ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃទី១០ មករា ថា ប្រទេសនេះបានបញ្ចប់ការសាកល្បងប្រកបដោយជោគជ័យនូវយន្ដហោះចម្បាំងប្រភេទថ្មីបំផុត SU-25UBM ។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោកវ្ល៉ាឌីមៀរ ឌ្រីក បាននិយាយទៅកាន់អ្នកសារព័ត៌មានថា យន្ដហោះចម្បាំង SU-25UBM ជាប្រភេទថ្មីបំផុត ហើយទំនើបជាងយន្ដហោះវាយស្ទាក់ប្រភេទ SU-25UB ដែលបានប្រើប្រាស់សម្រាប់គោលដៅវាយលុក និងហ្វឹកហាត់ ។
តាមប្រសាសន៍លោកឌ្រីក បានឱ្យដឹងថា យន្ដហោះប្រភេទថ្មីបានហោះហើរសាកល្បងដោយជោគជ័យនៅតំបន់អាស្ដ្រាខាន ភាគខាងត្បូងប្រទេសរុស្ស៊ី។ នៅក្នុងឆ្នាំ២០១២នេះ ទាហានអាកាសរុស្ស៊ីនឹងបន្ដសាកល្បងសព្វាវុធទំនើបៗសម្រាប់បំពាក់ទៅលើយន្ដហោះចម្បាំងប្រភេទ SU-25UBM ជាបន្ដទៀត ។
យន្ដហោះចម្បាំង SU-25UBM បំពាក់ឧបករណ៍កំណត់គោលដៅតាមប្រព័ន្ធផ្កាយរណប Glonass របស់រុស្ស៊ី និងឧបករណ៍អេឡិចត្រូនិកទំនើបៗជាច្រើនទៀត ។ យន្ដហោះនោះនឹងហោះហើរក្នុងល្បឿន៩៥០គីឡូម៉ែត្រក្នុងមួយម៉ោង និងត្រូវបានប្រើប្រាស់ជំនួសយន្ដហោះ SU-25UB ៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.