ការទទួលទានប៉េងប៉ោះធ្វើឱ្យផ្ទៃមុខស្រស់ថ្លា

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels: ,

  • ការទទួលទានប៉េងប៉ោះធ្វើឱ្យផ្ទៃមុខស្រស់ថ្លា       តាមប្រភពពី អេជិនស៊ីបានបញ្ជាក់ថាប៉េងប៉ោះមានលទ្ធផលល្អសំរាប់ ធ្វើជាអាហារ។ អត្ថប្រយោជន៍ដែលរកឃើញពីសារជាតិរបស់ប៉េងប៉ោះ ត្រូវបានបង្ហាញថាមានសារសំខាន់២ករណីគឺ ទី១ ការពារស្បែកពីកាំរស្មី
    យូវី (UV) រួមទាំងការពារភាពទន់ជ្រាយនៃស្បែក និងទី២ ការពារមហារីកមួយប្រភេទ។
           លោកសាស្ត្រាចារ្យ ម៉ាកប៊ើចម៉ាឈីន
    និងក្រុមអ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យម៉េនឆេ ស្ទ័រ និងញូវខាសលនៅប្រទេសអង់គ្លេសបានធ្វើការត្រួតពិនិត្យប្រសិទ្ធភាពនៃផ្លែប៉េងប៉ោះក្នុងការការ ពារស្បែកដោយបានស្នើរឱ្យអ្នកស្ម័គ្រចិត្ត១០នាក់ទទួលទានប៉េងប៉ោះចំនួនប្រាំស្លាបព្រាលាយផ្សំ ជាមួយប្រេងល្ហុង១០ក្រាមជារៀងរាល់ឆ្នាំចំនួន៣ខែ និង១០នាក់ទៀតទទួលទានប្រេងម្កាក់តែ ម៉្យាង។ តាមរបាយការណ៍ដែលផ្សព្វផ្សាយក្នុងកិច្ចប្រជុំបង្ហាញពីលទ្ធផលថានៅក្នុងការសាកសួរ ផ្សេងៗឃើញថាអាហារដែលលាយជាមួយប៉េងប៉ោះជាចំណុចចំបងជួយទ្រទ្រង់ការបង្កើត �ខលឡាជន� ឬប្រូទីន ដែលជួយការពារភាពទន់ជ្រាយ និងភាពរឹងមាំរបស់ស្បែកបាន។
           ក្រៅពីនេះផ្លែឈើប្រភេទនេះផែមទាំងជួយការពារ �ម៉ៃថូខុនឌ្រៀន�(Mitochondrian) ជាធាតុ ផ្សំនៃកោសិកាមានតួនាទីផ្លាស់ប្តូរអាហារដែលទទួលទានចូលទៅឱ្យក្លាយជាថាមពល។ លោក សាស្ត្រាចារ្យ ម៉ាកប៊ើចម៉ាឈីន បានថ្លែងថាផលប្រយោជន៍នេះជួយដោះស្រាយស្ថានភាពស្បែក ឬន័យមួយទៀត គឺជួយការពារស្លាកស្នាម។ ទោះជាយ៉ាងណាក៏ដោយលោក ឡេសលីរ៉ូតអ្នកជំ នាញផ្នែកស្បែកនៃមហាវិទ្យាល័យ ម៉េនឆេស្ទ័រ បានបញ្ជាក់បន្ថែមថាការរកឃើញនេះមិនមែនជា ការសំអាងពីការឈប់ប្រើប្រាស់ម្សៅការពារពន្លឺថ្ងៃឡើយ ប៉ុន្តែគួរតែជាការបន្ថែមផលិតផលខាង លើច្រើនជាង។
           ក្រុមអ្នកស្រាវជ្រាវជឿថា គុណប្រយោជន៍នៃផ្លែប៉េងប៉ោះបានពីផ្នេកមួយដែលហៅថា �ឡៃកូធីន� ឬ សារធាតុដែលធ្វើឱ្យប៉េងប៉ោះមានពណ៌ក្រហម។ សារធាតុ �ឡៃកូធីន� ជាសារធាតុ ដែលរាងកាយអាចស្រូបជ្រាបបានងាយ។

                   ដកស្រង់ចេញពីកាសែត កោះសន្តិភាព លេខ៦៣៣៧
                   ថ្ងៃអង្គារ ទី០៦ ខែឧសភា ឆ្នាំ២០០៨



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.