ប្រុកគូលីជាបន្លែពណ៌បៃតងក្រោយពេលបានទទួលទានហើយហុច ផលល្អដល់សុខភាពរាងកាយយ៉ាងពិតប្រាកដហើយចំណុចល្អម៉្យាងទៀត ដែលអ្នកវិទ្យាសាស្ត្រទើបនឹងស្រាវជ្រាវរកឃើញនោះគឺប្រុកគូលីជួយការ | |
ពារស្បែកមិនឱ្យរងការខូចខាតពីកាំរស្មីអុលត្រាវីយូឡែតឬកាំរស្មីយូវីទៀតផង។ លោកដុកទ័រ ផលតាឡាឡេ សាស្ត្រាចារ្យមកពីមហាវិទ្យាល័យ ចនហបគីន បានធ្វើការចំរាញ់ គ្រាប់ប្រុកគូលី ហើយនាំមកប្រើក្នុងការកាត់បន្ថយស្បែកឡើងក្រហម និងបានទទួលការខូចខាត ពីកាំរស្មីយូវី លទ្ធផលបានបង្ហាញឱ្យឃើញថាសារជាតិចំរាញ់ពីគ្រាប់ប្រុកគូលីដែលមានសារជាតិ សាលហ្វូរាហ្វែន នោះវាអាចជួយកាត់បន្ថយអាការៈឡើងក្រហមនៃស្បែកបានល្អជាងស្បែកដែល មិនបានលាបដោយសារជាតិមួយដល់ទៅមួយភាគឯណោះលោក តាឡាឡេ អធិប្បាយបន្ថែមទៀត ថា សារជាតិចំរាញ់ពីគ្រាប់ប្រុកគូលីមិនបានបំពេញតួនាទីទប់ស្កាត់កាំរស្មីយូវីដូចគ្នាទៅនឹងឡូសិន ការពារកំដៅថ្ងៃនោះវាជួយទប់ស្កាត់កាំរស្មីយូវីដោយការពារពន្លឺថ្ងៃ។ ស្របពេលគ្នានោះដែរសារ ជាតិចំរាញ់វា នឹងជួយកោសិការស្បែកឱ្យទប់ទល់ជាមួយផលប៉ះពាល់ពីកាំរស្មីយូវីទៀតផង។ ក្រៅ ពីនេះវាមានប្រសិទ្ធភាពយូរដូចជា ក្នុងការសាកល្បងសូម្បីបញ្ឈប់សារជាតិចំរាញ់ អស់រយៈពេល ២ថ្ងៃហើយក្តី ក៏កោសិកាស្បែកនៅតែមានសកម្មភាពទប់ទល់ នឹងកាំរស្មីយូវីនៅឡើយដែរ។ សារជាតិចំរាញ់នេះអាចនាំទៅប្រើប្រយោជន៍ក្នុងការ ការពារស្បែកពីកាំរស្មីយូវីជាពិសេស សំរាប់អ្នកដែលកើតរោគពាកព័ន្ធទៅ នឹងអង្គបដិបក្ខរាងកាយដែលមានភាពប្រឈម នឹងកើតរោគ មហារីកស្បែក ក៏ប៉ុន្តែមិនអាចប្រើជំនួសឡូសិនការពារកំដៅថ្ងៃបានទេ។ ដកស្រងចេញពី កាសែត កម្ពុជាថ្មី ឆ្នាំទី៦ លេខ១៤៨១ ថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០០៧ |
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.