គ្រឿងផ្សំ
សាច់ជ្រូកបីជាន់ សាច់បង្កង ប៉េងប៉ោះ ត្រសក់ ខ្ទឹមបារាំង ពងមាន់ក្រូចឆ្មារ អំបិល ទឹកត្រី ស្ករស ម្សៅស៊ុប ស្លឹកវ៉ាន់ស៊ុយ ។
វិធីធ្វើ
១- ប៉េងបោះ (រើសយកផ្លែធំ) កាត់ក្បាលចេញខ្វៀលយកគ្រាប់និងសាច់ចេញលាងទឹកឲ្យស្អាត (ឆ្លាក់មាត់ជុំវិញ ហើយផ្កាប់លើកញ្ច្រែងទុកឲ្យស្រក់ទឹក) ។ ២- សាច់ជ្រូក សាច់បង្កង ស្ងោរឲ្យឆ្អិន សាច់ជ្រូកហាន់ជាសសៃឆ្មារៗ សាច់បង្កងហាន់ជាបន្ទះស្ដើងៗ ។
៣- ប៉េងបោះពុះជាពីរយកគ្រាប់ចេញ ហាន់ជាបន្ទះស្ដើងៗ ។
៤- ត្រសក់ពុះជាពីរយកបណ្ដូលចេញ ហាន់ជាបន្ទះស្តើងៗ (ហាន់ទាំងសំបក) ប្រឡាក់អំបិលច្របាច់ពូត យកទឹកចេញ។
៥- ខ្ទឹមបារាំងពុះជាពីរហាន់ជាបន្ទះស្ដើងៗ ។
៦- ពងមាន់ស្ងោរឲ្យឆ្អិន បកសំបកចេញ ហើយយកកាំបិត ដែលមានមុខស្ដើង (កាំបិតឡាម)កាត់ទទឹងៗ ឲ្យស្ដើងៗ ។
៧- ស្លឹកវ៉ាន់ស៊ុយបេះលាងទឹកឲ្យស្អាត រៀបដាក់ចានសំប៉ែត ។
៨- យកសាច់ជ្រូក សាច់បង្កង ត្រសក់ ប៉េងប៉ោះ ខ្ទឹមបារាំង មកច្របល់ចូលគ្នា ចាក់ទឹកត្រី អំបិល ស្ករស ម្សៅស៊ុប ទឹកក្រូចឆ្មារ ភ្លក់មើលឲ្យល្មម ហើយច្រកចូលទៅក្នុងប៉េងប៉ោះដែលឆ្លាក់ទុកនោះយកពងមាន់ចាក់ពីលើ មួយបន្ទះៗហាន់ស្លឹកវ៉ាន់ស៊ុយឲ្យល្អិតៗ រោយឲ្យចំកណ្ដាលពងក្រហមទើបយកទៅរៀបដាក់ចានដែលមានស្លឹក វ៉ាន់ស៊ុយនោះ ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.