យោងតាម The Wall Street Journal ចេញផ្សាយកាលពីម្សិលមិញបានរាយការណ៍ថា ក្រោយពីការប្រឹងប្រែងជិត ២ទសវត្ស ប្រទេសរុស្ស៊ីទទួលបានការយល់ព្រម ឲ្យចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកហើយ ដែលជាសញ្ញាណថ្មីមួយនៃការពង្រីកសេដ្ឋកិច្ចប្រទេសនេះ ជាពិសេស ជួយជ្រោមជ្រែងដៃគូពាណិជ្ជកម្មដ៏ធំកំពុងជួបបញ្ហា គឺសហភាពអឺរ៉ុបទៀតផង។
ការបោះឆ្នោតយល់ព្រមពីសំណាក់រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ គឺជាការផ្ដល់រង្វាស់ជោគជ័យ ដល់ លោកនាយករដ្ឋមន្ត្រី Vladimir Putin ដែលកំពុងតែទទួលរងការចោទប្រកាន់ថា លួចបន្លំសន្លឹកឆ្នោតកាលពីពេលថ្មីៗ។
ក្នុងចំណោមប្រទេសឧស្សាហកម្មថ្មីៗទាំង២០ (G-20) មានតែប្រទេសរុស្ស៊ីមួយគត់ ដែលមិនទាន់បានក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក។
គេរំពឹងទុកថា រុស្ស៊ីនឹងក្លាយជាសមាជិកនៃអង្គការនេះពេញលេញ នៅឆ្នាំក្រោយ បន្ទាប់ពីសភា Duma
ធ្វើសច្ចាប័ន ហើយប្រទេសរុស្ស៊ី នឹងប្រើប្រាស់ច្បាប់របស់អង្គការដែលមានមូលដ្ឋាននៅក្នុងហ្សឺណែវមួយនេះ សម្រាប់ដោះស្រាយជម្លោះពាណិជ្ជកម្មអន្តរជាតិផ្សេងៗ។
ធ្វើសច្ចាប័ន ហើយប្រទេសរុស្ស៊ី នឹងប្រើប្រាស់ច្បាប់របស់អង្គការដែលមានមូលដ្ឋាននៅក្នុងហ្សឺណែវមួយនេះ សម្រាប់ដោះស្រាយជម្លោះពាណិជ្ជកម្មអន្តរជាតិផ្សេងៗ។
រុស្ស៊ី គឺជាដៃគូរធំបំផុតរបស់សហភាពអឺរ៉ុប (សមាជិកប្រមាណ២៧ប្រទេស) លើវិស័យសំខាន់ៗមួយចំនួនដូចជា កសិកម្ម ឧស្ម័ន រ៉ែ និងកម្មន្តសាល។ សហភាពអឺរ៉ុបទិញផលិតផលរុស្ស៊ីប្រមាណ៥២% រួមមានផលិតផល ផូស៊ីលឥន្ធនៈ ដែលជាការផ្គត់ផ្គត់ថាមពលដ៏សំខាន់សម្រាប់អឺរ៉ុប។ ចំណែករុស្ស៊ីវិញ គឺជាប្រទេសប្រើប្រាស់ផលិតផលរបស់សហភាពអឺរ៉ុបធំជាងគេទីបី បន្ទាប់ពីអាមេរិក និងចិន។
មន្ត្រីសហភាពអឺរ៉ុបបានថ្លែងពីការរំពឹងទុកថា ការចូលជាសមាជិករបស់ប្រទេសរុស្ស៊ីនេះ នឹងជួយបង្កើតការនាំចេញរបស់សហភាពអឺរ៉ុបប្រមាណ ៤ពាន់លានផោន (៥,២ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ។ ក្នុងកិច្ចព្រមព្រៀងនេះដែរ រុស្ស៊ីនឹងអាចទិញផលិតផល ដែលផលិតដោយសហភាពអឺរ៉ុបក្នុងតម្លៃថោកជាងមុន ហើយអាចលក់ប្រេង និងឧស្ម័នបានច្រើនជាងមុនបន្ថែមទៀត។
បច្ចុប្បន្ន លោក Olusegun Aganga រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសនីហ្សេរីយ៉ា ជាប្រធាននៃសន្និសីទរបស់អង្គការពាណិជ្ជកម្មពិភពលោក។ លោកបានកត់សម្គាល់ថា ប្រទេសរុស្ស៊ីជាប្រទេសចុងក្រោយគេបង្អស់ក្នុងចំណោមសមាជិកនៃប្រទេស BRICS (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង)។
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី លោកស្រី Elvira Nabiullina បានថ្លែងថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ទល់ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក។ លោកស្រីបានថ្លែងប្រាប់ដល់រដ្ឋមន្ត្រីពាណិជ្ជកម្ម ថា ”យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឆាំងយ៉ាងសកម្មទល់នឹងហានិភ័យទាំងនេះ”។
តំណាងពាណិជ្ជកម្មអាមេរិក លោក Ron Kirk បានថ្លែងអបអរផងដែរថា ការវិវឌ្ឍន៍នេះគឺតំណាងឲ្យការសាទរដ៏សំខាន់។ លោកបានបន្តថា “ការចូលជាសមាជិក WTO របស់ប្រទេសរុស្ស៊ីគឺល្អចំពោះរុស្ស៊ី ហើយយើងក៏មានជំនឿដែរថា ល្អចំពោះអាមេរិក ហើយក៏ជឿថាល្អចំពោះសមាជិកទាំងអស់នៃអង្គការនេះផងដែរ”។
រុស្ស៊ីការប្រឹងប្រែងរយៈពេល១៨ឆ្នាំ ដើម្បីបានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក។ អង្គការនេះ ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៥ ជំនួសឲ្យ កិច្ចព្រមព្រៀងទូទៅស្ដីពី ន្ធគយនិងពាណិជ្ជកម្ម (GATT) ហើយបច្ចុប្បន្ន មានសមាជិកសរុបប្រមាណ១៥៣ប្រទេស៕
ប្រភព៖ The Wall Street Journal
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.