ពលរដ្ឋនៅក្នុងតំបន់ភ័យស្លន់ស្លោរត់ចេញក្រៅក្រោយពេលទទួលបានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ និងការរញ្ជួយដី ។ តែក្រោយមកពលរដ្ឋក៏បានស្ងប់អារម្មណ៍ត្រឡប់ចូលផ្ទះវិញក្រោយពេលការប្រកាសអាសន្នត្រូវបានលុបចោល ។ ពលរដ្ឋក្នុងតំបន់បានឱ្យដឹងថា ពេលរញ្ជួយដីកើតឡើងកម្រិតទឹកសមុទ្របានស្រកចុះយ៉ាងខ្លាំងបង្កឱ្យមានការព្រួយបារម្ភ ។
កាលពីឆ្នាំ២០០៤ ឥណ្ឌូនេស៊ី ក៏រងការរញ្ជួយដីរលកយក្សស៊ូណាមិ វាយប្រហារសម្លាប់មនុស្សជាង២សែននាក់នៅជុំវិញមហាសមុទ្រឥណ្ឌា ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.