឲ្យយឺតយ៉ាវមួយខែ។
    លោកថា “យើងមានទីតាំងជួលដី ៥០ហិកតាដល់អ្នកវិនិយោគ។ វាជាតំបន់មួយដ៏ល្អព្រោះវានៅជាប់កំពង់ផែ ថ្លៃដឹកជញ្ជូនថ្លៃបំពេញបែបបទអី គឺវាស្ទើតែអត់មាន”។
    យ៉ាងណាក៏ដោយបើតាមលោក លូ គឹមឈុន កំពង់ផែខេត្តព្រះសីហនុ មានគម្រោងសាងសង់កំពង់ផែ មួយទៀត ដែលឈ្មោះថា កំពង់ផែពហុបំណង គ្រោងចំណាយ ៨០លានដុល្លារដែលកំពង់ផែនេះចែកចេញជាពីរផ្នែក ១ផ្នែកសម្រាប់ នាំចេញផលិតផលកសិកម្ម និងកម្ទេចឈឺ មានប្រវែង ២៦០ម៉ែត្រ ជំរៅទឹក១៣,៥ម៉ែត្រ និងមួយចំណែកទៀតសម្រាប់ផ្គត់ផ្គង់ការបូមប្រេងពីសមុទ្រមានប្រវែង ១៤០ម៉ែត្រ។
    លោកបន្តថា “កំពង់ផែថ្មីពហុបំណងនេះនឹងចាប់ផ្តើមសាងសង់នៅពាក់កណ្តាលឆ្នាំ២០១២ អាចនឹងរួច រាល់នៅចុងឆ្នាំ២០១៤”។
    រីឯទំនិញឆ្លងកាត់កំពង់ផែ ស្វយ័តព្រះសីហនុ បានកើនឡើង ៩,៨ភាគរយនៅឆ្នាំ ២០១១ បើធៀបនឹងឆ្នាំ២០១០ ដែល ក្នុងឆ្នាំ២០១១មានទំនិញឆ្លងកាត់ចំនួន ២,៥លានតោន។ កំពង់ផែនេះមានសមត្ថភាពផ្ទុកទំនិញ ៣,៥លានតោន ចំនួនកុងទីន័រ ជាផ្ទេរបាន ៣៣០ពាន់ធីអីយូ (កុងតឺន័រ)៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.